柬埔寨商务部举办知识产权能力建设研讨会

柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
柬埔寨商务部举办知识产权能力建设研讨会
1/10
分类政策
事件时间2026-09-29
地点金边
来源柬埔寨商务部
发布时间2026/10/02 14:57

详情描述

2026年9月29日上午,柬埔寨商务部在金边举办了主题为“加强执法人员、国家知识产权管理委员会秘书处成员及品牌代理商知识产权能力”的研讨会。柬埔寨商务部国务秘书苏斯雷梅(So Sreymech)出席并主持开幕式。 出席此次研讨会的还包括商务部副国务秘书、贸易服务总局副局长、知识产权局局长,以及来自工业、科学、技术与创新部、文化与艺术部的代表。此外,柬埔寨知识产权协会、NTNC律师事务所代表、国家知识产权管理委员会秘书处成员、商务部相关部门官员及多名品牌代理商也参加了会议。 本次研讨会旨在通过分享知识、经验及最新资讯,提升相关人员在知识产权保护与权利执行方面的能力,从而优化柬埔寨的知识产权体系。 苏斯雷梅在会上回顾了商务部在推动知识产权领域发展方面取得的成果。她要求参会人员深入学习相关法律框架,并认真听取讲师分享,以便将所学知识应用于实际工作中。她强调,掌握法律框架对于保障权利人的创意与知识产权成果至关重要,这有助于营造一个具备信任度且公平竞争的商业环境。
📋 简要摘要 ▸
柬埔寨商务部于9月29日举办知识产权能力建设研讨会,旨在提升执法人员、国家委员会成员及品牌代理商的知识产权保护能力。
📋 完整原文 ▸
លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពកម្មសិទ្ធិបញ្ញាដល់មន្ត្រីអនុវត្តច្បាប់ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក” ... (ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ សូ ស្រីម៉ិច រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពកម្មសិទ្ធិបញ្ញាដល់មន្ត្រីអនុវត្តច្បាប់ សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាក” ដែលមានការអញ្ជើញចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ លោកអគ្គនាយករងនៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម លោកប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា ការិយាល័យមេធាវី NTNC សមាជិកលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មន្ត្រីនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងពាណិជ្ជកម្ម និងភ្នាក់ងារតំណាងស្របច្បាប់នៃម្ចាស់ម៉ាកជាច្រើនរូប។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់នូវចំណេះដឹង បទពិសោធន៍ និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងកិច្ចការពារ និងការអនុវត្តសិទ្ធិ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងសមត្ថភាព ក៏ដូចជាអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានលើកឡើងអំពីសមិទ្ធផលការងារជាច្រើនដែលក្រសួងពាណិជ្ជកម្មបានសម្រេច និងអភិវឌ្ឍដើម្បីលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជា និងបានអំពាវនាវដល់សិក្ខាកាមទាំងអស់ឱ្យសិក្សាស្វែងយល់ពីក្របខណ្ឌច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាឱ្យបានច្បាស់លាស់ ព្រមទាំងយកចិត្តទុកដាក់សិក្សាពីវាគ្មិន ដើម្បីយកចំណេះដឹងទាំងនោះទៅអនុវត្តក្នុងកិច្ចការរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព។ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការយល់ដឹងអំពីក្របខណ្ឌច្បាប់ ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាថា ស្នាដៃ គំនិតច្នៃប្រឌិត និងទ្រព្យកម្មសិទ្ធិបញ្ញារបស់ម្ចាស់សិទ្ធិត្រូវបានទទួលស្គាល់ និងការពារតាមផ្លូវច្បាប់ ព្រមទាំងជួយបង្កើតបរិយាកាសអាជីវកម្មដែលមានទំនុកចិត្ត និងការប្រកួតប្រជែងដោយស្មើភាព៕ … ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖ Connect with Ministry Of Commerce: 🌐 [Facebook ](https://web.facebook.com/moc.gov.kh) 🌐 [Telegram](https://t.me/mocnewsfeed) 🌐 [Website](https://www.moc.gov.kh/) 🌐 [YouTube](https://www.youtube.com/@mocgovkhcambodia) 🌐 [X (Twitter](https://twitter.com/MoCCambodia))