干拉省发生暴力伤害及吸毒案件 警方已介入
分类治安
事件时间2026-08-25
地点干拉省
来源CN123
发布时间2026/08/31 10:33
详情描述
2026年8月25日凌晨0时20分,干拉省安斯努县马卡乡特邦安登村发生一起暴力伤害及非法使用毒品案件。受害者为45岁的工厂工人贝萨里,事发时其在骑摩托车回家途中,遭多名嫌疑人拦截并袭击。
据调查,嫌疑人共有6名,其中主犯名为朱恩·拉斯米(又名米),24岁,此前曾有犯罪记录并刚刑满释放。案发时,嫌疑人驾驶摩托车从后方追上受害者,在超越后折返拦截,并持木柄砍刀袭击受害者头部,导致其头部重伤,缝合15针。嫌疑人随后试图抢夺受害者的摩托车,因受害者大声呼救引来民众关注,嫌疑人及5名身份不明的同伙随即向51号公路方向逃窜。
受害者被送往马卡乡卫生中心,后因伤势严重被转送至金边德佐和平医院接受治疗。
8月30日中午12时30分,在干拉省警察局局长的指挥及省初级法院检察官的协调下,安斯努县警方联合磅士卑省相关警力,在磅士卑省三基穆尼县占塔森乡逮捕了嫌疑人朱恩·拉斯米,并查获作案工具木柄砍刀及嫌疑人使用的一辆白色铃木NEX摩托车(车牌号:菩萨1L-9972)。目前,嫌疑人已被带回安斯努县警察局接受进一步审讯,案件正在处理中。
📋 简要摘要 ▸
8月25日,干拉省安斯努县发生一起暴力伤害案件,涉及吸毒人员。目前警方已逮捕一名嫌疑人,并正在依法处理案件。
📋 完整原文 ▸
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦
-ករណីៈ ហិង្សាដោយចេតនា មានស្ថានភាពទម្ងន់ទោស និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន(មិនរាងចាល)
-ពេលវេលាកើតហេតុៈថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០ និង២០នាទី។
-ទីកន្លែងកើតហេតុៈ ភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល ។
+ជនរងគ្រោះ ៖ ០១នាក់ ប្រុស
-ឈ្មោះ ប៉ិច សារី ភេទប្រុស អាយុ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
+ជនសង្ស័យ ៖ ០៦នាក់ (ឃាត់០១នាក់)
១-ឈ្មោះ ជឿន រស្មី ហៅមុី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ)។
-២-មានបក្ខពួក០៥នាក់(មិនស្គាល់អត្តសញ្ញាណ)។
+ផលប៉ះពាល់ ៖
-ជនសង្ស័យបានកាប់ទៅលើជនរងគ្រោះរងរបួសធ្ងន់បណ្ដាលឲ្យបែកក្បាល ដេរចំនួន១៥ថ្នេរ
+វត្ថុតាងចាប់យក:
-ម៉ូតូ០១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ ពោធិ៍សាត់ 1L-9972(ជារបស់ជនសង្ស័យ)។
-កាំបិតផ្កាក់ដងឈើ ០១ដើម(ជារបស់ជនសង្ស័យ)។
I-ហេតុការណ៍ៈ
+នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការរោងចក្រហើយបានចូលទៅលេងផ្ទះម្ដាយរបស់ខ្លួនភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល។ ពេលទៅដល់ផ្ទះមា្តយជនរងគ្រោះបានជួបជជែកគ្នាលេងជាមួយម្ដាយនិងបងប្អូន ក្រោយនិយាយគ្នាបានមួយសន្ទុះជនរងគ្រោះបានបបួលប្អូនប្រុសរបស់ខ្លួនផឹកស្រាស។ បន្ទាប់ពីផឹកស្រាអស់ពីរលីត្រជនរងគ្រោះបានឡើងជិះម៉ូតូរបស់ខ្លួនសំដៅទៅផ្ទះវិញ ពេលដែលកំពុងជិះមកដល់ចំណុចកើតហេតុជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូមកពីក្រោយ ហើយវ៉ាជែងហួសទៅមុខម៉ូតូជនរងគ្រោះបានប្រហែល០៥ម៉ែត្រ ក៏បានបត់ត្រឡប់មកក្រោយវិញ ហើយបានកាក់ម៉ូតូជនរងគ្រោះនាំគ្នាចុះពីលើម៉ូតូរបស់ខ្លួនធ្វើសកម្មភាពកាប់ទៅលើក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ រួចបក្ខពួកជនសង្ស័យបម្រុងហ្នឹងលើម៉ូតូរបស់ជនរងគ្រោះ(យកម៉ូតូមិនបាន) តែត្រូវបានជនរងគ្រោះថាចោរៗ ចោរប្លន់ម៉ូតូខ្ញុំហើយ ភ្លាមនោះមានប្រជាពលរដ្ឋផ្អើលឆោឡោ ពេលនោះជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូគេចខ្លួនទៅទិសខាងលិចសំដៅទៅផ្លូវជាតិលេខ៥១បាត់ទៅ។ ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់កន្លែងកើតហេតុ និងបានយកជនរងគ្រោះទៅមណ្ឌលសុខភាពឃុំម្កាក់ ប៉ុន្ដែដោយអាការៈជនរងគ្រោះមានសភាពធ្ងន់ធរពេក ទើបក្រុមគ្រូពេទ្យបានបញ្ជូនជនរងគ្រោះបន្តទៅមន្ទីពេទ្យតេជោសន្ដិភាព រាជធានីភ្នំពេញ។ លុះរហូតដល់វេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល កម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ បានទៅដល់មន្ទីពេទ្យតេជោសន្តិភាព ដើម្បីសួរនាំ និងទទួលបណ្ដឹងរបស់ជនរងគ្រោះតាមនីតិវិធី។
+++លុះដល់ថ្ងៃទី៣០.០៨.២០២៦ វេលាម៉ោង១២ និង៣០នាទី ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងខេត្តកណ្ដាល។
ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់តាសែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ជឿន រស្មី ហៅមុី រួមទាំងវត្ថុតាងនៅភូមិព្រៃទាន់ ឃុំចាន់តាសែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ក្រោយពីធ្វើការត្រួតពិនិត្យឆែកឆេររួចបានប្រមូលវត្ថុតាងនាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្ដតាមនីតិវិធី។
+នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ខ្លួនបានឆ្លើយសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារ០១លើកមកហើយ: ពីបទ: ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ជាប់ពន្ធនាគារខេត្តពោធិ៍សាត់ រយៈពេល០៣ឆ្នាំ ក្នុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ហើយបន្តសារភាពទៀតថាខ្លួន ចេះប្រើប្រាស់ថ្នាំញឿនរយៈពេល០៧ឆ្នាំហើយ ។
--ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី ។