柬埔寨基层民众质疑公共预算去向 呼吁提升财政透明度
分类民生
地点柬埔寨
来源热闻24小时
发布时间2026/09/10 07:42
详情描述
据柬埔寨媒体HotNews24h报道,近期部分基层民众对地方政府的公共预算使用情况提出质疑,要求相关部门公开资金用途并提升财政透明度。
民众指出,尽管各乡镇每年均获得用于地方发展与行政工作的预算资金,但部分地区的基础设施建设进展缓慢。对比之下,部分乡镇道路状况良好,而另一些地区的村内道路常年破损,尤其在雨季期间通行困难。当民众向当地政府反映道路问题时,常得到“缺乏能力”或“预算不足”的答复,这与民众所了解的预算规模存在矛盾。
针对这一现状,民众提出多项诉求,希望政府明确说明年度预算总额、具体支出项目、已实施的开发计划以及项目完成进度。民众认为,若能制定持续的年度开发规划,即便每年仅完成部分工程,基础设施状况也应逐年改善。
此外,民众反映在执行部分地方工作时,仍需额外向居民筹集资金,这加剧了公众对公共预算去向的疑虑。民众强调,要求公开信息并非针对地方政府,而是希望确保公共资金的使用具备效率与透明度,使资金真正惠及地方发展。
📋 简要摘要 ▸
柬埔寨部分基层民众对地方政府的公共预算使用情况表示质疑,指出尽管预算充足,但基础设施建设进展缓慢。民众要求政府公开资金用途,并提升公共服务透明度,以确保资金真正惠及地方发展。
📋 完整原文 ▸
ថវិកាឃុំមានច្រើន តែហេតុអ្វីផ្លូវនៅតែខូច? ប្រជាពលរដ្ឋសួរ៖ «លុយយកទៅណា?»
តើចំណាយទៅលើអ្វីខ្លះ? ហេតុអ្វីការអភិវឌ្ឍនៅតែមិនឃើញមាន?
ប្រជាពលរដ្ឋមួយចំនួនបានសម្តែងការភ្ញាក់ផ្អើល និងងឿងឆ្ងល់ បន្ទាប់ពីបានដឹងថា ថវិកាដែលឃុំទទួលបានសម្រាប់បម្រើការងារ និងអភិវឌ្ឍមូលដ្ឋានក្នុងមួយឆ្នាំៗ មានចំនួនមិនតិចនោះទេ។
អ្វីដែលប្រជាពលរដ្ឋចង់ដឹង និងស្នើសុំការបំភ្លឺ គឺ តើថវិកាទាំងនោះត្រូវបានយកទៅប្រើប្រាស់លើអ្វីខ្លះ? ហើយហេតុអ្វីបានជាឃុំមួយចំនួនមានការអភិវឌ្ឍរីកចម្រើន មានផ្លូវល្អ និងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ខណៈឃុំមួយចំនួនទៀត ផ្លូវក្នុងភូមិនៅតែមានការលំបាកក្នុងការធ្វើដំណើរ ជាពិសេសនៅរដូវភ្លៀង?
ប្រជាពលរដ្ឋលើកឡើងថា ផ្លូវខ្លះមានសភាពពិបាកធ្វើដំណើររៀងរាល់ឆ្នាំ ហើយនៅពេលរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ក៏ទទួលបានការឆ្លើយតបថា «មិនមានសមត្ថភាព ឬមិនមានថវិកាធ្វើ»។
ចំណុចនេះហើយដែលធ្វើឱ្យប្រជាពលរដ្ឋសួរថា៖ ប្រសិនបើឃុំមានថវិកាសម្រាប់អភិវឌ្ឍមូលដ្ឋាន ហេតុអ្វីបានជាបញ្ហាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅតែបន្តកើតមានជារៀងរាល់ឆ្នាំ?
ប្រជាពលរដ្ឋមួយចំនួនក៏លើកឡើងថា ប្រសិនបើមានការរៀបចំផែនការអភិវឌ្ឍជាបន្តបន្ទាប់ ទោះបីក្នុងមួយឆ្នាំធ្វើបានតែបន្តិចក៏ដោយ ប៉ុន្តែបើធ្វើជារៀងរាល់ឆ្នាំ នោះស្ថានភាពផ្លូវ សោភ័ណភាព និងហេដ្ឋារចនាសម្ព័ន្ធក្នុងភូមិ-ឃុំ គួរតែមានការរីកចម្រើនជាបន្តបន្ទាប់។
អ្វីដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានចម្ងល់ គឺនៅពេលមានការងារមួយចំនួនត្រូវអនុវត្តនៅក្នុងមូលដ្ឋាន ពួកគេតែងតែឃើញមានការចុះរៃអង្គាស ឬស្នើសុំការចូលរួមថវិកាពីប្រជាពលរដ្ឋជាបន្ថែម។
ដូច្នេះ ប្រជាពលរដ្ឋស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធបង្ហាញព័ត៌មានឱ្យបានច្បាស់លាស់ និងតម្លាភាពថា៖ ថវិកាឃុំមួយឆ្នាំៗមានចំនួនប៉ុន្មាន? ចំណាយលើអ្វីខ្លះ? គម្រោងអភិវឌ្ឍន៍មានអ្វីខ្លះ? និងអនុវត្តបានកម្រិតណា?
ការបង្ហាញព័ត៌មានទាំងនេះ មិនមែនជាការចោទប្រកាន់អាជ្ញាធរឃុំនោះទេ ប៉ុន្តែជាការឆ្លើយតបចំពោះសំណួរ និងកង្វល់របស់ប្រជាពលរដ្ឋ ដែលចង់ឃើញការប្រើប្រាស់ថវិកាសាធារណៈមានប្រសិទ្ធភាព តម្លាភាព និងផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់មូលដ្ឋាន។
តើឃុំរបស់លោកអ្នកមានការអភិវឌ្ឍបានកម្រិតណា? ហើយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួបប្រទះ មានការដោះស្រាយបានដល់ណាហើយ?
(ពីខ្ញុំប៊ុនធឿនហៅខ្លាពីរ)