柬埔寨卫生部与以色列达成医疗合作 重点引入AI与远程医疗
分类医疗
事件时间2026-06-24 09:00
地点金边
来源柬埔寨卫生部
发布时间2026/06/24 19:04
详情描述
2026年6月24日上午,柬埔寨卫生部部长秦拉在金边卫生部办公大楼会见了以色列驻柬埔寨大使阿洛娜·费舍尔-卡姆,双方就深化两国医疗卫生领域合作展开讨论。
此次会谈达成多项合作共识,重点聚焦于以下三个领域:
在数字医疗与技术应用方面,双方将推动远程医疗、医疗人工智能及远程诊断技术的应用,旨在扩大医疗服务覆盖范围,提升偏远地区居民获取医疗服务的便利性。
在人才培养与资源开发方面,以色列方面将探讨提供奖学金、知识交流项目及专业技术培训,涵盖外科手术、急诊服务及医院管理系统,旨在提升柬埔寨医护人员及管理人员的专业水平。
在儿童健康与灾难医学方面,合作将侧重于儿童自闭症筛查与早期护理,并借鉴以色列在灾难医学、紧急响应及创伤护理方面的经验,以增强柬埔寨一线医疗人员的应急处置能力。
秦拉表示,上述合作方向符合柬埔寨政府关于实现全民健康覆盖的战略目标,包括提升健康水平、防控疾病、应对流行病以及加强医疗服务质量与数字化创新。
目前,柬埔寨卫生部已指示技术团队与以色列驻柬大使馆建立正式沟通机制,进一步落实医学研究、供应链协作及医疗机构间对接等具体事宜。
📋 简要摘要 ▸
柬埔寨卫生部部长秦拉与以色列驻柬大使阿洛娜·费舍尔-卡姆举行会谈,双方达成医疗合作共识。重点包括:引入远程医疗与AI诊断技术、开展医疗人员专业培训、以及加强儿童自闭症筛查与灾难医学响应能力,旨在提升柬埔寨医疗服务水平。
📋 完整原文 ▸
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលទ្ធភាពលើកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល។
**________
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦ **នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត Alona Fisher-Kamm ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតដ៏សកម្មរបស់ភាគីអ៊ីស្រាអែល ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ពិសេសលើវិស័យសុខាភិបាល ដែលជាសសរស្តម្ភដ៏សំខាន់មួយ។
ជាលទ្ធផល ភាគីទាំងពីរបានផ្លាស់ប្តូរមតិ និងឯកភាពលើទិសដៅអាទិភាពសំខាន់ៗ លើការពិនិត្យលទ្ធភាពសហប្រតិបត្តិការដូចខាងក្រោម៖
១)**ការអភិវឌ្ឍសុខាភិបាលឌីជីថល និងបច្ចេកវិទ្យា៖** ជំរុញការប្រើប្រាស់ទូរវេជ្ជសាស្ត្រ (Telemedicine) បញ្ញាសិប្បនិម្មិតវេជ្ជសាស្ត្រ (Medical AI) និងការធ្វើរោគវិនិច្ឆ័យពីចម្ងាយ ដើម្បីពង្រីកវិសាលភាពសេវាថែទាំសុខភាពឱ្យកាន់តែខិតជិតប្រជាពលរដ្ឋនៅតាមខេត្ត និងតំបន់ជនបទ។
២)**ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបណ្តាលជំនាញ៖** ភាគីអ៊ីស្រាអែលនឹងពិនិត្យលទ្ធភាពផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់គ្រូពេទ្យ គិលានុបដ្ឋាក និងមន្ត្រីគ្រប់គ្រងសុខាភិបាលកម្ពុជា លើផ្នែកវះកាត់ឯកទេស សេវាសង្គ្រោះបន្ទាន់ និងប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យ។
៣)**សុខភាពកុមារ និងវេជ្ជសាស្ត្រគ្រោះមហន្តរាយ៖** ផ្តោតលើការពិនិត្យជំងឺអូទីសឹម (Autism) និងការថែទាំកុមារដំណាក់កាលដំបូង ព្រមទាំងការសិក្សាដកស្រង់បទពិសោធន៍ពីអ៊ីស្រាអែលលើផ្នែកវេជ្ជសាស្ត្រគ្រោះមហន្តរាយ ការឆ្លើយតបបន្ទាន់ និងការថែទាំរបួស ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជួរមុខ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយ**យុទ្ធសាស្ត្រអាទិភាពរបស់ក្រសួងសុខាភិបាល** ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវ**ការគ្របដណ្តប់សុខភាពជាសកល (UHC)** ដោយផ្តោតលើ៖ ការលើកកម្ពស់សុខភាព, ការបង្ការ-គ្រប់គ្រងជំងឺឆ្លងនិងមិនឆ្លង, ការត្រៀមឆ្លើយតបនឹងជំងឺរាតត្បាត, ការពង្រឹងគុណភាពសេវា និងនវានុវត្តន៍ឌីជីថល។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល សហការជិតស្និទ្ធជាមួយស្ថានទូតអ៊ីស្រាអែល ដើម្បីបង្កើតយន្តការទំនាក់ទំនងផ្លូវការ និងបន្តពិនិត្យលទ្ធភាពរួមគ្នាលើការស្រាវជ្រាវវេជ្ជសាស្ត្រ កិច្ចសហការខ្សែសង្វាក់ផ្គត់ផ្គង់ និងការតភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នសុខាភិបាលនៃប្រទេសទាំងពីរ ឱ្យលេចចេញជាលទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗខាងមុខ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)