白马省高中获选奥运价值观推广校 学生分享经验

白马省高中获选奥运价值观推广校 学生分享经验
分类体育教育
事件时间2026-11-19
地点白马省
来源柬埔寨国家电视台
发布时间2026/11/20 10:53

详情描述

柬埔寨国家奥委会推广团队11月19日下午走进白马省的布纳兰尼洪森查里亚翁高中,开展奥林匹克价值观教育项目。校长勒哈对该校被选为推广点表示高兴与感谢,并期望参与学生把奥林匹克精神与体验分享给更多青年。校方表示将支持学生参与这项具有历史意义的体育活动。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: នាយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន ចរិយាវង្ស សង្ឃឹមថា សិស្សចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងបន្តចែករំលែកបទពិសោធន៍ដល់យុវជនផ្សេងៗទៀត លោក ឡឹក ហាប់ នាយកវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស ស្ថិតនៅក្នុងខេត្តកែប បានបង្ហាក្តីសោមន្សរីករាយ និងថ្លែងអំណរគុណចំពោះក្រុមការងារផ្សព្វផ្សាយកម្មវិធីអប់រំគុណតម្លៃអូឡាំពិករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានជ្រើសរើសយកវិទ្យាល័យរបស់លោកជាគោលដៅផ្សព្វផ្សាយនូវសារៈសំខាន់នៃចលនាអូឡាំពិក នាពេលនេះ។ នេះជាការគូសបញ្ជាក់របស់លោកនាយកវិទ្យាល័យ ក្នុងបទសម្ភាសន៍មួយ នៅក្នុងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការរង NOCC និងជាវាគ្មិនប្រចាំកម្មវិធី។ ជាមួយគ្នានេះលោក លោក ឡឹក ហាប់ បង្ហាញសុទិដ្ឋិនិយមចំពោះកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នាពេលនេះ ដោយក្រៅពីបញ្ជ្រាបខ្លឹមសារអប់រំឧត្តមគតិកីឡាអូឡាំពិក ទស្សនៈវិទ្យាកីឡាអូឡាំពិក ជីវប្រវត្តិចលនាអូឡាំពិក ក៏ក្រុមការងារបានផ្សព្វផ្សាយពីយុទ្ធនាការរបស់កម្ពុជាត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ ផងដែរ។ លោក នាយកវិទ្យាល័យ បានបន្តទៀតថា នេះជាកិត្តិយសណាស់សម្រាប់គណៈគ្រប់គ្រងវិទ្យាល័យ ក៏ដូចជាប្អូនៗសិស្សានុសិស្សទាំងអស់ ដែលទទួលបាននូវព័ត៌មាននេះ ក្នុងការត្រៀមខ្លួនចូលរួមក្នុងនាមជាយុវជន សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នាឆ្នាំ២០៣១ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់ពីការផ្សព្វផ្សាយនេះ ខ្ញុំសង្ឃឹមថា សិស្សានុសិស្សនៃវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន ចរិយាវង្ស នឹងត្រៀមខ្លួនចូលរួមគាំទ្រ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រនេះជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យ។ តាមរយៈកម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះ ខ្ញុំ