柬埔寨打击网诈委员会重申严厉执法










分类政策
事件时间2026-10-13
地点金边
来源柬埔寨通讯社
发布时间2026/10/13 19:53
详情描述
2026年10月13日,柬埔寨打击网络诈骗委员会主席蔡西那烈在金边重申,柬埔寨政府将继续采取严厉的法律手段,打击并清除各类网络诈骗活动。
蔡西那烈表示,打击网络诈骗委员会已在全国范围内开展专项行动,具体措施包括对涉案窝点进行突击检查、对犯罪团伙首脑及相关人员进行司法起诉,以及依法冻结犯罪分子的资产。目前,多起相关案件正在司法程序中进行深入调查。
针对国公省Long Bay开发区,当局已采取管控措施。2026年2月,当地执法部门在检查中发现该区域部分建筑涉嫌从事网络诈骗活动,犯罪嫌疑人逃离现场并遗留相关证据。国公省警方已扣押部分嫌疑人及物证,并对涉事区域实施封锁与严密监管。2026年9月5日,柬埔寨首相洪玛奈亲赴国公省视察,并要求相关部门严格管理涉案现场与物证,确保调查工作落实到位。
关于涉嫌参与Long Bay开发区相关活动的Deng Pibing,柬埔寨当局正在进行调查。据柬埔寨移民总局报告,该人员已于2026年5月底离开柬埔寨。目前,国际刑警组织已对Deng Pibing发布红色通缉令。
📋 简要摘要 ▸
柬埔寨打击网诈委员会主席蔡西那烈强调,政府将继续通过突击检查、司法起诉等手段,彻底清除网络诈骗窝点,维护国家形象。
📋 完整原文 ▸
ឯកឧត្តម ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
រាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការអនុវត្តច្បាប់ ដើម្បីបន្តបង្ក្រាប និងបោសសម្អាតសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន គបឆប។
យុទ្ធនាការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានអនុវត្តវិធានការច្បាប់ទាំងក្នុងការបង្ក្រាបដល់ទីតាំង ការផ្តន្ទាទោសតាមផ្លូវតុលាការចំពោះមេខ្លោងនិងអ្នកពាក់ព័ន្ធ ការបង្កកទ្រព្យសម្បតិ្តរបស់ឧក្រិដ្ឋជន ហើយបាននិងកំពុងបន្តការសើបអង្កេតយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងជាច្រើននៅតុលាការ។
ចំពោះករណីតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា មិនបានបណ្តែតបណ្តោយឱ្យទីតាំងនេះ ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាក់ស្តែងកាលពីខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញអគារមួយចំនួននៅក្នុងបរិវេណសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងសកម្មឆបោកអនឡាញ ដែលពួកក្រុមឧក្រិដ្ឋជនបានរត់គេចចេញ និងបន្សល់ទុកនូវភស្តុតាងជាច្រើនមានការជាប់សង្ស័យធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរសមត្ថកិច្ចខេត្តកោះកុងបានឃាត់ខ្លួនមុខសញ្ញាសង្ស័យមួយចំនួន និងរឹបអូសវត្ថុតាងដើម្បីបម្រើការស្រាវជ្រាវសើបអង្កេត ព្រមទាំងបានបិទសៀល និងគ្រប់គ្រងទីតាំងខាងលើនេះយ៉ាងម៉ត់ចត់។
កាលពីកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពដោយផ្ទាល់នៅតាមទីតាំង ដែលសមត្ថកិច្ចកំពុងគ្រប់គ្រងក្នុងខេត្តកោះកុង និងបានណែនាំឱ្យអាជ្ញាធរ សមត្ថកិច្ចទទួលខុសត្រូវ គ្រប់គ្រងទីតាំង វត្ថុតាង និងសើបអង្កេតឱ្យបានម៉ឺងម៉ាត់បំផុត។
ចំពោះបុគ្គលមានឈ្មោះ **Deng Pibing** សមត្ថកិច្ចកម្ពុជាបាននិងកំពុងស្រាវជ្រាវសើបអង្កេត សកម្មភាពសង្ស័យពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង។
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា បុគ្គលឈ្មោះ **Deng Pibing **បានចាកចេញពីប្រទេសកម្ពុជាតាំងពីអំឡុងចុងខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានជំនាញ បានរកឃើញថា បុគ្គលឈ្មោះ **Deng Pibing **នេះត្រូវបាន**នគរបាលអន្តរជាតិ Interpol ដាក់**ចេញនិវេទក្រហម(red list)។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia