边境事务国务秘书处公开招考 1902名考生角逐职位

分类政府
事件时间2026-05-30 13:00
地点金边皇家法律经济大学
来源公共职能信息
发布时间2026/05/30 15:07
详情描述
2026年5月30日下午1时,边境事务国务秘书处公务员招考工作在金边皇家法律经济大学正式启动。副总理兼公务员部部长、考试委员会主席洪玛尼出席并主持开考仪式。
本次考试共有1902名考生参加,其中包括698名女性。考试内容涵盖三项科目:专业笔试、英语通用知识测试及通用知识测试。
洪玛尼在现场表示,本次考试题目于当日上午完成编制。为确保选拔过程的公正与透明,所有考生的答题纸页面均由其本人亲笔签名并标注日期。
出席本次开考仪式的还包括相关部门代表、反腐败单位代表、各大学代表、公众观察员、柬埔寨青年联合会成员及媒体记者。考试全程由公务员部、反腐败单位及相关观察员共同监督。
📋 简要摘要 ▸
边境事务国务秘书处正式启动公务员招考工作,由副总理兼公务员部部长洪玛尼主持。本次考试共有1902名考生参加,需通过专业笔试、英语及通用知识测试,以确保选拔过程的公正与透明。
📋 完整原文 ▸
ចាប់ផ្តើមប្រឡងប្រជែងជ្រើសរើសជាមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចាប់ផ្តើមហើយ ដោយមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង អញ្ជើញបើកវិញ្ញាសាជានិមិត្តរូប ព្រមទាំងមានការចូលរួមពីស្ថាប័នសាមី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងអ្នកសង្កេតការណ៍មហាជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានជម្រាបជូនបេក្ខជនថា វិញ្ញាសាដែលប្រឡងនាពេលនេះ គឺទើបតែបានតាក់តែងនៅព្រឹកមិញនេះតែម្តង ហើយរាល់សន្លឹកកិច្ចការរបស់បេក្ខជនទាំងអស់ គ្រប់ទំព័រ គឺមានហត្ថលេខា និងឈ្មោះរបស់ឯកឧត្តម ព្រមទាំងមានកាលបរិច្ឆេទប្រឡងផងដែរ។
សូមជម្រាបជូនថា ថ្ងៃនេះបេក្ខជនដែលចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋាន សរុបចំនួន ១,៩០២នាក់ (ស្រី ៦៩៨នាក់)។ បេក្ខជនត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន ៣ប្រភេទ រួមមាន៖ ១.វិញ្ញាសាសរសេរជំនាញ ២.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅអង់គ្លេស និង ៣.វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ។ ការប្រឡងប្រជែងវិញ្ញាសាសរសេរជំនាញ ចាប់ផ្តើមវេលាម៉ោង ១:០០រសៀល នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច៕