德崇和平国家医院召开第二届董事会第二次会议,审议了第二季度财










事件时间2026-08-04
地点金边
来源柬埔寨卫生部
发布时间2026/08/05 07:47
详情描述
2026年8月4日上午,德崇和平国家医院在金边召开第二届董事会第二次会议。会议由卫生部国务秘书兼董事会主席尤·桑波斯主持,卫生部技术总局局长霍金成、经济与财政部预算总局副局长斯雷武、医院院长苏萨密及相关董事会成员与官员出席。
会议审议了多项议程,包括医院2026年第二季度技术进展报告、2026年第二季度财务报告、医院采购委员会及采购单位的组建方案,以及2026年追加预算申请等事项。
尤·桑波斯在会上要求医院管理层及医护人员持续关注登革热患者的诊疗工作,并加强对患者家属的健康教育,以预防登革热传播。针对登革热病例的持续增加,她指示医院管理层优化急诊科的接诊准备工作,确保患者能够及时获得高效救治,避免急诊区域出现拥堵。
此外,尤·桑波斯提出两项重点建议:一是要求医院制定战略或创新计划,以扩大医疗服务覆盖范围;二是加强与各相关方的紧密合作,确保医院运营流程顺畅并提升整体效率。她同时对医院领导层及全体员工在提升医疗服务质量、保障患者诊疗与护理工作方面的投入表示认可。
📋 简要摘要 ▸
德崇和平国家医院召开第二届董事会第二次会议,审议了第二季度财务报告及技术进展,并讨论了采购委员会的组建方案。
📋 完整原文 ▸
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី២ លើកទី២ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព
——
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យជាតិ តេជោសន្តិភាព បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី២ លើកទី២ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលរួមមាន ឯកឧត្តមវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល ឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយរងនៃអគ្គនាយកដ្ឋានថវិកាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យ និងលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាមន្ត្រីពាក់ព័ន្ធ។
កិច្ចប្រជុំនេះ បានពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
–ពិនិត្យលើវឌ្ឍនភាពបច្ចេកទេសរបស់មន្ទីរពេទ្យ ត្រីមាសទី២ ឆ្នាំ២០២៦
–របាយការណ៍ហិរញ្ញវត្ថុ ត្រីមាសទី២ ឆ្នាំ២០២៦
–សំណើសុំឆ្លងបង្កើតគណៈកម្មការ និងអង្គភាពលទ្ធកម្មមន្ទីរពេទ្យជាតិ តេជោសន្ដិភាព
–សំណើសុំឆ្លងសម្រេចឥណទានបន្ថែម ឆ្នាំ២០២៦
–ផ្សេងៗ
ក្នុងឱកាសនៃកិច្ចប្រជុំ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ ជូនគណៈគ្រប់គ្រងមន្ទីរពេទ្យ និងគ្រូពេទ្យព្យាបាលទាំងអស់ ត្រូវបន្ដការយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យ និងព្យាបាលអ្នកជំងឺគ្រុនឈាម ដែលជាបញ្ហាប្រឈមសុខភាពសាធារណៈ និងអប់រំសុខភាពក្នុងការទប់ស្កាត់ជំងឺគ្រុនឈាមដល់ក្រុមគ្រួសារអ្នកជំងឺ។ ទន្ទឹមនឹងការកើនឡើងនៃជំងឺគ្រុនឈាមជាបន្ដបន្ទាប់ លោកជំទាវ ក៏បានឱ្យគណៈគ្រប់គ្រងមន្ទីរពេទ្យ រៀបចំបន្ថែមសម្រាប់ការទទួលអ្នកជំងឺផ្នែកសង្គ្រោះបន្ទាន់ (Emergency Department) ដើម្បីចៀសវាងការកក់ស្ទះអ្នកជំងឺនៅក្នុងផ្នែក ដោយធ្វើយ៉ាងណាឱ្យការជួយសង្គ្រោះបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
អំឡុងកិច្ចប្រជុំនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍បន្ថែមសំខាន់ៗចំនួនពីរ គឺមន្ទីរពេទ្យត្រូវរៀបចំផែនការយុទ្ធសាស្ត្រ ឬផែនការនវានុវត្តន៍ ដើម្បីពង្រីកសេវាបម្រើអ្នកជំងឺឱ្យបានកាន់តែច្រើនបន្ថែមទៀត និងបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាដំណើរការរបស់មន្ទីរពេទ្យប្រព្រឹត្តទៅបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់។
ជាចុងបញ្ចប់ លោកជំទាវរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យជាតិ តេជោសន្តិភាព ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ តាមរយៈការយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ពិនិត្យព្យាបាល ថែទាំ ព្រមទាំងបានពង្រឹង នូវសេវាព្យាបាលជំងឺបន្ថែម ដើម្បីធានាបាននូវដំណើរការប្រកបដោយភាពរលូន និងនិរន្តរភាព។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)