越南旅游巨头Vietravel Corporation计划扩










分类旅游
事件时间2026-08-25
地点胡志明市
来源柬埔寨旅游部
发布时间2026/08/26 11:27
详情描述
2026年8月25日,柬埔寨旅游部代表团在越南胡志明市开展工作访问,旨在推广“绿色旅游”活动并加强区域旅游合作。柬埔寨旅游部部长胡哈与越南旅游企业Vietravel Corporation董事长阮国奇举行会谈,双方就扩大旅游业务合作及促进两国游客互通达成共识。
Vietravel Corporation作为深耕旅游业三十余年的越南企业,表达了对柬埔寨旅游潜力的关注。双方计划通过签署旅游合作谅解备忘录,进一步深化伙伴关系。作为合作的一部分,Vietravel公司高层计划前往柬埔寨暹粒省及沿海地区进行实地考察,以深入挖掘旅游资源。
在会谈中,双方重点讨论了名为“三国三古城”的跨国旅游产品方案。该计划旨在串联越南顺化、柬埔寨暹粒及老挝琅勃拉邦三座历史名城,通过开发新的航线,将三地的旅游资源整合为跨国旅游线路。此举旨在提升区域旅游吸引力,促进柬埔寨、越南、老挝及全球游客的互通增长。
柬埔寨旅游部部长胡哈对Vietravel公司的投资意向表示欢迎,并强调旅游业是柬埔寨政府重点发展的经济支柱产业。双方一致认为,通过加强私营部门与政府间的合作,能够有效推动旅游产品开发及目的地推广,实现互利共赢。
📋 简要摘要 ▸
越南旅游巨头Vietravel Corporation计划扩大在柬埔寨的旅游业务,旨在通过“绿色旅游”活动促进区域旅游增长,加强柬越及国际旅游合作。
📋 完整原文 ▸
[English Below]
ក្រុមហ៊ុនទេសចរណ៍ដ៏ធំ និងនាំមុខគេនៅវៀតណាមជាង៣ទសវត្ស Vietravel Corporation ចាប់អារម្មណ៍សក្តានុពលទេសចរណ៍កម្ពុជាពង្រីកកញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅកម្ពុជា
ក្នុងឱកាសដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Nguyễn Quốc Kỳ ប្រធានក្រុមហ៊ុន Vietravel Corporation និងសហការីជាថ្នាក់ដឹកនាំជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្មក្រុមហ៊ុន និងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់អំពីឯកឧត្តមរដ្ឋមន្រ្តីលើកញ្ចប់ទស្សនកិច្ចថ្មីៗ របស់ខ្លូន «ទីក្រុងបុរាណ៣ ប្រទេស៣» ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ឱ្យកាន់តែជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ភាគីក្រុមហ៊ុន បានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពល និងភាពសម្បូរបែបនៃវិស័យទេសចរណ៍កម្ពុជា ដែលបានជម្រុញឱ្យក្រុមហ៊ុន បង្កើតកិច្ចសហការជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍រួមរវាងប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន និងក្រុមហ៊ុន ដែលបានជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសក្តានុពលទេសចរណ៍សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា «ជន្ទល់សេដ្ឋកិច្ច» ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កា ភាគីទាំងពីរ បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដោយគម្រោងចុះ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងភាពជាដៃគូក្នុងវិស័យទេសចរណ៍ ដំណើរស្វែងយល់សក្តានុពលទេសចរណ៍កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុនមកខេត្តសៀមរាប និងតំបន់ឆ្នេររបស់កម្ពុជា។
ជាងនេះទៅទៀត ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីកញ្ចប់ទេសចរណ៍ “ទីក្រុងបុរាណ ៣ ក្នុងប្រទេស ៣” ដោយភ្ជាប់ទីក្រុងវេ (Huế) នៃប្រទេសវៀតណាម ទីក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងហ្លួងព្រះបាង (Luang Prabang) នៃប្រទេសឡាវ ដើម្បីបង្កើតជាផលិតផលទេសចរណ៍ឆ្លងប្រទេស ប្រកបដោយភាពទាក់ទាញ និងច្នៃប្រឌិតជាមួយជើងហោះហើរថ្មីសម្រាប់ទីក្រុងបុរាណទាំង៣ ក្នុងប្រទេសទាំង៣។ តាមរយៈកញ្ចប់ទស្សនកិច្ចថ្មីនេះ ពិតជាអាចជម្រុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំង៣ ប្រទេសទី៣ និងពីគ្រប់ទិសទីនៃពិភពលោក។
កម្មវិធីទី២ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។