暹粒班迭斯雷县获评无烟旅游城市 控烟成效显著










发布时间2026/11/23 11:12
详情描述
2026年11月20日,柬埔寨卫生部与旅游部正式授予暹粒省班迭斯雷县“无烟旅游城市”称号。这是柬埔寨全国范围内第15个获此认证的行政区。该认证旨在通过严格的控烟政策,减少公共场所二手烟暴露,提升旅游环境的健康质量。
对于前往班迭斯雷县旅游的游客而言,这意味着当地景区及公共区域将执行更严格的禁烟规定。根据相关标准,无烟旅游城市要求在旅游接待场所、公共交通枢纽及主要景点周边实施禁烟,以保障游客及当地居民的健康。
除了授牌仪式,卫生部官员近期还对暹粒省内的医疗服务质量进行了督导,重点考察了贡克良(Kampong Kdei)卫生中心,旨在提升当地基层医疗机构的应急与服务能力。
计划前往班迭斯雷县旅游的游客,请务必留意景区内的禁烟标识,避免在指定禁烟区吸烟,以免违反当地旅游管理规定。如需了解具体的控烟区域范围或相关政策细节,建议在抵达前咨询当地旅游服务中心或查看景区公示牌。
📋 简要摘要 ▸
暹粒省班迭斯雷县正式被认可为“无烟旅游城市”,成为柬埔寨第15个获此殊荣的行政区,旨在提升旅游环境质量。
📋 完整原文 ▸
ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប និងប្រគល់វិញ្ញាបនបត្រទទួលស្គាល់ និងពានជ័យលាភី។
——
សៀមរាប៖ ព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» សម្រាប់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប និងប្រគល់ពាន និងវិញ្ញាបនបត្រទទួលស្គាល់ជ័យលាភី ជាទីក្រុង ស្រុក ខណ្ឌទី១៥ ដែលបានទទួលស្គាល់ដោយក្រសួងទេសចរណ៍។
ព្រមជាមួយគ្នានេះដែរ លោកជំទាវរដ្ឋលេខាធិការ ក៏បានឡើងថ្លែងសន្ទរកថា និងមានមតិសំណេះសំណាល ចែករំលែកសារសំខាន់ៗពាក់ព័ន្ធនឹងផលប៉ះពាល់ នៃផ្សែងបារី ចំពោះសុខភាពសហគមន៍ និងសារប្រយោជន៍ នៃក្រុងទេសចរណ៍គ្មានផ្សែងបារី ជាមួយនឹងការថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបង្កេីតបានជាក្រុងទេសចរណ៍គ្មានផ្សែងបារីនាពេលនេះ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ តំណាងឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីលោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្ត លោកស្រី Ma. Anna Margarita Bueno តំណាងអង្គការ ImagineLaw និងលោកជំទាវ ឯកឧត្តម ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំមន្ទីរនានាជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង និងឃុំ-សង្កាត់ ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត លោក-លោកស្រីអភិបាល-អភិបាលរងក្រុង-ស្រុក មន្ត្រីមណ្ឌលសុខភាព មន្ត្រីនគរបាល មេឃុំ លោកគ្រូ អ្នកគ្រូ យុវជនកាកបាទក្រហម កាយរិទ្ធិ សសយក សរុបចំនួន ១៩៧ រូប ដែលពិធីនេះ បានប្រារព្ធធ្វើនៅសាលប្រជុំរដ្ឋបាលខេត្តសៀមរាប។
ក្នុងចន្លោះពេលធ្វើដំណើរបេសកកម្មទៅកាន់ខេត្តសៀមរាប លោកជំទាវរដ្ឋលេខាធិការ បានឆ្លៀតឱកាសចូលពិនិត្យ និងជួបសំណេះសំណាល ចូលរួមកិច្ចប្រជុំជាមួយ ក្រុមគ្រូពេទ្យ នៅមណ្ឌលសុខភាពកំពង់ក្ដី ដើម្បីជំរុញការកែលម្អគុណភាពសេវា ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិ និងបុគ្គលិកមណ្ឌលសុខភាព។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)