柬埔寨参议院副主席乌奇·博里特就海域争端表态

分类外交
事件时间2026-07-07
地点喀麦隆
来源柬埔寨通讯社
发布时间2026/07/08 20:51
详情描述
2026年7月7日,柬埔寨参议院第一副主席、法语国家议会柬埔寨代表团团长乌奇·博里特在喀麦隆出席法语国家议会执行委员会会议时,就海域争端问题阐述了柬方立场。
乌奇·博里特表示,柬埔寨始终坚持通过《联合国海洋法公约》(UNCLOS)框架,以和平且合法的方式解决海域争端。他指出,柬埔寨已行使权利申请强制调解程序,以确保争端得到妥善处理。
针对双边合作受阻的情况,乌奇·博里特批评邻国泰国将海域争端作为借口,暂停了联合边界委员会(JBC)的会议。他强调,联合边界委员会属于纯粹的技术性机制,不应与任何政治考量挂钩。尽管柬方多次要求恢复会议,但相关工作仍处于停滞状态,这已对双边合作机制及互信造成负面影响。
乌奇·博里特进一步指出,泰方单方面宣布取消2001年关于重叠海域主张的谅解备忘录,结束了双方过去25年来针对敏感问题进行建设性对话的双边框架。他认为,这种做法正在制造既定事实,违背了和平解决争端及遵守国际法的原则。
乌奇·博里特重申,柬埔寨将继续坚持通过法律原则、对话及多边机制解决争端,并呼吁国际社会及法语国家议会支持尊重主权、领土完整及和平解决争端的原则,以维护区域稳定与国际法秩序。
📋 简要摘要 ▸
柬埔寨参议院第一副主席乌奇·博里特在法语国家议会会议上表示,柬埔寨坚持通过UNCLOS解决海域争端,并批评邻国利用该机制作为暂停双边边境委员会会议的借口,呼吁恢复对话以维护区域和平。
📋 完整原文 ▸
ឯកឧត្តម អ៊ុច បូររិទ្ធ ជម្រាបជូន កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ថា កម្ពុជាជ្រើសយក UNCLOS ប៉ុន្តែថៃប្រើលេសនេះដើម្បីផ្អាកកិច្ចប្រជុំ JBC
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦–
«ក្នុងស្មារតីគោរពពេញលេញនូវកាតព្វកិច្ចអន្តរជាតិ កម្ពុជាបានប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការស្នើសុំនីតិវិធីផ្សះផ្សាដោយបង្ខំ ដែលមានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធានាបាននូវដំណោះស្រាយដោយសន្តិវិធី និងស្របច្បាប់។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមនេះបែរជាត្រូវបានថៃយកធ្វើជាលេសដើម្បីផ្អាកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ដែលជាយន្តការមានលក្ខណៈបច្ចេកទេសសុទ្ធសាធ ហើយមិនគួរត្រូវបានភ្ជាប់ទៅនឹងការពិចារណាផ្នែកនយោបាយណាមួយឡើយ»។
ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង និងជាអនុប្រធាននៃសភាប្រើភាសាបារាំង បានលើកឡើងដូច្នេះ ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ក្នុងរបៀបវារៈទី៦៖ ការពិនិត្យស្ថានភាពនយោបាយ ថ្ងៃអង្គារទី៧ ខែកក្កដា ឆ្នាំ២០២៦ ក្នុងវិមាន Verre Paul Biya ប្រទេសកាម៉េរូន។
ឯកឧត្តម អ៊ុច បូររិទ្ធ បានបន្ថែមថា៖ «បើទោះបីជាមានការស្នើសុំដ៏ទទូចពីកម្ពុជាដើម្បីកោះប្រជុំគណៈកម្មការនេះក៏ដោយ ក៏ការងាររបស់គណៈកម្មការមិនអាចចាប់ផ្តើមឡើងវិញបានឡើយ ដែល ការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ជាលំដាប់ដល់យន្តការកិច្ចសហប្រតិបត្តិការទ្វេភាគី និងបង្អួចទំនុកចិត្តទៅវិញទៅមក។ ការវិវឌ្ឍបែបនេះកំពុងជំរុញឱ្យមានការបង្កើត «ស្ថានភាពជាក់ស្តែងរួចជាស្រេច» ដែលផ្ទុយនឹងគោលការណ៍សុចរិតភាពក្នុងការអនុវត្តការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ»។
ជាមួយគ្នានេះ ឯកឧត្តមបន្ថែមថា ការប្រកាសលុបចោលជាឯកតោភាគីនូវអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ស្តីពីការទាមទារតំបន់សមុទ្រត្រួតស៊ីគ្នា បានបញ្ចប់ក្របខ័ណ្ឌទ្វេភាគី ដែលអស់រយៈពេលជាង២៥ឆ្នាំកន្លងមកនេះ បានផ្តល់លទ្ធភាពឱ្យភាគីទាំងពីរ ធ្វើកិច្ចសន្ទនាប្រកបដោយស្ថាបនាលើបញ្ហាដ៏រសើបនេះ។
កម្ពុជាតែងតែបានជ្រើសរើសការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ កិច្ចសន្ទនា និងយន្តការពហុភាគី សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី។ ជម្រើសនេះឆ្លុះបញ្ចាំងពីជំនឿចិត្តរបស់កម្ពុជាថា ការគោរពច្បាប់ដែលរដ្ឋនានាបានទទួលយកដោយសេរី នៅតែជាការធានាដ៏ល្អបំផុតសម្រាប់សន្តិភាព ប្រកបដោយចីរភាព និងសន្តិសហវិជ្ជមានរវាងប្រទេសជិតខាង។
ទន្ទឹមនេះ ឯកឧត្តមបញ្ជាក់ថា៖ «យើងនៅតែមានជំនឿយ៉ាងមុតមាំថា ការប្តេជ្ញាចិត្តជាប្រចាំរបស់សហគមន៍អន្តរជាតិ និងគ្រួសារដ៏ធំនៃសភាប្រើភាសាបារាំង ក្នុងការគាំទ្រអធិបតេយ្យ បូរណភាពទឹកដី ការមិនប្រើប្រាស់កម្លាំងយោធា ភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀង និងការដោះស្រាយវិវាទដោយសន្តិវិធី គឺជាការ គាំទ្រដ៏សំខាន់ដល់គោលដៅរួមនេះ។ គឺតាមរយៈការគោរពគោលការណ៍ទាំងនេះហើយ ទើបស្ថិរភាពក្នុងតំបន់ ទំនុកចិត្តរវាងរដ្ឋ និងរដ្ឋ និងភាពជឿជាក់នៃសណ្តាប់ធ្នាប់ច្បាប់អន្តរជាតិអាចត្រូវបាន រក្សាការពារ»។
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitte](https://twitter.com/kampucheapresse)[r](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia