柬埔寨与日本深化合作 获2亿美元紧急贷款支持

分类外交
事件时间2026-10-27
地点金边
来源柬埔寨外交国际合作部
发布时间2026/10/27 19:10

详情描述

2026年10月27日上午,柬埔寨副总理兼外交与国际合作部部长布拉索昆在金边会见日本驻柬埔寨大使石月英雄。 双方在会谈中就多项双边合作议题交换意见,涵盖政治、贸易与投资、国防与安全、教育以及民间交流等领域。双方重申将进一步加强友好关系与全面战略伙伴关系,并致力于将合作范围拓展至更多新领域。此外,布拉索昆向日方介绍了柬泰边境局势的最新进展,并重申柬方主张依据国际法及现有双边协议,通过和平方式解决边境问题。 会谈结束后,双方签署了关于日本政府提供日元贷款的相关文件。日本承诺向柬埔寨提供300亿日元(约合2亿美元)的紧急贷款,用于实施“增强经济韧性与可持续能源供应紧急支持项目”。
📋 简要摘要 ▸
柬埔寨副总理兼外交部长布拉索昆与日本驻柬大使举行会谈,双方就政治、经贸、国防及教育等领域合作达成共识。日本承诺提供约300亿日元(约2亿美元)紧急贷款,用于支持柬埔寨经济韧性提升及能源供应稳定。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះឯកឧត្តម អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ ដែលត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំងឱ្យមកបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាគ្នាលើវិស័យសំខាន់ៗនៃកិច្ចសហប្រតិ​បត្តិការ​រួមមាន នយោបាយ ពាណិជ្ជកម្មនិងវិនិយោគ ការពារជាតិនិងសន្តិសុខ អប់រំ និងចំណងទាក់ទងរវាងប្រជាជន និងប្រជាជន ព្រមទាំងបានផ្លាស់ប្តូរយោបល់គ្នាលើការវិវត្តថ្មីៗនៃស្ថានការណ៍តំបន់ និងអន្តរជាតិផងដែរ។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយបន្ថែមទៀត ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការទៅវិស័យថ្មីៗ ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកកាន់តែធំធេងសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងថ្លែងអំណរគុណចំពោះជប៉ុនដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ជនភៀសសឹកកម្ពុជា។ បន្ទាប់ពីជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម អ៊ិស៊ិហ្សឹគិ ហ៊ិដេអុ បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣០ប៊ីលានយ៉េន (ប្រមាណ២០០ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត«គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។ On the morning of 27 October 2026, His Excellency Deputy Prime PRAK Sokhonn, Minister and Minister of Foreign Affairs and International Cooperation of the Kingdom of Cambodia, received a courtesy call from His Excellency ISHIZUKI Hideo, Ambassador Extraordinary and Plenipotentiary of Japan to the Kingdom of Cambodia, at the Ministry. During the meeting, His Excellency the Deputy Prime Minister warmly welcomed and congratulated His Excellency ISHIZUKI Hideo on his appointment by the Government of Japan to undertake his diplomatic mission in Cambodia. Both sides discussed key areas of bilateral cooperation, including politics, trade and investment, defense and security, education, and people-to-people ties. They also exchanged views on the latest regional and international developments. Both sides affirmed their commitment to further strengthening the friendly relations and the Comprehensive Strategic Partnership, and expanding cooperation into new areas to bring greater mutual benefits to both countries and peoples. Taking this opportunity, His Excellency the Deputy Prime Minister briefed the Japanese Ambassador on the latest developments regarding the Cambodia–Thailand border situation and reaffirmed Cambodia’s position on resolving the border issue through peaceful means, in line with international law and existing bilateral agreements. He also expressed Cambodia’s appreciation to Japan for its humanitarian assistance to Cambodian displaced persons affected by the border situation. Following the meeting, His Excellency​ the Deputy Prime Minister and His Excellency ISHIZUKI Hideo signed the Exchange of Notes and accompanying documents​ on the extension of the Government of Japan’s​ Yen Loan, amounting to thirty billion Japanese Yen (JPY 30,000,000,000), approximately USD 200 million for the implementation of the Emergency Support Loan for Enhancing Economic Resilience and Stable Energy Supply.