柬埔寨公共服务评估委员会公布2025年教育医疗示范单位名单





分类政府政策
事件时间2026-05-07
地点金边
来源柬埔寨卫生部
发布时间2026/05/09 13:02
详情描述
2026年5月7日,柬埔寨公共服务评估委员会(គ.វ.ជ)在金边皇家行政学院召开会议,由副首相兼公务员部大臣洪玛尼主持,审议并确定2025年教育与医疗领域示范单位的实地评估结果及后续工作安排。卫生部国务秘书西本纳及评估委员会成员出席会议。
会议主要议程包括审议2025年示范单位候选名单、确定后续评估程序与方法、规划2027年评估目标,以及讨论对在示范单位建设中表现突出的管理人员及官员给予职级晋升的特别申请。
根据评估结果,委员会已选出各10个优秀初中、小学及卫生中心。在上述单位中,各类别排名前5的单位(共15个)已入围最终评审阶段,评审时间定于2026年5月18日至19日进行。
会议同时明确了2027年的评估目标,教育领域将扩展至高中,医疗领域则涵盖一级和二级转诊医院。此次会议旨在通过持续的评估与认可机制,进一步优化公共服务体系。
📋 简要摘要 ▸
柬埔寨公共服务评估委员会(គ.វ.ជ)在洪玛尼副首相主持下,审议并确定了2025年教育与医疗领域示范单位评估结果。会议选出各10个优秀初中、小学及卫生中心,并确定5个单位进入最终评审。同时明确2027年评估目标将扩展至高中及各级转诊医院,旨在持续优化公共服务体系。
📋 完整原文 ▸
កិច្ចប្រជុំ ពិនិត្យសម្រេចលើលទ្ធផល នៃការអនុវត្តការចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៥ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. និងវិធានការអនុវត្តបន្ត
—
រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត ភុំ សំសុង សមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ជាតិ (គ.វ.ជ) បានចូលរួមកិច្ចប្រជុំពិនិត្យសម្រេចលើលទ្ធផល នៃការអនុវត្តការចុះវាយតម្លៃនៅទីតាំងជាក់ស្តែង របស់អង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥ របស់គណៈកម្មការបច្ចេកទេសអន្តរក្រសួងនៃ គ.វ.ជ. និងវិធានការអនុវត្តបន្ត នៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
កិច្ចប្រជុំនេះ បានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើរបៀបវារៈចំនួន៤ គឺ៖ (១)ការពិនិត្យនិងសម្រេចលើលទ្ធផល នៃការវាយតម្លៃនៅទីតាំងជាក់ស្តែង របស់បេក្ខភាពជ័យលាភីអង្គភាពគំរូ ឆ្នាំ២០២៥ (២)ការពិនិត្យ និងសម្រេចលើការអនុវត្តនីតិវិធីវាយតម្លៃបន្ត រួមមាន កាលបរិច្ឆេទនៃការរៀបចំ និងវិធីសាស្ត្រនៃការវាយតម្លៃ (៣)ការកំណត់អង្គភាពគោលដៅ សម្រាប់ការអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពសាធារណៈគំរូ ឆ្នាំ២០២៧ (៤)បញ្ហាផ្សេងៗ៖ ការស្នើសុំផ្តល់ការដំឡើងថ្នាក់១ថ្នាក់ ជាករណីពិសេស ជូនដល់អ្នកគ្រប់គ្រង និងមន្ត្រីនៃអង្គភាពជ័យលាភី ដែលបានចូលរួមយ៉ាងសកម្មក្នុងការចែករំលែកបទពិសោធន៍របស់ខ្លួនទៅអង្គភាពដទៃ។
ក្រោយកិច្ចពិភាក្សា គ.វ.ជ. បានសម្រេចលទ្ធផលទៅតាមពិន្ទុ និងចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ សម្រាប់អនុវិទ្យាល័យចំនួន១០ អង្គភាព សាលាបឋមសិក្សាចំនួន១០ អង្គភាព និងមណ្ឌលសុខភាពចំនួន ១០ អង្គភាព។ ក្នុងចំណោម ១០អង្គភាពតាមគោលដៅនីមួយៗ គ.វ.ជ ក៏បានសម្រេចយកអនុវិទ្យាល័យចំនួន ៥ សាលាបឋមសិក្សាចំនួន ៥ និងមណ្ឌលសុខភាពចំនួន៥ ដោយចាប់ពីលេខ១ ដល់លេខ៥ ដើម្បីដាក់ឱ្យ គ.វ.ជ. ពិនិត្យ និងវាយតម្លៃចុងក្រោយបន្តទៀត នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦។ ដោយឡែក សម្រាប់អង្គភាពគោលដៅត្រូវពិនិត្យ វាយតម្លៃ និងទទួលស្គាល់អង្គភាពគំរូ សម្រាប់ឆ្នាំ២០២៧ គឺ វិទ្យាល័យសម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកកម្រិត១ និងមន្ទីរពេទ្យបង្អែកកម្រិត២ សម្រាប់វិស័យសុខាភិបាល ។
កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិការ នៃ គ.វ.ជ រួមទាំងសមាជិកនៃគណៈកម្មការបច្ចេកទេសអន្តរក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)