劳工部慰问柴桢省车祸受伤工人 33人获政府捐赠





分类社会
事件时间2026-05-24
地点柴桢省
来源柬埔寨劳工部
发布时间2026/05/24 21:27
详情描述
2026年5月24日下午,柬埔寨劳工与职业培训部官员前往柴桢省,探望并慰问在国道交通事故中受伤的人员。
此次事故发生于2026年5月23日,地点位于柴桢省境内的国道。受害者共计33人,其中包括32名工人和1名军人家属。目前,伤者正在柴桢省转诊医院接受治疗,其中1名伤者已被转送至越南进行后续救治。
劳工部代表向伤者转达了柬埔寨首相洪玛奈及夫人碧占莫妮的慰问,并送去了由首相夫妇及劳工部部长兴沙提供的慰问金及生活物资,旨在减轻伤者在住院期间的经济负担。
院方表示,目前多数伤者健康状况已有所好转,已有5名工人获准出院并返回家中。劳工部对伤者表达了早日康复的祝愿。
📋 简要摘要 ▸
2026年5月24日,劳工部官员前往柴桢省医院,慰问并向33名在国道交通事故中受伤的工人发放慰问金及物资。受害者包括32名工人和1名军人家属,其中1人已转送越南治疗,5人已出院。此次慰问旨在减轻受害者医疗负担。
📋 完整原文 ▸
ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនកម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តស្វាយរៀង
(ស្វាយរៀង)៖ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអំណោយរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់បងប្អូនកម្មករនិយោជិតដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងគ្រួសារកងទ័ពទិសព្រះវិហារចំនួន ១នាក់ ដែលសរុបមានចំនួន ៣៣នាក់ ក្នុងនោះមានអ្នករងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការចំណាយផ្សេងៗក្នុងអំឡុងពេលសម្រាកព្យាបាល។
បច្ចុប្បន្នស្ថានភាពសុខភាពជារួមរបស់បងប្អូនកម្មករភាគច្រើនមានសភាពធូរស្រាលជាបណ្ដើរៗ ដោយក្នុងនោះមានកម្មករចំនួន ៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រឡប់មកប្រកបការងារវិញដោយសុវត្ថិភាព៕
#MLVT #HENGSour