卫生部工作组11月9-14日赴桔井省 推进基层医疗PHC-B

文件类型部门行动
发布机构柬埔寨卫生部
适用范围桔井省基层卫生机构
发布时间2026/11/17 10:51

政策详情

柬埔寨卫生部国务秘书、国家PHC-BIF(基层医疗强化框架)工作组主席奥婉丁率国家工作组,于11月9日至14日赴桔井省开展实地工作,目的是核查并推动PHC-BIF在基层的落实效率。此行属框架落地的督查行动,重点不在于出台新政策,而在于查清执行环节的堵点。 工作组在桔井省期间会见卫生官员及相关部门,并主持省、县、乡三级PHC-BIF工作组会议,直接检查了8个卫生中心的业务开展与服务质量改善情况,针对各点位的实际状况分别给出指导建议。工作内容集中在三块:社区层面的PHC-BIF执行、2027年行动计划的编制准备,以及推动地方当局和相关部门按各自职责继续参与。工作组同时传达了卫生部长的意见,就2027年行动计划的具体格式作出说明,要求乡、县、省三级计划做到清晰、对应民众实际需求。 在六大核心行动框架下,工作组提出的重点方向包括:推动社区参与和居民健康行为改变;提升卫生中心人员能力并推进数字化应用,改善管理与服务效率;扩充基层基本医疗服务,特别是眼科、口腔与牙科、心理健康服务;改善卫生中心硬件设施与环境卫生,并通过系统化管理药品;落实每周7天、每天24小时的诊疗服务;以“预防优于治疗”为原则推动社区参与,并提高社会保障卡、公平基金卡和风险卡的使用率;继续支持村卫生支持小组(VHSG)在社区开展健康教育与卫生工作;推动非传染性疾病的病例发现。 对桔井省居民及当地常住的外籍人员而言,可直接关注两点变化:一是卫生中心是否已实际执行24小时、每周7天的接诊安排;二是眼科、口腔牙科、心理健康等新增服务在本地卫生中心是否已经开放,就诊前可先向所在乡卫生中心确认。持有社会保障卡、公平基金卡或风险卡的人员,也可核实其在基层就诊时的适用范围与结算方式。原文未列出被检查的8个卫生中心具体名单,如需了解可向发布方确认。
📋 简要摘要 ▸
卫生部国务秘书奥婉丁率国家工作组于11月9日至14日在桔井省开展实地工作,重点核查并推动基层医疗强化框架PHC-BIF在县乡卫生机构的落实效率。工作组此行属框架落地督查,目的在于提升基层首诊与转诊能力。
📋 完整原文 ▸
ការចុះបំពេញបេសកកម្មការងារជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្តក្រចេះ ដើម្បីជំរុញ និងពង្រឹងការអនុវត្តក្របខ័ណ្ឌ PHC-BIF ឱ្យកាន់តែមានប្រសិទ្ធភាព។ —— ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មការងារជាក់ស្តែងនៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តក្រចេះ ដើម្បីជំរុញ និងពង្រឹងការអនុវត្តក្របខ័ណ្ឌ PHC-BIF ឱ្យកាន់តែមានប្រសិទ្ធភាព។ បេសកកម្មនេះផ្តោតសំខាន់លើការពង្រឹងការអនុវត្ត PHC-BIF នៅតាមសហគមន៍ ការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៧ និងការជំរុញលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ឱ្យបន្តចូលរួមគាំទ្រ និងអនុវត្តក្របខ័ណ្ឌនេះតាមតួនាទីរៀងៗខ្លួន។ ជាមួយគ្នានេះ ក៏បានផ្តោតលើការស្វែងយល់ពីបញ្ហាប្រឈមជាក់ស្តែង និងការផ្តល់អនុសាសន៍ណែនាំ ដើម្បីរួមចំណែកដោះស្រាយបញ្ហានៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីតាំងដែលចុះពិនិត្យដោយផ្ទាល់។ ក្នុងដំណើរបំពេញបេសកកម្មនេះ លោកជំទាវវេជ្ជបណ្ឌិត បានអញ្ជើញចុះពិនិត្យស្ថានភាពការងារ ជួបសំណេះសំណាលជាមួយមន្ត្រីសុខាភិបាល និងភាគីពាក់ព័ន្ធ ព្រមទាំងចូលរួមដឹកនាំកិច្ចប្រជុំក្រុមការងារ PHC-BIF ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ។ ជាពិសេស បានចុះពិនិត្យការអនុវត្តការងារ និងការកែលម្អគុណភាពសេវាថែទាំសុខភាពនៅតាមមណ្ឌលសុខភាពចំនួន ៨ កន្លែង ព្រមទាំងផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាននីមួយៗ។ ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការលះបង់ និងការទទួលខុសត្រូវរបស់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចថែទាំសុខភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ លោកជំទាវបានពាំនាំនូវអនុសាសន៍ របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់អង្គប្រជុំ ព្រមទាំងណែនាំ និងពន្យល់អំពីទម្រង់ផែនការសកម្មភាព ឆ្នាំ២០២៧ ដើម្បីត្រៀមរៀបចំផែនការសកម្មភាពនៅថ្នាក់ឃុំ ស្រុក និងខេត្ត ឱ្យមានភាពច្បាស់លាស់ និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកជំទាវបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗពាក់ព័ន្ធនឹងសកម្មភាពស្នូលទាំង៦ នៃក្របខ័ណ្ឌ PHC-BIF ដោយផ្តោតលើចំណុចអាទិភាពមួយចំនួន រួមមាន៖ - ជំរុញការអនុវត្តគោលនយោបាយស្តីពីការចូលរួមរបស់សហគមន៍ និងការកែប្រែឥរិយាបថសុខភាពរបស់ប្រជាពលរដ្ឋ។ - ពង្រឹងសមត្ថភាព និងជំរុញនវានុវត្តន៍ឌីជីថលនៅតាមមណ្ឌលសុខភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការផ្តល់សេវា។ - ពង្រឹងសមត្ថភាពបុគ្គលិក និងពង្រីកសេវាសុខភាពបឋមបន្ថែម ជាពិសេសសេវាថែទាំសុខភាពភ្នែក សុខភាពមាត់-ធ្មេញ និងសុខភាពផ្លូវចិត្ត។ - បន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិស្ថាននៅតាមមណ្ឌលសុខភាព ព្រមទាំងពង្រឹងការគ្រប់គ្រងឱសថតាមរយៈការប្រើប្រាស់ប្រព័ន្ធ និងការរក្សាអនាម័យបរិស្ថានឱ្យបានល្អ។ - ពង្រឹងការផ្តល់សេវាសុខាភិបាល ២៤ ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ (24/7) ឱ្យមានប្រសិទ្ធភាព និងអាចអនុវត្តបានជាក់ស្តែង។ - ជំរុញការចូលរួមរបស់សហគមន៍ក្នុងការការពារសុខភាព តាមអភិក្រម «ការពារប្រសើរជាងព្យាបាល» និងលើកកម្ពស់ការប្រើប្រាស់បណ្ណគាំពារសង្គម បណ្ណមូលនិធិសមធម៌ និងបណ្ណហានិភ័យ។ - បន្តលើកទឹកចិត្ត និងគាំទ្រសកម្មភាពរបស់ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្សព្វផ្សាយអប់រំសុខភាព និងការងារសុខាភិបាលនៅតាមសហគមន៍។ - ជំរុញការចូលរួមស្រាវជ្រាវរកករណីជំងឺមិនឆ្លងនៅតាមភូមិ និងឃុំ ដើម្បីឈានទៅសម្រេចបាននូវគោលដៅភូមិ-ឃុំមានសុខភាពល្អ។ បេសកកម្មនេះមានការចូលរួមពីលោកជំទាវ ខាំ សុភាព អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ទទួលបន្ទុកវិស័យសុខាភិបាល លោកវេជ្ជបណ្ឌិត ងី ប៉ុនឡែន ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តក្រចេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ស្រុក និងឃុំ ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ព្រមទាំងតំណាងមន្ទីរជុំវិញខេត្ត ដែលជាសមាជិក សមាជិកានៃក្រុមការងារ PHC-BIF ថ្នាក់ខេត្ត ស្រុក និងឃុំ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) អភិបាលរងស្រុក មេឃុំ មេភូមិ គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងអង្គការដៃពាក់ព័ន្ធ។ សូមបញ្ជាក់ថា ក្នុងបេសកកម្មនេះ ក្រុមការងារបានចុះពិនិត្យ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព មេឃុំ មេភូមិ ក្រុមទ្រទ្រង់សុខភាពភូមិ និងភាគីពាក់ព័ន្ធ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលមកទទួលសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាពចំនួន ៨ រួមមាន៖ មណ្ឌលសុខភាពក្បាលត្រាច មណ្ឌលសុខភាព២ធ្នូ មណ្ឌលសុខភាពស្នួល មណ្ឌលសុខភាពដារ មណ្ឌលសុខភាពសំបុក មណ្ឌលសុខភាពសណ្ដាន់ មណ្ឌលសុខភាពព្រែកសាម៉ាន់ និងមណ្ឌលសុខភាពពង្រ។ បេសកកម្មនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការជំរុញការអនុវត្តក្របខ័ណ្ឌ PHC-BIF ឱ្យមានប្រសិទ្ធភាពពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងប្រព័ន្ធថែទាំសុខភាពបឋម ធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព សមធម៌ និងទាន់ពេលវេលា ឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា នាឆ្នាំ២០៣៥។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)