柬埔寨卫生部推动心理健康服务纳入初级医疗体系
分类医疗政策
事件时间2026-06-24 08:00
地点金边
来源柬埔寨卫生部
发布时间2026/06/24 15:18
详情描述
2026年6月24日,柬埔寨卫生部在金边举行心理健康服务研讨会,旨在审议心理健康服务临床指南及最低限度活动方案。柬埔寨卫生部部长秦拉主持会议,并强调心理健康服务是核心医疗服务,而非额外或选修项目。
秦拉指出,初级医疗体系是构建稳健医疗系统的基础,各地的医疗中心是民众获取医疗服务的首要渠道。卫生部计划将心理健康服务整合至初级医疗体系中,以实现全民健康覆盖。在服务过程中,医疗机构必须以患者为中心,严格保护患者隐私与个人信息,并确保提供无歧视的医疗服务。
为提升服务质量,卫生部将重点加强基层医疗人员的培训与技术支持。秦拉要求相关部门制定心理健康培训标准,通过持续的专业发展、监督与评估,提升各省市医疗人员的业务能力。此外,卫生部将与卫生科学大学及人力资源部门合作,开发新的培训课程,并呼吁世界卫生组织提供相关支持。
秦拉强调,心理健康已列为卫生部的优先工作领域,属于公共卫生体系的重要组成部分。各级医疗部门需通过加强合作、提升人员能力,将心理健康服务进一步下沉至基层,确保民众能够便捷地获得相关医疗保障。
📋 简要摘要 ▸
柬埔寨卫生部部长秦拉主持心理健康服务研讨会,强调心理健康是核心医疗服务而非选修项目。卫生部计划将心理健康服务整合至初级医疗体系,通过加强基层医疗中心人员培训与技术支持,确保患者隐私与服务质量,提升全民心理健康水平。
📋 完整原文 ▸
រដ្ឋមន្រ្តីសុខាភិបាល៖ «យើងធានាធ្វើយ៉ាងណាធ្វើឱ្យគ្រប់ប្រជាពលរដ្ឋកម្ពុជា មានឱកាសរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ កិត្តិយស ភាពធន់ក្នុងដំណើរជីវិត មានសង្ឃឹម រួមទាំងមានសុខុមាលភាពផ្លូវចិត្ត ដើម្បីកសាងគ្រួសារ សង្គមជាតិឱ្យបានរីកចម្រើនរុងរឿងសម្រាប់អនាគត និងអ្នកជំនាន់ក្រោយ។»__
______
__
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកសិក្ខាសាលាពិនិត្យឡើងវិញលើសេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត។
វគ្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះរៀបចំឡើងក្នុងគោលបំណង៖ ១) ស្វែងយល់ពីបន្ទុកនៃជំងឺផ្លូវចិត្ត ២) ពិនិត្យឡើងវិញលើ សេចក្តីណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត ៣)រៀបចំសេចក្តីព្រាងណែនាំប្រតិបត្តិ និងគ្លីនិកសម្រាប់សំណុំសកម្មភាពអប្បបរមា សម្រាប់សុខភាពផ្លូវចិត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា សេវាសុខភាពផ្លូវចិត្តមិនមែនជាសេវាបន្ថែម ឬជាសេវាជម្រើសនៃការថែទាំសុខភាពនោះទេ ប៉ុន្តែសេវាសុខភាពផ្លូវចិត្ត គឺជាសេវាស្នូលមួយនៃសេវាសុខភាព ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ការថែទាំសុខភាពបឋម គឺជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធផ្ដល់សេវាសុខភាពដែលមានភាពរឹងមាំ និងភាពធន់។ មណ្ឌលសុខភាព គឺជាច្រកចូលដំបូងបំផុតរបស់ប្រជាជនក្នុងការទទួលបានសេវាសុខភាព។ សេវាសុខភាពផ្លូវចិត្តត្រូវតែផ្ដោតលើអ្នកជំងឺ ដោយត្រូវគោរពសិទ្ធិសម្រេចចិត្តរបស់អ្នកជំងឺ រក្សាការសម្ងាត់ ការពារឯកជនភាព និងផ្តល់សេវាដោយមិនរើសអើង។
