洪玛奈总理会见IM Capital Holding代表

分类政治
事件时间2026-10-19
地点金边
来源洪玛奈首相
发布时间2026/10/19 16:33
详情描述
2026年10月19日上午,柬埔寨首相洪玛奈在金边和平大厦会见了IM Capital Holding创始人兼首席执行官Iwona Kmiecik及其随行人员。双方就投资环境及商业合作事宜进行了深入交流。
Iwona Kmiecik对柬埔寨政府及相关部门提供的支持表示感谢,并指出柬埔寨的和平与政治稳定为国际投资者提供了信心。她表示,公司计划扩大在柬埔寨酒店及房地产领域的投资,并将业务拓展至更多旅游目的地。此外,鉴于波兰企业对柬埔寨市场的兴趣日益增长,她提议在柬埔寨举办波兰-柬埔寨商业论坛,并筹建波兰-柬埔寨商会,以加强两国私营部门的联系。
洪玛奈对IM Capital Holding在促进两国旅游及商业往来方面的努力表示认可。他介绍了柬埔寨在旅游领域的政策支持,包括旅游业数字化转型、电子签证(E-Visa)系统及机场自动通关系统(Smart Gates)的投入使用。洪玛奈建议公司开发多元化的旅游产品,将游客从海岛及沿海地区引导至柬埔寨的文化及生态旅游区。
洪玛奈对波兰商业代表团即将访问柬埔寨表示欢迎,并鼓励IM Capital Holding与柬埔寨发展理事会、旅游部及柬埔寨旅游委员会保持密切合作,推动相关投资计划与商业倡议的落实。
📋 简要摘要 ▸
洪玛奈总理在和平大厦会见IM Capital Holding创始人Iwona Kmiecik,双方就投资环境及商业合作进行了深入交流。
📋 完整原文 ▸
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Iwona Kmiecik ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន IM Capital Holding និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងឱកាសនៃជំនួបនេះ, លោកស្រីអគ្គនាយិកាក្រុមហ៊ុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រ និងការលើកទឹកចិត្តដល់ការវិនិយោគ ដែលធ្វើឱ្យប្រតិបត្តិការអាជីវកម្ម និងគម្រោងនានារបស់ក្រុមហ៊ុនដំណើរការទៅយ៉ាងរលូន, ជោគជ័យ និងបន្តវិវឌ្ឍទៅមុខជាលំដាប់។ លោកស្រីបានបន្តថា ជាមួយនឹងសុខសន្តិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលជាបុរេលក្ខខណ្ឌដ៏សំខាន់សម្រាប់វិនិយោគិន បានផ្ដល់ទំនុកចិត្តយ៉ាងរឹងមាំដល់ជនបរទេស និងវិនិយោគិនអន្តរជាតិ។ បន្ថែមលើនេះ, លោកស្រីក៏បានគូសបញ្ជាក់អំពីផែនការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា ដោយមានគម្រោងពង្រីកការវិនិយោគរបស់ខ្លួនទៅកាន់តំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត។ ជាមួយនឹងកំណើននៃចំណាប់អារម្មណ៍កាន់តែច្រើនរបស់ក្រុមហ៊ុន និងសហគ្រាសប៉ូឡូញមកលើទីផ្សារកម្ពុជា, លោកស្រីក៏បានគោរពស្នើសុំការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា លើគំនិតផ្ដួចផ្ដើមក្នុងការរៀបចំវេទិកាធុរកិច្ចប៉ូឡូញ-កម្ពុជា និងការបង្កើតសភាពាណិជ្ជកម្មប៉ូឡូញ-កម្ពុជានាពេលខាងមុខ ដើម្បីផ្សារភ្ជាប់វិស័យឯកជនរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។
ជាការឆ្លើយតប, សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់លោកស្រីអគ្គនាយិកាក្រុមហ៊ុន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់ធុរកិច្ច។ សម្តេចធិបតី បានគូសរំលេចពីសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា, ជាមួយនឹងគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល ដូចជាការធ្វើទំនើបកម្មឌីជីថលក្នុងវិស័យទេសចរណ៍ និងអន្តោប្រវេសន៍ ដែលរួមមានការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទិដ្ឋាការអេឡិចត្រូនិក( E-Visa) និងច្រកទ្វារអន្តរជាតិស្វ័យប្រវត្តិ (Smart Gates) នៅតាមអាកាសយានដ្ឋានអន្តរជាតិរបស់កម្ពុជា ដែលសុទ្ធតែជាកត្តាអំណោយផលដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ព្រមជាមួយគ្នានេះ, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការបង្កើតកញ្ចប់ទេសចរណ៍ចម្រុះ និងទូលំទូលាយ ដែលតភ្ជាប់អ្នកទេសចរឱ្យហួសពីតំបន់កោះ និងឆ្នេរសមុទ្រ ឆ្ពោះទៅកាន់ប៉ូលទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍នៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងផ្សព្វផ្សាយអំពីផលិតផលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនទៅកាន់ពិភពលោក។
មុននឹងបញ្ចប់, សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះការគ្រោងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ចប៉ូឡូញមកកាន់កម្ពុជានាពេលខាងមុខ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុន IM Capital Holding បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ពន្ធកម្ពុជា, ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាទេសចរណ៍កម្ពុជា ដើម្បីពិភាក្សាលម្អិតបន្ថែម សំដៅប្រែក្លាយផែនការ និងគំនិតផ្តួចផ្ដើមខាងលើឱ្យទៅជាសកម្មភាពជាក់ស្ដែង និងធានាបាននូវភាពជោគជ័យរបស់ក្រុមហ៊ុនសម្រាប់រយៈពេលវែង៕
🌐[Hun Manet](https://www.facebook.com/profile.php?id=100069511484329)
🌐[Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol)
🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia)
🌐[Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc)
🌐[YouTube](https://www.youtube.com/@Dr.Hunmanetofcambodia)
🌐[Instagram](https://www.instagram.com/dr.hunmanetofcambodia)
😃[X](https://twitter.com/dr_hunmanet_pm)
😍[CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia)
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia