柬埔寨新闻部部长回应边境争议 强调领土主权
分类时政
事件时间2026-08-26
地点金边
来源CN123
发布时间2026/08/26 12:48
详情描述
2026年8月26日上午,柬埔寨新闻部部长涅帕达在金边就边境争议发表声明。针对泰国联合新闻中心(JIC)此前关于边境问题的言论,涅帕达表示,泰方的言论无法改变领土主权事实,也无法掩盖泰国军队在柬埔寨领土上的侵略行为及相关证据。
涅帕达指出,2025年7月及12月发生的军事冲突,由泰军率先向柬埔寨军队开火引发,造成了人员伤亡、房屋及基础设施损毁。冲突导致约65万名柬埔寨民众流离失所,至今仍有约2万名难民无法安全返回家园。
他强调,尽管冲突已平息,但泰方在争议地区仍持续进行军事部署,包括设置集装箱、铁丝网、路障、挖掘战壕及修建道路等,试图通过改变现场状况来制造既定事实。涅帕达质问泰方,若无意占领柬埔寨领土,为何泰军及军事设施仍驻扎在有地图和法律文件支持的柬方领土上,并阻碍当地民众返乡。
涅帕达表示,泰方不能仅凭口头否认来掩盖可被观测、记录及核实的现场证据。他重申,柬方支持通过双方约定的机制解决边境问题,但泰方应停止在现场制造既定事实的行为。他强调,军队不是边境联合委员会(JBC),枪支、集装箱和铁丝网不能作为划定边界的工具,武力占领更不代表拥有主权。
最后,涅帕达指出,2025年12月27日的联合声明并非领土主权转让文件,也不涉及承认任何新的边界线。他要求泰方停止在公开场合呼吁通过法律途径解决问题,同时在实地采取武力改变现状的矛盾做法,并要求泰方归还非法占领的土地。
📋 简要摘要 ▸
柬埔寨新闻部部长涅帕达表示,泰方关于边境的言论无法改变领土主权事实,要求泰方归还非法占领土地。
📋 完整原文 ▸
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ មានប្រសាសន៍បញ្ជាក់ថា ប្រធានមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) អាចបដិសេធថា ថៃមិនមែនជាអ្នកឈ្លានពាន ហើយអាចបន្តបង្កើតនិទានកថាដើម្បីបង្ហាញខ្លួនជាជនរងគ្រោះ។ ប៉ុន្តែ ការបដិសេធដោយពាក្យសម្តី និងវោហាសាស្ត្រ មិនអាចលុបអង្គហេតុ និងភស្តុតាងនៃសកម្មភាពឈ្លានពានរបស់យោធាថៃដែលបានកើតឡើង និងកំពុងមាននៅលើដីកម្ពុជាបានឡើយ។
ឯកឧត្តមបានថ្លែងថា សង្គ្រាមនៅខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដែលបង្កឡើងដោយការបើកការបាញ់ប្រហារមុនរបស់យោធាថៃមកលើកងទ័ពកម្ពុជា បានបន្សល់ទុកការបាត់បង់ជីវិត ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥០ ០០០នាក់។ រហូតមកដល់ពេលនេះ ជនភៀសសឹកប្រមាណ ២០ ០០០នាក់នៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែង និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បាននៅឡើយ។
ក្រោយស្នូរកាំភ្លើងស្ងប់ បញ្ហាមិនបានបញ្ចប់ត្រឹមនោះទេ។ ទូកុងតឺន័រ លួសបន្លា របាំង ទីតាំងយោធា ការជីកប្រឡាយ ការសាងសង់ផ្លូវ និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដីនៅតែមាន ខណៈប្រជាពលរដ្ឋកម្ពុជាជាច្រើននៅតែមិនអាចវិលត្រឡប់ទៅលំនៅឋាន និងដីធ្លីរបស់ខ្លួនបាន។
ឯកឧត្តមបន្តថា នេះជាសំណួរដែល JIC មិនអាចឆ្លើយដោយការបង្វែរប្រធានបទបាន៖ បើថៃមិនបានឈ្លានពាន តើហេតុអ្វីមានអង្គហេតុនៃការកាន់កាប់នៅលើដី? ហើយបើថៃមិនមានបំណងកាន់កាប់ទឹកដីកម្ពុជា តើហេតុអ្វីមិនដកចេញ?
បើថៃអះអាងថា ខ្លួនមិនបានឈ្លានពាន មិនបានកាន់កាប់ និងមិនមានបំណងយកទឹកដីកម្ពុជា នោះត្រូវឆ្លើយសំណួរដ៏សាមញ្ញទាំងនេះ៖ ហេតុអ្វីកម្លាំង និងសម្ភារៈយោធាថៃនៅតែស្ថិតនៅលើទីតាំងក្នុងទឹកដីកម្ពុជា ដែលកម្ពុជាមានមូលដ្ឋានផែនទី និងឯកសារច្បាប់គាំទ្រ? ហេតុអ្វីមានការដាក់ទូកុងតឺន័រ រាយលួសបន្លា បង្កើតរបាំង ជីកប្រឡាយ សាងសង់ផ្លូវ និងធ្វើសកម្មភាពដែលបង្កើតស្ថានភាពថ្មីនៅលើដី (fait accompli)? ហើយហេតុអ្វីប្រជាពលរដ្ឋកម្ពុជាមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនបាន?
ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងថា ថៃអាចបដិសេធនៅមុខមីក្រូហ្វូនបាន ប៉ុន្តែមិនអាចបដិសេធអ្វីដែលអាចមើលឃើញ រាប់បាន ថតបាន កំណត់ទីតាំងបាន និងផ្ទៀងផ្ទាត់បាននោះទេ។ ការឃោសនាអាចបង្កើតនិទានកថា ប៉ុន្តែមិនអាចលុបភស្តុតាង និងអង្គហេតុនៅលើដីបានឡើយ។
JIC ខ្លួនឯងអំពាវនាវឱ្យដោះស្រាយបញ្ហាព្រំដែនតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ កម្ពុជាយល់ស្រប។ ប៉ុន្តែបើពិតជាចង់ឱ្យយន្តការព្រំដែនដោះស្រាយបញ្ហា នោះត្រូវទុកឱ្យយន្តការព្រំដែនធ្វើការងាររបស់ខ្លួន។ ភាគីថៃក៏គួរឆ្លើយតបជាក់ស្តែងចំពោះសំណើរបស់ JBC កម្ពុជា ដើម្បីឱ្យក្រុមបច្ចេកទេសនៃប្រទេសទាំងពីរអាចបន្តការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនតាមក្របខណ្ឌ និងកិច្ចព្រមព្រៀងដែលមានស្រាប់។ កងទ័ពមិនមែនជា JBC ទេ។ កាំភ្លើងមិនមែនជាឧបករណ៍វាស់វែងព្រំដែនទេ។ ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែនទេ។ លួសបន្លាមិនមែនជាខ្សែព្រំដែនអន្តរជាតិទេ។ ហើយការកាន់កាប់ដោយកម្លាំង មិនមែនជាភស្តុតាងនៃអធិបតេយ្យភាពទេ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ការនិយាយថា «ត្រូវដោះស្រាយតាម JBC» នៅមុខសាធារណជន ខណៈនៅលើដីបន្តបង្កើតស្ថានភាពជាក់ស្តែងថ្មី គឺជាភាពផ្ទុយគ្នាដែលថៃត្រូវពន្យល់ដល់សាធារណមតិជាតិ និងអន្តរជាតិ។ មិនអាចអំពាវនាវរកច្បាប់នៅមុខមីក្រូហ្វូន ខណៈប្រើកម្លាំងបង្កើត fait accompli នៅលើដីបានឡើយ។
សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាឯកសារផ្ទេរអធិបតេយ្យភាព ឬជាការទទួលស្គាល់ខ្សែព្រំដែនថ្មីណាមួយឡើយ។ បទឈប់បាញ់មានគោលបំណងបញ្ឈប់អំពើហិង្សា រក្សាសន្តិភាព និងបង្កើតលក្ខខណ្ឌឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយសុវត្ថិភាព។ បទឈប់បាញ់បញ្ឈប់ការបាញ់ប្រហារ ប៉ុន្តែមិនគូសផែនទីថ្មី។ បទឈប់បាញ់បង្កកស្ថានភាពយោធា ប៉ុន្តែមិនផ្ទេរអធិបតេយ្យភាព។ ហើយការឈរជើងដោយកម្លាំង មិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់លើទឹកដីបានឡើយ។
នេះជាចំណុចដែលថៃមិនអាចគេចវេះបាន៖ ការគ្រប់គ្រងជាក់ស្តែងដោយកម្លាំង និងអធិបតេយ្យភាពស្របច្បាប់ គឺជារឿងពីរខុសគ្នា។ ការដាក់កម្លាំង ការដាក់ទង់ជាតិ ការរាយលួសបន្លា ការដាក់ទូកុងតឺន័រ ការជីកប្រឡាយ ឬការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ មិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពលើទឹកដីរបស់ប្រទេសមួយផ្សេងទៀតបានទេ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានបញ្ជាក់ថា ដូច្នេះ បើថៃពិតជាប្រកាន់ជំហរថា ខ្លួន «មិនឈ្លានពាន មិនកាន់កាប់ និងមិនចង់បានទឹកដីកម្ពុជា» នោះមិនចាំបាច់ចេញសេចក្តីថ្លែងការណ៍វែងឆ្ងាយទេ៖ សូមដកកម្លាំង និងសម្ភារៈយោធាដែលស្ថិតនៅលើទឹកដីកម្ពុជា។ សូមដកទូកុងតឺន័រ លួសបន្លា និងរបាំងដែលរារាំងប្រជាពលរដ្ឋ។ សូមបញ្ឈប់រាល់សកម្មភាពបង្កើត fait accompli។ សូមអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ទៅផ្ទះ និងដីធ្លីរបស់ខ្លួនដោយសុវត្ថិភាព។ ហើយសូមទុកការស្ទង់វាស់ និងកំណត់ខណ្ឌសីមាព្រំដែនឱ្យ JBC ដោះស្រាយតាមច្បាប់ ផែនទី និងកិច្ចព្រមព្រៀងដែលមានស្រាប់។ បើថៃមិនចង់បានទឹកដីកម្ពុជា សូមប្រគល់អ្វីដែលជារបស់កម្ពុជាឱ្យកម្ពុជាវិញ។ នេះមិនមែនជាការប្រកួតប្រជែងសេចក្តីថ្លែងការណ៍ទេ។ វាជាបញ្ហានៃ អង្គហេតុ ច្បាប់ អធិបតេយ្យភាព និងបូរណភាពទឹកដី។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា បើថៃថាខ្លួនមិនបានឈ្លានពានកម្ពុជា សូមបង្ហាញដោយសកម្មភាព មិនមែនដោយពាក្យសម្តី៖ ដកកម្លាំង បញ្ឈប់ fait accompli អនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាត្រឡប់ទៅផ្ទះ និងប្រគល់ទឹកដីដែលកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ។ ព្រោះកម្លាំងអាចបង្កើតការកាន់កាប់ជាក់ស្តែងបានមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ៕