បន្ថែមពី ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំដល់ការបម្រើសេវាត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សុខភាពផ្លូវចិត្តនៅតាមមណ្ឌលសុខភាព តាមរយៈការរៀបចំឱ្យមាននិយាមបណ្ដុះបណ្ដាល នៅតាមរាជធានីខេត្ត ការគាំទ្របច្ចេកទេស និងការអភិវឌ្ឍវិជ្ជាជីវៈជាបន្តបន្ទាប់ ដើម្បីសម្រួចដល់ការកែលម្អគុណភាព ពីព្រោះគុណភាពអាចកើតមាន លុះត្រាតែមានការជួយគាំទ្រ ការតាមដាន និងវាយតម្លៃ និងការហ្វឹកហាត់ជាប្រចាំផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១) ត្រូវខិតខំធ្វើសមាហរណកម្មសេវាសុខភាពផ្លូវចិត្តទៅក្នុងការថែទាំសុខភាពបឋម និងការគ្របដណ្តប់សុខភាពជាសកលឱ្យបានមានប្រសិទ្ធភាព។
២) ត្រូវពង្រឹងការបម្រើសេវាដោយផ្តោតលើអ្នកជំងឺ និងក្រមសីលធម៌វិជ្ជាជីវៈ។
៣) ត្រូវខិតខំនិយមបណ្តុះបណ្តាល សេចក្ដីណែនាំគ្លីនិកនៃសំណុំសកម្មភាពអប្បបរមាសម្រាប់សុខភាពផ្លូវចិត្ត ដើម្បីជាឧបករណ៍ និងគ្រូបង្គោលសម្រាប់អភិវឌ្ឍវិជ្ជាជីវៈបន្ត។
៤) ណែនាំឱ្យនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន សហការជាមួយ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងនាយកដ្ឋានអភិវឌ្ឍធនធានមនុស្ស ដើម្បីរៀបចំនិយាមបណ្ដុះបណ្ដាលសុខភាពផ្លូវចិត្តថ្មីៗថែមទៀត និងសូមអំពាវដល់អង្គការសុខភាពពិភពលោក ពិចារណាគាំទ្រមធ្យោបាយទាំងឡាយ ដល់ការងារដ៏សំខាន់នេះ។
៥) ត្រូវបង្កើតវប្បធម៌នៃការកែលម្អ និងលើកកម្ពស់គុណភាពនៅគ្រប់កម្រិតនៃសេវាសុខភាពផ្លូវចិត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កេតធ្ងន់ថា សុខភាពផ្លូវចិត្តជាអាទិភាពរបស់ក្រសួងសុខាភិបាល ជាផ្នែកមួយក្នុងសុខភាពសាធារណៈ។ ដូច្នេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវ ៖ ១) បង្កើនសមត្ថភាព ដោយមានកិច្ចសហការ និងស្វាគមន៍ការចូលរួមរបស់ដៃគូ ២) ត្រូវនាំយកសេវាសុខភាពផ្លូវចិត្តឱ្យកៀរជិតដល់ប្រជាពលរដ្ឋ ៣) កសាងសមត្ថភាពរបស់មន្រ្តី បុគ្គលិករបស់យើងគ្រប់កម្រិត ដូច្នេះសូមឱ្យក្នុងរបត់នៃការប្រើប្រាស់សេវាទាំងចិត្តសាស្រ្ត និងឱសថត្រូវឱ្យបានល្អ។
សាររបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «សុខភាពផ្លូវចិត្តសម្រាប់ទាំងអស់គ្នា និងរួមបញ្ចូលសេវានៅគ្រប់មូលដ្ឋានសុខាភិបាល ប្រកបដោយគុណភាពទាំងចិត្តសាស្រ្ត និងឱសថ ស្របនឹងពាក្យ «មិនមានសុខភាពទេ បើសិនមិនមានសុខភាពផ្លូវចិត្ត (No Health without Mental Health)»។
ពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល ប្រធានមណ្ឌលសុខភាពទាំង២៤រាជធានីខេត្ត និង តំណាងអង្គការសុខភាពពិភពលោក ដៃគូអភិវឌ្ឍ១៦១រូប និងប្រព័ន្ធនិមិត្ត (Zoom ៤៤៨រូប) សរុប ៦០៩រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)