洪玛奈出席第九届国家职业技能日 强调人力资本是经济命脉




分类政策
事件时间2026-06-15 09:00
地点金边
来源柬埔寨通讯社
发布时间2026/06/15 14:49
详情描述
2026年6月15日上午9时,柬埔寨首相洪玛奈出席在金边举行的第九届国家职业技能日活动。本次活动主题为“TVET提供技能、工作和收入”。
洪玛奈在致辞中强调,政府始终将人力资本视为国家社会经济发展的核心动力。作为“五角战略”第一阶段的重要组成部分,政府致力于通过提升职业技能培训质量,为国民创造更多高质量就业岗位,并以此缩小社会贫富差距,推动社会公平与公正。
政府目前正重点推进针对全国约150万名贫困及弱势家庭青年的职业技能培训项目。该项目由政府提供免费培训,学员在学习期间还可获得每月生活补贴。此举旨在实现“每位公民至少掌握一项终身技能”的目标,确保不让任何一名国民因缺乏技能而被社会边缘化。
为进一步优化人才培养体系,洪玛奈要求教育部与劳工和职业培训部共同构建“柬埔寨新教育路径”,将教育体系划分为科学、社会科学及职业路径。其中,职业路径旨在为学生提供更明确的就业导向,包括为年满14岁且已辍学的青少年提供基础教育同等学力认证,使其能够进入职业路径学习。此外,政府还通过设立移动技能培训班,将职业培训资源直接下沉至基层,以适应不同地区民众的实际需求。
📋 简要摘要 ▸
洪玛奈在第九届国家职业技能日上表示,政府将人力资本视为国家社会经济发展的核心。政府正通过TVET项目,为全国约150万名贫困及弱势家庭青年提供免费职业技能培训,旨在提升劳动力质量,创造更多高质量就业岗位,并缩小社会贫富差距。
📋 完整原文 ▸
សម្តេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»
(AKP) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ លើកទី៩ ក្រោមប្រធានបទ «TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នៅព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០២៦ ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព សំដៅលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់ និងកាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់ ឆ្ពោះទៅការបង្កើតសង្គមមួយដែលមានសិនិទ្ធភាព សមធម៌ និង យុត្តិធម៌។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»។ ក្នុងន័យនេះ,រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលជំនាញ, ទាំងជំនាញរឹង និងជំនាញទន់, ជាផ្នែកមួយនៃគោលដៅយុទ្ធសាស្រ្តទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន»។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានកំណត់យកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ របស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
ក្នុងឱកាសនោះដែរ សម្ដេចធិបតី នាកយរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈមួយ នៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ, ដោយបំពាក់ជំនាញពិតប្រាកដ, កសាងសីលធម៌ និងវិន័យ, ទាំងក្នុងជីវភាពប្រចាំថ្ងៃ និងនៅកន្លែងការងារ, ដល់ប្រជាពលរដ្ឋ តាមរយៈការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ឬ «មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»។
មុននឹងបញ្ចប់ សម្ដេចធិបតី បានរំលឹកពីការណែនាំឱ្យក្រសួងអប់រំ យុវជន និង កីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបែងចែកជា គន្លងវិទ្យាសាស្ត្រ, គន្លងសង្គមសាស្ត្រ និង គន្លងវិជ្ជាជីវៈ ។ គន្លងវិជ្ជាជីវៈ មានគោលបំណងជួយតម្រង់ទិសសិស្ស ក្នុងការជ្រើសរើសអាជីពការងារ ដោយអនុញ្ញាតឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ, ប៉ុន្ដែបានចូលរៀន និងប្រឡងជាប់កម្មវិធីស្ពានចម្លង ឬកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន សម្រាប់យុវជនដែលមានអាយុចាប់ពី ១៤ ឆ្នាំឡើងទៅ និងបានបោះបង់ការសិក្សា រៀនបញ្ចប់ថ្នាក់ទី៩ និងទទួលបានសញ្ញាបត្រសមមូល អាចចូលរៀនឆ្នាំទី១ នៃ គន្លងវិជ្ជាជីវៈ។
បន្ថែមពីនេះ សម្តេចធិបតីបានថ្លែងថា ការបង្កើតថ្នាក់បណ្តុះបណ្តាលជំនាញចល័ត មានគោលបំណងនាំការបណ្តុះបណ្តាលជំនាញដល់មូលដ្ឋានសាមីរបស់ប្រជាពលរដ្ឋ ស្របតាមទិសស្លោក «នាំការបណ្តុះបណ្តាលឱ្យរត់រកបងប្អូនដល់ថ្នាក់មូលដ្ឋាន» របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។ ជាមួយគ្នានេះ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills ក៏មានសារ:សំខាន់ ព្រោះជំនាញទន់នេះ សំដៅលើការអប់រំផ្នត់គំនិត ការគិត ដោយផ្ដោតសំខាន់ទៅលើការជំរុញលើកទឹកចិត្តខ្លួនឯង ដែលនេះគឺជាចំណុចដ៏សំខាន់។
ជាទីបញ្ចប់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ឡើងវិញថា រាជរដ្ឋាភិបាល មិនបានកាត់បន្ថយថវិកាជាតិលើវិស័យអប់រំ និងវិស័យសុខាភិបាល ព្រោះសុខភាព និងការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងមូលធនមនុស្ស សម្រាប់អភិវឌ្ឍប្រជាតិ។
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia