干拉省丹那朗分区部署2027年选举准备工作
事件时间2026-08-30
地点干拉省
来源洪玛尼官方频道
发布时间2026/08/31 06:40
详情描述
2026年8月30日,干拉省丹那朗分区召开党建工作总结会议,回顾8月份工作成果并部署9月份任务。会议由丹那朗分区工作组组长楚速班亚主持,共有88名党务工作者及基层代表参加。
会议重点讨论了2027年乡分区选举的筹备工作。丹那朗分区党委会主席莫丁在会上汇报了8月份的工作进展,包括基层走访情况及与民众的联络工作,并指出了当前面临的挑战。随后,工作组副组长辛迪帕公布了关于2027年乡分区选举的筹备计划,明确了相关法律程序、工作组织架构及人员分工。
针对基层民生与安全,工作组副组长努棉强调了应对自然灾害的必要性,特别是针对厄尔尼诺现象可能引发的干旱及对水稻种植的影响,要求相关部门提前做好水资源管理及抽水灌溉准备。
楚速班亚在会上提出四点工作要求:一是持续开展社会福利工作,重点关注前线战士家庭、烈士家属及退伍军人的生活需求;二是维护领土完整与信息安全,要求党员密切关注边境局势,保持冷静,甄别信息来源,防范虚假信息引发社会动荡;三是强化基层治安,落实“安全村-乡”政策,提升民众对网络诈骗的防范意识,并与执法部门协作打击各类犯罪;四是完善应对气候变化的应急预案,确保基层服务效率,切实解决民众诉求。
📋 简要摘要 ▸
干拉省丹那朗分区召开党建工作总结会议,部署9月份工作计划,重点推进2027年乡分区选举准备,并强调加强基层服务以解决民众诉求。
📋 完整原文 ▸
🔴 កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំដំណាក់រាំង ប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ព្រមទាំងត្រៀមឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧
======
ឃុំដំណាក់រាំង៖ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឈួរ សុបញ្ញា ប្រធានក្រុមការចុះមូលដ្ឋានឃុំដំណាក់រាំងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឃុំដំណាក់រាំង ប្រចាំខែសីហា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងផ្សព្វផ្សាយផែនការឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដោយមានអ្នកចូលរួមក្រុមការងារ គណបក្សឃុំ និងសាខាបក្សឃុំសរុបចំនួន ៨៨រូប។ កិច្ចប្រជុំបានផ្តោតលើការពិនិត្យលទ្ធផលការងារដែលបានអនុវត្តក្នុងខែសីហា ការកំណត់បញ្ហាប្រឈម និងដាក់ចេញទិសដៅអនុវត្តបន្ត ព្រមទាំងការត្រៀមលក្ខណៈការងារឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ដោយផ្អែកលើការងារជាក់ស្តែងនៅមូលដ្ឋាន ការរក្សាសាមគ្គីភាព និងការបន្តភ្ជាប់ទំនាក់ទំនងជាមួយប្រជាពលរដ្ឋ។
ជាកិច្ចចាប់ផ្តើម លោក មោគ ឌឹម ប្រធានគណៈកម្មាធិការគណបក្សឃុំដំណាក់រាំង បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែសីហា ដោយបានបង្ហាញពីសកម្មភាពសំខាន់ៗដែលបានអនុវត្ត ការងារចុះមូលដ្ឋាន ការភ្ជាប់ទំនាក់ទំនងជាមួយសមាជិក និងប្រជាពលរដ្ឋ ព្រមទាំងបញ្ហាប្រឈមដែលត្រូវបន្តដោះស្រាយ។
បន្ទាប់មក លោក ស៊ិន ទិត្យផល្គុណ អនុប្រធានក្រុមការងារ បានអាន និងផ្សព្វផ្សាយផែនការឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ របស់ខេត្តកំពង់ស្ពឺ ដើម្បីឱ្យសមាជិក និងក្រុមការងារមានការយល់ដឹងច្បាស់លាស់អំពីការត្រៀមលក្ខណៈ ការរៀបចំការងារ និងការបែងចែកភារកិច្ច ស្របតាមច្បាប់ និងនីតិវិធីពាក់ព័ន្ធនឹងការបោះឆ្នោត។
លោក នូ មាន អនុប្រធានក្រុមការងារ បានលើកឡើងពីការត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ ជាពិសេសបញ្ហាអាកាសធាតុ និងផលប៉ះពាល់ពីបាតុភូត El Niño ដែលអាចបង្កគ្រោះរាំងស្ងួត និងប៉ះពាល់ដល់ដំណាំស្រូវវស្សា។ លោកបានស្នើឱ្យមានការត្រៀមលក្ខណៈអន្តរាគមន៍ ការបូមទឹក និងការគ្រប់គ្រងប្រភពទឹកឱ្យបានទាន់ពេលវេលា ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ពិសេសការបង្កបង្កើនផល។
ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានផ្តល់អនុសាសន៍ឱ្យក្រុមការងារ និងសមាជិកគណបក្សបន្តផ្តោតលើការងារសង្គម និងសន្តិសុខ ដោយចាត់ទុកការបម្រើប្រជាពលរដ្ឋ និងការរក្សាស្ថិរភាពនៅមូលដ្ឋានជាអាទិភាព។ ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ៗដូចខាងក្រោម៖
១. ការងារសង្គម និងការគាំទ្រដល់យុទ្ធជនជួរមុខត្រូវបន្តចូលរួមគាំទ្រ និងជួយឧបត្ថម្ភដល់ គ្រួសារយុទ្ធជនជួរមុខ គ្រួសារយុទ្ធជនពលី ជនភៀសសឹក និងវីរយុទ្ធជន តាមស្មារតី និងមតិដឹកនាំរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដោយត្រូវយកចិត្តទុកដាក់ចំពោះជីវភាព និងតម្រូវការជាក់ស្តែងរបស់ពួកគាត់។
២. ការពារបូរណភាពទឹកដី និងសន្តិសុខព័ត៌មាន ត្រូវបន្តតាមដានសភាពការណ៍ពាក់ព័ន្ធនឹងព្រំដែន ជាពិសេសស្ថានការណ៍ពាក់ព័ន្ធនឹងប្រទេសថៃ ដោយរក្សាស្មារតីស្ងប់ស្ងាត់ ប្រកាន់ខ្ជាប់នូវព័ត៌មានដែលមានប្រភពច្បាស់លាស់ និងមានការទទួលខុសត្រូវ។ ជាមួយគ្នានេះ ត្រូវ ជឿជាក់លើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល និងប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែលអាចបង្កការយល់ច្រឡំ និងភាពចលាចលក្នុងសង្គម។
៣. សន្តិសុខ សណ្តាប់ធ្នាប់ និងការទប់ស្កាត់បទល្មើសត្រូវបន្តពង្រឹងការអនុវត្ត គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងបង្កើនការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការការពារខ្លួនពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងបន្តសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅមូលដ្ឋាន។
៤. ការត្រៀមឆ្លើយតបនឹងបញ្ហាអាកាសធាតុត្រូវរៀបចំផែនការត្រៀមអន្តរាគមន៍ជាមុន ជាពិសេសការបូមទឹក ការរក្សាទឹក និងការគ្រប់គ្រងប្រភពទឹក ដើម្បីឆ្លើយតបនឹងស្ថានភាពរាំងស្ងួតដែលអាចកើតមាន និងកាត់បន្ថយផលប៉ះពាល់ដល់ ស្រូវវស្សា និងជីវភាពប្រជាពលរដ្ឋ។
៥. ការងារនៅមូលដ្ឋានត្រូវធ្វើឱ្យមាន ភាពជាក់ស្តែង ប្រសិទ្ធភាព និងទំនួលខុសត្រូវ មិនត្រឹមតែធ្វើឱ្យបានតាមផែនការប៉ុណ្ណោះទេ ប៉ុន្តែត្រូវវាស់វែងតាមលទ្ធផលនិងការពេញចិត្តរបស់ប្រជាពលរដ្ឋ។ ការងារគណបក្សត្រូវភ្ជាប់ជាមួយការងារសង្គម ការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ការថែរក្សាសន្តិសុខ និងការចូលរួមអភិវឌ្ឍមូលដ្ឋាន។
៦. ចំពោះការត្រៀមឆ្ពោះទៅការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២៧ ឯកឧត្តមបានណែនាំឱ្យក្រុមការងាររក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពង្រឹងវិន័យ និងបន្តចុះជួបស្តាប់មតិប្រជាពលរដ្ឋ ដោយយក ការងារជាក់ស្តែង និងការបម្រើប្រជាពលរដ្ឋ ជាមូលដ្ឋាននៃការកសាងទំនុកចិត្ត។
កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តបន្តអនុវត្តការងារតាមទិសដៅដែលបានដាក់ចេញ ពង្រឹងកិច្ចសហការរវាងក្រុមការងារ គណៈកម្មាធិការគណបក្សឃុំ អាជ្ញាធរមូលដ្ឋាន និងសមាជិកគ្រប់លំដាប់ថ្នាក់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។