柬埔寨青年联合会慰问残疾人运动员



分类体育
事件时间2026-10-08
地点金边
来源柬埔寨青年联盟
发布时间2026/10/09 13:43
详情描述
2026年10月8日下午,柬埔寨青年联合会(UYFC)在金边德崇森残疾人中心举行慰问活动,为即将参加第五届亚洲残疾人运动会的柬埔寨运动员代表团送行。柬埔寨青年联合会常务委员会委员、柬埔寨残疾人奥委会副主席森亨·布拉(Samheng Boros)代表柬埔寨青年联合会主席洪玛尼出席活动。
柬埔寨残疾人奥委会秘书长伊·瓦萨纳(Yi Veasna)在会上汇报了柬埔寨残疾人体育事业的发展情况。他表示,柬埔寨残疾人运动员此前已多次参加东盟、亚洲及世界级赛事。自2010年以来,柬埔寨共参加了4届亚洲残疾人运动会及2届亚洲青年残疾人运动会,累计获得281枚奖牌,其中包括46枚金牌、113枚银牌和122枚铜牌。此外,柬埔寨已确定将主办2029年第六届亚洲青年残疾人运动会。
森亨·布拉在活动中对代表团成员表示慰问与鼓励。此次前往日本名古屋参加第五届亚洲残疾人运动会的柬埔寨代表团共有31人,其中包括17名运动员,他们将参加5个体育项目的角逐。森亨·布拉鼓励运动员们保持拼搏精神与团结协作,争取在国际赛场上取得优异成绩,推动柬埔寨残疾人体育事业的发展。
📋 简要摘要 ▸
柬埔寨青年联合会代表慰问参加第五届亚洲残疾人运动会的柬埔寨运动员代表团。
📋 完整原文 ▸
ពិធីសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ីប៉ារ៉ាហ្គេម** **លើកទី៥ 🎉🏆
នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្រ្តៃយ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានអញ្ជើញជាអធិបតីក្នុង **«**ពិធីសំណេះសំណាលជាមួយប្រតិភូអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ទៅចូលរួមប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥**»** ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលជាតិជនពិការ តេជោសែន។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ព្រមទាំងគ្រូបង្វឹក គ្រូជំនួយ និងបងប្អូនអត្តពលិកយ៉ាងច្រើនរូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម** **យី** **វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានធ្វើរបាយការណ៍សង្ខេប និងសម្តែងនូវការគោរពស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម** **សំហេង** **បុរស និងគណៈអធិបតីទាំងមូល។ ក្នុងឱកាសនោះ ឯកឧត្តម បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានដឹកនាំប្រតិភូ និងអត្តពលិកជនពិការកម្ពុជា ចូលរួមការប្រកួតសំខាន់ៗចំនួន ៣កម្រិតជាខ្នាតអន្តរជាតិ រួមមាន៖ កម្រិតអាស៊ាន អាស៊ី និងពិភពលោក។ សម្រាប់កម្រិតអាស៊ី កម្ពុជាបានចូលរួមការប្រកួតអាស៊ីប៉ារ៉ាហ្គេម (Asian Para Games) ចំនួន ៤លើក ចាប់តាំងពីឆ្នាំ២០១០ និងការប្រកួតយុវជនអាស៊ីប៉ារ៉ាហ្គេម (Asian Youth Para Games) ចំនួន ២លើក។ ជាលទ្ធផលនៃការចូលរួមប្រកួតលើឆាកអន្តរជាតិនានា អត្តពលិកជនពិការកម្ពុជាសម្រេចបានស្នាដៃដណ្តើមជូនជាតិនូវមេដាយសរុបចំនួន ២៨១គ្រឿង (មាស ៤៦គ្រឿង, ប្រាក់ ១១៣គ្រឿង និងសំរិទ្ធ ១២២គ្រឿង)។ ជាមួយគ្នានេះ ឯកឧត្តម បានបន្ថែមថា គណៈកម្មាធិការ និងប្រធានប៉ារ៉ាឡាំពិកអាស៊ី បានសម្តែងនូវការអរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចចិត្តប្រកបដោយវិជ្ជមាន និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតី** **នាយករដ្ឋមន្ត្រី ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ **«**ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម** **លើកទី៦** **ឆ្នាំ២០២៩**»**។
បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបស្តីពីសមិទ្ធផលនានា ឯកឧត្តម** **សំហេង** **បុរស បានធ្វើការសំណេះសំណាល និងថ្លែងអំណរគុណដល់ ឯកឧត្តម** **យី** **វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ព្រមទាំងបានលើកទឹកចិត្ត និងជូនពរដល់ប្រតិភូកីឡា គ្រូបង្វឹក និងអត្តពលិកជនពិការសរុប ៣១** **អង្គ**/**នាក់ (កីឡាករ-កីឡាការិនី ១៧ នាក់) ដែលត្រូវចូលរួមប្រកួតលើ ៥** **ប្រភេទកីឡា ក្នុងព្រឹត្តិការណ៍ អាស៊ីប៉ារ៉ាហ្គេម** **លើកទី៥ នៅទីក្រុងណាហ្គោយ៉ា (Nagoya) ប្រទេសជប៉ុន នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ និងបន្តស្មារតីតស៊ូ សាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជនពិការកម្ពុជាឱ្យកាន់តែរីកចម្រើន។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.**
🌐**uyfc.org**
📱[**Facebook**](https://www.facebook.com/uyfccambodia)
📱[**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)** **
📱[**Telegram**](https://t.me/uyfc_news)** **
📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)