西梅奔寺修复竣工 西哈莫尼马克龙共同主持 柬法合作14年







分类文化
事件时间2026-11-16
地点暹粒
来源新新报
发布时间2026/11/16 16:02
详情描述
据ThmeyThmey报道,11月16日下午西哈莫尼国王与法国总统马克龙抵达暹粒西梅奔寺,共同主持修复工程竣工与正式揭幕仪式。该寺位于西池中央,柬法两国合作修复历时14年,被视为柬埔寨文化遗产保护的重要历史性事件。
📋 完整原文 ▸
**ព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង យាង និងអញ្ជើញមកដល់ប្រាសាទមេបុណ្យខាងលិច ដើម្បីសម្ពោធជាផ្លូវការ**
**សៀមរាប៖** ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron) ប្រធានាធិបតីបារាំង បានយាង និងអញ្ជើញមកដល់ប្រាសាទមេបុណ្យខាងលិច នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមជាអធិបតីក្នុងព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទបុរាណខ្មែរមួយនេះជាផ្លូវការ។
ព្រះរាជពិធីនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌កម្ពុជា បន្ទាប់ពីប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅចំកណ្តាលបារាយណ៍ទឹកថ្លា ក្នុងខេត្តសៀមរាប ត្រូវបានជួសជុល និងស្តារឡើងវិញដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង អស់រយៈពេល១៤ឆ្នាំ។