汇旺奖学金委员会完成数字化系统培训 提升管理效率

分类教育
地点金边
来源柬埔寨国家电视台
发布时间2026/08/23 17:10
详情描述
据柬埔寨国家电视台报道,洪森亲王及文拉妮夫人贫困学生奖学金委员会(AMT)近日在金边奖学金委员会总部举办了为期一天的“AMT数字化系统使用”培训课程。此次培训由AMT技术团队负责指导与协调,相关部门负责人、代表及奖学金执行工作组人员参加了会议。
本次培训旨在通过数字化手段优化奖学金管理流程,提升行政效率。培训内容涵盖了三个核心方面:首先是技术知识与程序,确保相关人员掌握AMT数字化系统的操作规范,以符合现代技术标准;其次是实操与经验交流,通过现场演示与互动,让参训人员在实际操作中提出问题并交流意见;最后是提升工作效能,利用数字化系统提高奖学金申请与管理工作的处理速度及透明度。
此次培训是AMT推动奖学金工作实现全面数字化转型的重要举措,旨在通过提升管理系统的数字化应用水平,响应柬埔寨政府关于人才发展的政策要求。
📋 简要摘要 ▸
汇旺奖学金委员会成功举办数字化系统培训,旨在通过数字化手段优化奖学金管理流程,响应政府人才发展政策,提升行政效率。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: វគ្គបណ្ដុះបណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» បញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា
រាជធានីភ្នំពេញ៖ គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានរៀបចំវគ្គបណ្ដុះ បណ្ដាលស្ដីពី «ការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត» រយៈពេលមួយថ្ងៃពេញ នៅស្នាក់ការគណៈកម្មាធិការអាហារូបករណ៍ ដោយទទួលបានលទ្ធផលយ៉ាងជោគជ័យ និងផ្លែផ្កាជាទីមោទនៈ។ វគ្គបណ្តុះបណ្តាលនេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយក្រុមការងារបច្ចេកទេស អ.ម.ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាប្រធានផ្នែក តំណាងមកពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំងក្រុមការងារប្រតិបត្តិអាហារូបករណ៍យ៉ាងកុះករ។
បេសកកម្មចម្បងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺដើម្បីពង្រឹងសមត្ថភាពដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹងកាន់តែច្បាស់អំពី៖
– ចំណេះដឹង និងនីតិវិធីបច្ចេកវិទ្យា៖ ការក្តាប់បាននូវរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត ឱ្យមានប្រសិទ្ធភាពខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកវិទ្យាទំនើប។
– ការអនុវត្តផ្ទាល់ និងការផ្លាស់ប្តូរបទពិសោធ៖ ការផ្តល់ឱកាសជូនសិក្ខាកាមបានអនុវត្តលើប្រព័ន្ធជាក់ស្តែង លើកជាសំណួរ និងផ្លាស់ប្តូរមតិយោបល់ផ្ទាល់ជាមួយក្រុមការងារបច្ចេកទេស។
– ការបង្កើនគុណវុឌ្ឍិការងារ៖ ការទាញយកផលប្រយោជន៍ពីប្រព័ន្ធឌីជីថល ដើម្បីយកទៅឆ្លើយតប និងបំពេញភារកិច្ចរៀងៗខ្លួនឱ្យកាន់តែមានភាពឆាប់រហ័ស និងមានតម្លាភាពខ្ពស់។
តាមរយៈលទ្ធផលរំពឹងទុក វគ្គបណ្តុះបណ្តាលនេះនឹងក្លាយជាកាតាលីករយ៉ាងសំខាន់ក្នុងការជំរុញការងារអាហារូបករណ៍របស់ អ.ម.ត ឱ្យឈានទៅរកបរិវត្តកម្មឌីជីថលពេញលេញ ឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា៕
—— —— ——
Training Workshop on “AMT Digita