អិលអូអិលស៊ី (LOLC) តែងតែបន្តសកម្មភាពយ៉ាងសកម្មលើការចូលរួមលើកកម្ពស់ការការពារបរិស្ថាន ក៏ដូចជាផលប៉ះពាល់ជាវិជ្ជមានដល់សង្គម។ ជាសក្ខីភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ អិលអូអិលស៊ី សាខាស្រុកឈូក បានរៀបចំសកម្មភាពសង្គមមួយនៅអនុវិទ្យាល័យ អង្គឈូក ដែលស្ថិតនៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ក្នុងគោលបំណងចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅក្នុងសហគមន៍។
តាមរយៈព្រឹត្តិការណ៍សហគមន៍នេះ អិលអូអិលស៊ី សាខាស្រុកឈូក បានផ្តល់ជូនបង់ថ្មសម្រាប់អង្គុយ កៅអីជ័រ អំពូលសូឡា ព្រមទាំងចាក់ដីបំពេញទីធ្លាសាលា ដើម្បីបង្កើនសោភណភាព និងបរិយាកាសឱ្យកាន់តែល្អប្រសើរសម្រាប់សិស្សានុសិស្ស។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ អិលអូអិលស៊ី (LOLC) សង្ឃឹមយ៉ាងមុតមាំថា ការរួមចំណែករបស់ខ្លួននឹងក្លាយជាកម្លាំងជំរុញស្មារតីខិតខំរៀនសូត្ររបស់សិស្សានុសិស្សគ្រប់រូប។
#LOLCCambodia #CommunityEvent