国会主席坤淑达莉重申柬埔寨反对武力改变边界

分类政治
事件时间2026-08-28 16:41
地点金边
来源柬埔寨通讯社
发布时间2026/08/28 16:41
详情描述
2026年8月28日,第2届国际议长会议(ISC-2)在金边闭幕。柬埔寨国会主席坤淑达莉在闭幕式上发表讲话,重申柬埔寨在维护国家主权及国际法方面的立场。
坤淑达莉表示,作为热爱和平的国家,柬埔寨始终坚持尊重国际法,特别是领土完整与主权原则。她明确指出,柬埔寨坚决反对使用军事力量改变国际边界,并强调这一原则应成为各国维护和平与执行外交政策的核心义务。
针对当前全球局势,坤淑达莉指出,世界正面临地缘政治竞争加剧及全球信任度下降的挑战。她呼吁各国摒弃“丛林法则”及“强者即正义”的观念,并强调必须加强国际规则、准则及相关机构的建设,以应对当前的全球性风险。
📋 简要摘要 ▸
国会主席坤淑达莉在ISC-2闭幕式上强调,柬埔寨坚决反对“丛林法则”及武力侵犯主权,主张通过国际法解决争端。
📋 完整原文 ▸
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ កម្ពុជាប្រកាសប្រឆាំងដាច់ខាតចំពោះ «ច្បាប់ព្រៃ» និងការប្រើកម្លាំងបំពានអធិបតេយ្យភាព
(AKP រាជធានីភ្នំពេញ) ក្នុងពិធីបិទសន្និសីទប្រធានសភាអន្តរជាតិ លើកទី២ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗអំពីជំហរឥតកែប្រែរបស់កម្ពុជា ក្នុងការគោរពច្បាប់អន្តរជាតិ និងការការពារអធិបតេយ្យភាពជាតិ ដោយសម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងយោធាដើម្បីផ្លាស់ប្តូរព្រំដែនឡើយ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា៖ «ក្នុងនាមជាប្រទេសស្រឡាញ់សន្តិភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ជាពិសេសគោលការណ៍បូរណភាពទឹកដី និងអធិបតេយ្យភាព។ យើងដាច់ខាតមិនទទួលយកការប្រើប្រាស់កម្លាំងបំពានដើម្បីផ្លាស់ប្តូរព្រំដែនអន្តរជាតិឡើយ ដោយគោលការណ៍នេះត្រូវតែស្ថិតនៅបេះដូង នៃកាតព្វកិច្ចរួមរបស់យើងចំពោះសន្តិភាព និងនយោបាយការបរទេស»។
សម្តេចបានបន្ថែមទៀតថា ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងគ្រោះថ្នាក់យ៉ាងខ្លាំងពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការធ្លាក់ចុះនៃទំនុកចិត្តសកល ដូច្នេះកម្ពុជាសូមអំពាវនាវឱ្យលុបបំបាត់ទម្លាប់អាក្រក់ទាំងនេះចេញ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់បន្ថែមថា៖«យើងចាំបាច់ត្រូវពង្រឹងវិធាន បទដ្ឋាន និងគ្រឹះស្ថានអន្តរជាតិ ។ ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការបដិសេធ "ច្បាប់ព្រៃ" និងទស្សនៈដែលថា "អ្នកខ្លាំងគឺជាអ្នកត្រូវ"»៕
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia
#ISC2