西港省政府向43座寺庙捐赠物资 支持入夏安居期宗教活动

分类社会
事件时间2026-08-03
地点西港
来源柬埔寨国家电视台
发布时间2026/08/03 14:44
详情描述
2026年8月3日,西哈努克省政府在位于西哈努克市云壤分区(Ream)的基里纳克万禅修中心(又称禅修寺)举行捐赠仪式,向全省43座寺庙捐赠入夏安居期(守夏节)物资。西哈努克省议会主席旺·帕纳及省长芒西内出席活动,当地僧侣、政府官员及信众参加仪式。
此次捐赠旨在支持僧侣在为期三个月的入夏安居期内的修行生活。根据佛教传统,僧侣在安居期间需进行佛法研习与修行,蜡烛及照明物资是夜间学习的重要必需品。
西哈努克省政府为全省43座寺庙准备了生活物资,每座寺庙获得的捐赠品包括:一对1.6米高的安居蜡烛、100公斤大米、6箱方便面、1箱罐头鱼、5箱饮料、5箱瓶装水、5公斤白糖、5公斤茶叶、2箱炼乳、5提鱼露、5提酱油、1箱食用油(20升)、10公斤黄豆酱及10公斤大蒜。
📋 简要摘要 ▸
西港省长芒西内及省议会主席旺·帕纳出席仪式,向全省43座寺庙捐赠蜡烛、大米、食用油及生活物资,以支持僧侣在入夏安居期(守夏节)期间的修行生活。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន ៤៣ ដើម្បីទ្រទ្រង់ពុទ្ធចក្រក្នុងរដូវកាលចូលព្រះវស្សា
ខេត្តព្រះសីហនុ៖ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោកជំទាវ ព្រមទាំងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ជូនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តអារាមចំនួន ៤៣វត្ត ទូទាំងខេត្តព្រះសីហនុ។
ពិធីដ៏មានអត្ថន័យនេះប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅឯមជ្ឈមណ្ឌលវិបស្សនាធុរៈគីរីនាគវ័ន (ហៅវត្តសមាធិ) ដែលមានទីតាំងស្ថិតនៅសង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ ដោយមានការនិមន្តចូលរួមពីព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អ្នកឧកញ្ញ៉ា ឧកញ្ញ៉ា លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត និងបងប្អូនពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
ពិធីប្រគេនទៀនព្រះវស្សានេះ គឺជាប្រពៃណីព្រះពុទ្ធសាសនាដ៏ល្អផូរផង់មួយ ដែលប្រជាពលរដ្ឋខ្មែរតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃក្នុងការគង់ចាំព្រះវស្សារយៈពេល៣ខែ ព្រោះថាទៀនព្រះវស្សា និងអគ្គិសនី ឬប្រេងកាត គឺជារបស់ដ៏មានសារៈសំខាន់ក្នុងការអុជបំភ្លឺសិក្សារៀនសូត្រធម៌វិន័យ និងបំពេញសមណធម៌នាពេលរាត្រី។
ក្នុងឱកាសនេះ រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំ និងផ្ដល់ជូននូវទេយ្យទាន និងគ្រឿងឧបភោគបរិភោគដ៏ច្រើន សម្រាប់វត្តទាំង ៤៣វត្ត ក្នុងខេត្ត ដោយក្នុងមួយវត្តៗទទួលបាន ទៀនវស្សាក្បាច់ (១.៦០ម៉ែត្រ) ១គូ អង្ករ ១០០គីឡូក្រាម មី ៦កេស ត្រីខកំប៉ុង ១កេស ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស ស្ករស ៥គីឡូក្រាម តែ ៥គីឡូក្រាម ទឹកដោះគោខាប់ ២កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ ប្រេងឆា (ចំណុះ២០លីត្រ) ១កេស សៀង ១០គីឡូក្រាម ខ្ទឹមស ១០គីឡូក្រាម