柬埔寨勋爵协会对接中企 促进福建对柬投资







分类经贸
事件时间2026-09-07
地点厦门
来源柬埔寨勋爵协会
发布时间2026/09/08 16:55
详情描述
2026年9月7日,柬埔寨勋爵协会副主席坤蒂塔率领协会代表团,陪同柬埔寨副总理兼柬埔寨发展理事会第一副主席孙占托,在中国福建省厦门市出席商务午餐会。此次活动由厦门宏达税务服务有限公司主办,该公司董事长游凌侃率领高管团队接待。
会议旨在加强柬中双方商业联系,促进私营部门间的交流与合作。双方就柬埔寨投资潜力及营商环境交换意见,重点探讨如何吸引福建省企业赴柬考察并开展投资合作。通过此次直接对接,双方旨在建立商业网络,为未来拓展经贸合作奠定基础。
厦门宏达税务服务有限公司主要提供税务及审计服务,同时也是第26届中国国际投资贸易洽谈会(CIFIT)期间柬埔寨馆及圆桌研讨会的承办方。
柬埔寨勋爵协会表示,此次参会是协会拓展国际合作网络、对接国际投资者的重要举措。协会将持续推动柬中私营部门的商业对接,通过搭建交流平台,进一步吸引外资并深化两国经济伙伴关系。
📋 简要摘要 ▸
柬埔寨勋爵协会副主席坤蒂塔陪同孙占托副总理,与厦门宏达税务服务公司举行商务午餐会,旨在加强商业联系并吸引福建省投资。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា អមដំណើរគណៈប្រតិភូរាជរដ្ឋាភិបាល ក្នុងជំនួបអាហារថ្ងៃត្រង់ធុរកិច្ចជាមួយក្រុមហ៊ុន Xiamen Hongda ដើម្បីពង្រឹងការតភ្ជាប់ធុរកិច្ច និងជំរុញការវិនិយោគពីខេត្តហ្វូជៀនមកកម្ពុជា
សៀមិន៖ នាវេលាថ្ងៃត្រង់ថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូសមាគម អញ្ជើញអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបអាហារថ្ងៃត្រង់ធុរកិច្ច ដែលរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់នៃ ក្រុមហ៊ុន Xiamen Hongda Taxation Service Limited ដឹកនាំដោយលោក You Lingkan ប្រធានក្រុមហ៊ុន នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។
ជំនួបនេះផ្តោតលើការពង្រឹងទំនាក់ទំនងធុរកិច្ច និងការផ្លាស់ប្តូរទស្សនៈរវាងភាគីពាក់ព័ន្ធ ព្រមទាំងការពង្រីកបណ្តាញទំនាក់ទំនងរវាងវិស័យឯកជន និងស្វែងរកឱកាសក្នុងការទាក់ទាញវិនិយោគិនពីខេត្តហ្វូជៀន ឱ្យមកសិក្សា និងស្វែងរកលទ្ធភាពបណ្តាក់ទុននៅកម្ពុជា។
ការជួបជុំក្នុងបរិយាកាសធុរកិច្ចនេះ បានផ្តល់ឱកាសដល់ភាគីទាំងពីរ ក្នុងការផ្លាស់ប្តូរព័ត៌មាន និងស្វែងយល់កាន់តែច្បាស់អំពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា ព្រមទាំងបង្កើតទំនាក់ទំនងជាមួយសហគ្រាស និងដៃគូអាជីវកម្មដែលមានសក្តានុពលនៅខេត្តហ្វូជៀន។ ក្នុងន័យនេះ ការតភ្ជាប់ដោយផ្ទាល់រវាងវិស័យឯកជននៃប្រទេសទាំងពីរ អាចជាមូលដ្ឋានសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការស្វែងរកឱកាសធុរកិច្ចថ្មីៗនៅពេលអនាគត។
សូមបញ្ជាក់ថា Xiamen Hongda Taxation Service Limited ជាក្រុមហ៊ុនផ្តល់សេវាកម្មពន្ធដារ និងសវនកម្មមួយនៅប្រទេសចិន ហើយបានដើរតួនាទីជាម្ចាស់ផ្ទះក្នុងការរៀបចំ ពន្លាកម្ពុជា (Cambodia’s Pavilion) និងសិក្ខាសាលាតុមូល ក្នុងក្របខ័ណ្ឌ ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) លើកទី២៦។
ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងជំនួបនេះ បានឆ្លុះបញ្ចាំងពីតួនាទីរបស់សមាគមក្នុងការពង្រឹងបណ្តាញទំនាក់ទំនងអន្តរជាតិ និងបង្កើតវេទិកាតភ្ជាប់សមាជិកជាមួយដៃគូធុរកិច្ច និងវិនិយោគិនអន្តរជាតិ។ ជាមួយគ្នានេះ សមាគមនឹងបន្តជំរុញការតភ្ជាប់ធុរកិច្ច និងការផ្លាស់ប្តូរឱកាសវិនិយោគ ដើម្បីរួមចំណែកទាក់ទាញលំហូរវិនិយោគ និងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងចិន។