桔井省三波县65名贫困学生获赠自行车及学习用品







分类公益
事件时间2026-06-17 08:00
地点桔井省三波县
来源柬埔寨通讯社
发布时间2026/06/17 17:23
详情描述
2026年6月17日上午8时,桔井省三波县三波小学举行了一场捐赠仪式。新闻部副国务秘书兼办公厅主任普拉·塔文阿米达代表新闻部部长涅帕达,向当地65名贫困学生发放了学习物资。
此次受助的学生分别来自三波县的三波乡、桑丹乡及高克耶乡。捐赠物资包括65辆自行车、65顶头盔、书包及全套学习用品。这批物资由勋爵图奇·基姆及其夫人捐赠,旨在通过新闻部及桔井省政府工作组转交,以减轻贫困家庭学生的上学负担,缩短学生往返学校的交通时间,并鼓励学生坚持学业。
出席仪式的还包括新闻部工作组代表、桔井省新闻局代表、三波县政府官员、教育部门代表、学校师生及学生家长。
普拉·塔文阿米达在仪式上对捐赠者表示感谢,并勉励学生们努力学习,遵守校规,听从师长教导。同时,他特别提醒学生在骑行往返学校途中务必佩戴头盔,注意交通安全。
📋 简要摘要 ▸
新闻部官员普拉·塔文阿米达代表部长涅帕达,向桔井省三波县65名贫困学生捐赠自行车、头盔及学习用品。该批物资由勋爵图奇·基姆夫妇捐赠,旨在减轻学生上学负担,鼓励学生坚持学业。
📋 完整原文 ▸
ឯកឧត្តម ប្រាក់ ថាវអមិដា ដឹកនាំក្រុមការងារនាំយកកង់ និងសម្ភារសិក្សា ចែកជូនសិស្សមានជីវភាពខ្វះខាត ៦៥នាក់ នៅស្រុកសំបូរ ខេត្តក្រចេះ
(AKP) នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សាសំបូរ ស្រុកសំបូរ ខេត្តក្រចេះ, ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំក្រុមការងារ នាំយកកង់ចំនួន ៦៥គ្រឿង ព្រមទាំងមួកសុវត្ថិភាព កាតាប និងសម្ភារសិក្សា ចំនួន ៦៥ឈុត ចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន ៦៥នាក់ មកពី ៣ឃុំ រួមមាន ឃុំសណ្តាន់ ឃុំកោះខ្ញែរ និងឃុំសំបូរ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។
កង់ មួកសុវត្ថិភាព កាតាប និងសម្ភារសិក្សាទាំងនេះ គឺជាអំណោយសប្បុរសធម៌របស់ឧកញ៉ា ទូច គីម និងលោកជំទាវ ឈួន ហ្លូរីណា ព្រមទាំងក្រុមគ្រួសារ ដែលបានផ្តល់ជូនតាមរយៈឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ។
អំណោយដ៏ថ្លៃថ្លានេះ នឹងរួមចំណែកជួយសម្រាលបន្ទុកគ្រួសារសិស្សានុសិស្សដែលកំពុងជួបប្រទះការលំបាក ជាពិសេសសិស្សដែលរស់នៅតំបន់ដាច់ស្រយាលក្នុងស្រុកសំបូរ។ កង់ទាំងនេះនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរទៅមកសាលារៀន លើកទឹកចិត្តឱ្យសិស្សមករៀនបានទៀងទាត់ និងជួយបង្កើនឱកាសសិក្សារបស់កុមារ ដើម្បីឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរ។
ពិធីចែកអំណោយនេះ មានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងព័ត៌មាន តំណាងមន្ទីរព័ត៌មានខេត្តក្រចេះ គណៈអភិបាលស្រុកសំបូរ តំណាងការិយាល័យអប់រំ យុវជន និងកីឡាស្រុកសំបូរ នាយកសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល ព្រមទាំងសិស្សានុសិស្សដែលទទួលបានអំណោយ។
ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ ថាវអមិដា ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឧកញ៉ា ទូច គីម និងលោកជំទាវ ឈួន ហ្លូរីណា ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមចំណែកក្នុងសកម្មភាពសប្បុរសធម៌ជាមួយក្រសួងព័ត៌មាន ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្សានុសិស្សនៅតំបន់មូលដ្ឋាន។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់ក្មួយៗជាសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យសាលា ស្តាប់ដំបូន្មានលោកគ្រូ អ្នកគ្រូ និងមាតាបិតា ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អសម្រាប់សង្គមជាតិ។ ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឱ្យក្មួយៗយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពក្នុងការធ្វើដំណើរលើដងផ្លូវ ជាពិសេសត្រូវពាក់មួកសុវត្ថិភាព និងប្រើប្រាស់កង់ដោយប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរទៅមកសាលារៀន។
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia