第九届TVET国家日于6月15日在钻石岛开幕,主题为“技能

第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
第九届TVET国家日于6月15日在钻石岛开幕,主题为“技能
1/10
类型职业技能展
时间2026-06-15 09:00
地点钻石岛会展中心
票价免费
组织劳工部
发布时间2026/06/15 15:55

活动详情

第九届TVET国家日于2026年6月15日上午9时在钻石岛会展中心正式开幕。本次活动由劳工部主办,以“技能、就业与收入”为主题,旨在展示职业技术教育与培训(TVET)在构建技能型劳动力及应对数字经济市场需求方面的重要性。 活动现场设有200多个展位,内容涵盖职业技能展示、就业招聘、RPL(先验学习认证)测试信息,以及中外职业院校的交流展示。此次活动为期2天,将于6月15日至16日举行,面向公众免费开放。 在开幕式上,劳工部部长介绍了TVET领域的进展,指出目前全国共有262所相关机构提供长短期培训,过去5年内累计培训各类学员约69.8万人。政府通过推行“每位公民至少掌握一项终身技能”的政策,致力于提升人力资本的专业技能与就业竞争力,确保学生实现“学完、学会、有工作”的目标。
📋 简要摘要 ▸
第九届TVET国家日于6月15日在钻石岛开幕,主题为“技能、就业与收入”。现场设有200多个展位,展示职业培训成果及就业机会,并有中国职业院校参展。
📋 完整原文 ▸
ប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៃទិវាជាតិ TVET ឆ្នាំ២០២៦នេះ ឆ្លុះបញ្ចាំងពីការកសាងកម្លាំងពលកម្មជំនាញ ឆ្លើយតបតម្រូវការទីផ្សារក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល   (ភ្នំពេញ)៖ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល» នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ក្នុងទិវា TVET ឆ្នាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា តំណាងអង្គទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ សមាគម​ សហជីព និងវិស័យឯកជន និងអ្នកពាក់ព័ន្ធប្រមាណ ១ ១០០នាក់។   ក្នុងទិវាដ៏មានអត្ថន័យនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជម្រាបជូនសម្តេចធិបតី និងអង្គពិធីអំពីវឌ្ឍនភាពនៃវិស័យ TVET ដែលបានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា កម្មវិធីសិក្សា និងសមត្ថភាពនៃការបណ្តុះ បណ្តាលជំនាញ។ គ្រឹះស្ថាន TVET ក្រោមឱវាទក្រ​សួងទាំង ២៦២ កំពុងផ្តល់ការបណ្តុះបណ្តាលក្នុងរយៈពេលខ្លី មធ្យម និងវែង ជាមធ្យមប្រមាណ ៦ម៉ឺននាក់ និងការហ្វឹកហ្វឺនកូនជាងជាមធ្យមប្រមាណជាង ៣ម៉ឺននាក់ក្នុងមួយឆ្នាំ។ បើគិតក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០២២ ដល់បច្ចុប្បន្ន បានផ្តល់ការបណ្តុះបណ្តាលគ្រប់កម្រិតសរុបប្រមាណ ៦៩,៨ម៉ឺននាក់ ក្នុងនោះកម្មវិធី TVET បណ្តុះបណ្តាលសិស្សសរុបជាង ២៧ម៉ឺននាក់ដោយឥតគិតថ្លៃ។   ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ក្រសួងក៏កំពុងខិតខំប្រឹងប្រែងក្នុងការធ្វើបដិវត្តកម្មប្រព័ន្ធ TVET ឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ចនិងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃ​តង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងអភិក្រម សម្តេចធិបតី គឺសិស្សត្រូវរៀន «ឱ្យចប់ ឱ្យចេះ ឱ្យមានការងារ» ព្រមទាំងបេ្តជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឱ្យបាននូវការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង ជំនាញប​ច្ចេក​ទេស សមត្ថភាព ផលិតភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ និងឥរិយាបទការងារល្អ និងចូលរួមកាត់បន្ថយគម្លាតជំនាញក្នុងទីផ្សារការងារ និងបច្ចេកវិទ្យាថ្មីៗ។ ការកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិ TVET ជាពិសេស ការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការការផ្សព្វផ្សាយ ការលើកទឹកចិត្ត និងចំណាប់អារម្មណ៍សិស្សនិស្សិត យុវជន មាតាបិតា អាណាព្យា​បាល កម្មករនិយោជិត និងផ្នែកឯកជនបានយល់ដឹងកាន់តែទូលំទូលាយពី TVET។   ថ្លែងនៅក្នុងទិវាដ៏វិសេសវិសាលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអបអរសាទរចំពោះទិវាជាតិ TVET  ដោយចាត់ទុកប្រធានបទឆ្នាំនេះ ពិតជាបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ និងឥរិយាបថ សមត្ថភាពច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចបានគោលដៅ«ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឬមិនទុកឱ្យយុវជន ប្រជាពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»។ សម្តេចធិបតី មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស» ហើយ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស» គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស»។   សម្តេចបានបញ្ជាក់អំពីកត្តាសំខាន់នៃការបណ្តុះបណ្តាលផ្នែកទន់ និងត្រូវពង្រីកការផ្សព្វផ្សាយដោយផ្ទាល់នៅមូលដ្ឋាន ដើម្បីពលរដ្ឋបានយល់ដឹងអំពីកម្មវិធីទូលំទូលាយ ហើយត្រូវធ្វើយ៉ាងណាផ្តោតការយកចិត្តទុកដាក់លើគុណភាពជាចម្បង បើទោះបីជាពុំអាចសម្រេចបាននូវចំនួនកំណត់ ១,៥លាននាក់ក៏ដោយ ក៏យើងអាចបន្តធ្វើនៅអាណត្តិក្រោយៗទៀតដែរ។   សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ និងដៃគូពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងអនុវត្តនូវការងារអាទិភាពនេះ និងស្នើឱ្យរួមគ្នាបន្តស្មារតីបុរេសកម្ម និងទទួលខុសត្រូវខ្ពស់ ដើម្បីតម្រង់ទិស និងបង្កើនប្រសិទ្ធភាព ជាមួយនឹងការផ្តល់អនុសាសន៍គន្លឹះចំនួន ៦ចំណុចដល់ក្រសួងការ​ងារផងដែរ ដើម្បីធានានូវប្រសិទ្ធភាព បរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ព្រមទាំងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។   សូមបញ្ជាក់ថា កម្មវិធីរយៈពេល២ថ្ងៃ នៅកោះពេជ្រ មានការតាំងបង្ហាញស្នាដៃខ្សែច្រវាក់ផលិតកម្ម និងផលិតផល ឧបករណ៍សម្ភារបច្ចេកទេសទំនើបៗ ឱកាសសិក្សាជំនាញ ឱកាសការងារ ព័ត៌មានពីការធ្វើតេស្ត RPL ការចែករំលែកបទពិសោធល្អៗពីវាគ្មិនជាតិ-អន្តរជាតិ និងមានស្តង់ពិព័រណ៍ជាង ២០០ ព្រមទាំងមានបង្ហាញពីសារៈសំ​ខាន់នៃវិស័យ TVET និងការណែនាំមុខជំនាញអាទិភាព ក៏ដូចជាការតាំងបង្ហាញនៃគ្រឹះស្ថាន TVET ល្បីៗមកពីប្រទេសចិនផងដែរ៕   #MLVT #HENGSour #TVET