柬埔寨筹建国家人工智能与数据科学研究中心
| 分类 | 科技 |
| 事件时间 | 2026年3月23-26日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-03-30 13:03 |
新闻摘要
柬埔寨邮电部与法国开发署合作,旨在建立国家AI研究中心,提供高性能计算基础设施,支持政府、教育及私营部门的数字化转型。
កាលពីថ្ងៃទី២៣-២៦ មីនា ២០២៦ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ហាក់ សុខហេង ដឹកនាំកិច្ចប្រជុំជាមួយ ប្រធានក្រុមការងារឌីជីថលនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) Christine Ha ដើម្បីពិនិត្យនិងវាយតម្លៃលើគម្រោងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវជាតិស្តីពីបញ្ញាសិប្បនិមិ្មតនិងវិទ្យាសាស្រ្តទិន្នន័យ (National AI and Data Science Research Center) នៅកម្ពុជា។
គម្រោងនេះគឺជាការងារអាទិភាពបំផុតមួយក្រោមការចង្អុលបង្ហាញពី សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិមិ្មតជាតិ ជាពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រឹះ ដើម្បីជំរុញការចាប់យកនិងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI)។
គម្រោងនេះ ក៏នឹងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធរួម (Shared and Sovereign Infrastructure) អាចឱ្យក្រសួង ស្ថាប័ន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ វិស័យឯកជន និងធុរកិច្ចថ្មីឌីជីថល ប្រើប្រាស់ឧបករណ៍គណនាកម្រិតខ្ពស់ (High Performance Computing Cluster) និងមានអ្នកជំនាញ AI គាំទ្រផ្នែកបច្ចេកទេស។
[**Join AMS One-minute**](https://t.me/ams1minute)