国家警察总署下令严查交通违规 重点打击夜间违章

分类治安
事件时间2026-08-19
地点金边
来源柬埔寨国家电视台
发布时间2026/08/19 14:55
详情描述
2026年8月19日,柬埔寨国家警察总署署长苏泰在内政部主持召开会议,就加强陆路交通法规执行工作进行部署。针对当前交通事故频发,导致每日均有人员伤亡的情况,苏泰下令全国警方采取严厉措施,重点打击交通违规行为,特别是针对夜间时段的违规驾驶。
苏泰指出,强化执法是降低交通事故伤亡率的有效手段。在执行过程中,警方需将法律强制执行与教育宣传相结合。他要求执法人员在面对民众时,应保持态度温和但立场坚定,通过明确界定违规行为,引导民众提升法律意识,使其从自觉遵守法律转变为对警察执法的畏惧。
苏泰强调,交通警察无法全天候24小时在岗执勤,因此道路使用者的安全防范意识同样关键。他已向各省市警察局长下达指示,要求各级部门根据实际情况灵活调整执法策略,确保交通法规的有效落实。
📋 简要摘要 ▸
国家警察总署署长苏泰要求全国警方加强交通执法,特别是针对夜间违规行为,以降低交通事故伤亡率。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: គ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងយ៉ាងគំហុក! ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ណែនាំកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ ពិសេសនៅពេលរាត្រី…
បច្ចុប្បន្ននេះករណីគ្រោះថ្នាក់ចរាចរណ៍ កំពុងតែបន្ដក្លាយជាបញ្ហាប្រឈមខ្ពស់របស់សមត្ថកិច្ចជំនាញ ខណៈអត្រាគ្រោះ ថ្នាក់នៅតែបន្ដកើនឡើងបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ។
ឆ្លើយតបបញ្ហានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់នូវវិធានការម៉ឺងម៉ាត់ឲ្យកម្លាំងនគរបាលរឹតបន្ដឹងច្បាប់ចរាចរណ៍ឡើងវិញ ព្រោះមានតែវិធានការនេះទេ ទើបមានប្រសិទ្ធភាពខ្ពស់ក្នុងការ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសនៅពេលយប់តែម្ដង។
ក្នុងកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាដល់កម្លាំងជំនាញត្រូវប្រើប្រាស់វិធានការអប់រំ និងផ្សព្វផ្សាយបន្ថែមទៀត ឲ្យដើរទន្ទឹមគ្នាជាមួយវិធានការអនុវត្តរឹតបន្ដឹងច្បាប់។
បើតាម ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាក់ថា កម្លាំងនគរបាលអនុវត្តច្បាប់ត្រូវចេះបត់បែន និងប្រើប្រាស់កាយវិការពាក្យសម្ដីឲ្យបានសមរម្យ (ទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់) ទៅកាន់ប្រជាពលរដ្ឋ និងកំណត់បទល្មើសឲ្យបានច្បាស់លាស់ ដោយត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីច្បាប់ និងមានស្មារតីគោរពច្បាប់ ជាងខ្លាចនគរបាល។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ យល់ឃើញទៀតថា កត្តាមួយទៀតដែលជាចំណែកសំខាន់ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ គឺស្មារតីនៃការប្រុង ប្រយ័ត្នរបស់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ ព្រោះនគរបាលចរាចរណ៍មិនអាចឈរជាប់នៅគោលដៅរឹតបន្ដឹងច្បាប់ចរាចរណ៍២៤ម៉ោងនោះឡើយ។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលរាជធានី-ខេត