卫生部与全球基金会谈 探讨传染病防治融资可持续性










发布时间2026/05/22 07:33
详情描述
2026年5月20日,柬埔寨卫生部部长秦拉率团在瑞士日内瓦与全球基金(The Global Fund)代表举行双边会谈。柬埔寨常驻联合国日内瓦办事处代表凯索万大使陪同出席,全球基金亚洲团队基金组合经理Sylwia Murray参加会见。
此次会谈旨在评估柬埔寨艾滋病、结核病和疟疾防治项目的进展,重点探讨当前面临的融资挑战,并制定可持续发展战略,以确保防治成果并最终实现消除上述三种疾病的目标。
秦拉部长对全球基金过去二十余年的支持表示感谢,指出该援助有效降低了相关疾病的发病率与死亡率,并强化了基层卫生系统。柬埔寨政府承诺将持续加大对防治项目的投入,并与全球基金及多边合作伙伴保持紧密协作,以保障公共卫生体系的长期效能。
全球基金代表Sylwia Murray对柬埔寨的防治工作给予高度评价,称其为亚太地区乃至全球传染病防治的模范国家。针对全球范围内的融资压力,全球基金表示将继续通过提供技术援助、加强监测与响应系统、协调新合作伙伴以及支持社区卫生系统建设等方式,持续支持柬埔寨的公共卫生事业。
📋 简要摘要 ▸
柬埔寨卫生部部长秦拉在日内瓦与全球基金代表会谈,双方就艾滋病、结核病和疟疾防治项目的融资挑战及可持续发展战略进行深入交流,以确保防治成果。
📋 完整原文 ▸
ជំនួបប្រជុំទ្វេភាគីជាមួយអង្គការ The Global Fund to Fight AIDS, Tuberculosis and Malaria ដើម្បីបន្តកិច្ចសហប្រតិបត្តិការកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា។__
____
__
នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ **ឈាង រ៉ា** រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាលកម្ពុជា អមដោយ ឯកឧត្តមឯកអគ្គរាជទូត កែ សុវណ្ណ តំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Sylwia Murray អ្នកគ្រប់គ្រងកញ្ចប់មូលនិធិ (Fund Portfolio Manager) និងផ្នែកគ្រប់គ្រងជំនួយប្រចាំក្រុមការងារអាសុី (Asia Team, Grant Management Division) នៅទីស្នាក់ការ Global Fund។
ជំនួបនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅកម្ពុជា ដោយផ្តោតលើការពិភាក្សាអំពីបញ្ហាប្រឈមផ្នែកហិរញ្ញប្បទាន និងស្វែងរកយុទ្ធសាស្ត្រប្រកបដោយចីរភាព ដើម្បីធានាថាកម្ពុជាអាចបន្តរក្សាបាននូវសមិទ្ធផល និងឈានទៅលុបបំបាត់ជំងឺទាំងបីនេះឱ្យបានពេញលេញ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ The Global Fund ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជាអស់រយៈពេលជាងពីរទសវត្សរ៍។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា ការគាំទ្រនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាកើត និងស្លាប់ដោយសារជំងឺអេដស៍ របេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលនៅតាមមូលដ្ឋាន។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តក្នុងការបន្តវិនិយោគសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺទាំងបីនេះ ស្របតាមយុទ្ធសាស្ត្ររបស់ The Global Fund ហើយដែលការបន្តគាំទ្រយ៉ាងសកម្ម តាមគ្រប់រូបភាពរបស់ The Global Fund និងដៃគូអភិវឌ្ឍន៍ពហុភាគីនឹងធានាបានការរក្សាប្រសិទ្ធិភាពយូរអង្វែង និងចីរភាពនៃប្រពន្ធ័ភាពធនសុខាភិបាល។
ជាការឆ្លើយតប លោកស្រី Sylwia Murray អង្គការ Global Fund បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងសមិទ្ធផលរបស់កម្ពុជា ដែលត្រូវបានចាត់ទុកថាជាប្រទេសគំរូមួយក្នុងការគ្រប់គ្រងជំងឺអេដស៍ របេង និងគ្រុនចាញ់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសាកល។ លោកស្រី បានលើកឡើងថា The Global Fund កំពុងប្រឈមមុខនឹងបញ្ហាប្រឈមផ្នែកហិរញ្ញប្បទានជាសកល ប៉ុន្តែបានបញ្ជាក់ថា The Global Fund នឹងបន្តគាំទ្រកម្ពុជាតាមរយៈជំនួយបច្ចេកទេស ដើម្បីពង្រឹងប្រព័ន្ធឃ្លាំមើល និងការឆ្លើយតប ការសម្របសម្រួលជាមួយដៃគូអភិវឌ្ឍន៍ថ្មីៗ ការគាំទ្រក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលសហគមន៍៕
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter](https://x.com/MohCambodia))
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)