洪玛奈访华期间会见远大集团高层 探讨多领域投资

类型other
地点中国
发布时间2026/07/16 13:35
详情描述
柬埔寨首相洪玛奈于2026年7月15日至17日赴中国出席人工智能世界大会期间,于7月15日下午会见了远大集团董事长郑明洲。
远大集团负责人介绍了公司的业务运营情况,指出公司与中国及海外的政府机构、国有企业及高校建立了长期合作伙伴关系。目前,远大集团正重点布局教育、农业、制造业及数字科技领域。鉴于柬埔寨的发展潜力,远大集团表达了在柬埔寨上述领域寻求投资机会的意向。
洪玛奈对远大集团的投资意向表示欢迎。他强调,教育、农业和数字科技是柬埔寨政府高度重视的优先发展领域,政府已制定相关政策及配套机制以支持这些行业的增长。
洪玛奈鼓励远大集团赴柬埔寨进行实地考察,并与柬埔寨相关政府部门及机构保持沟通,就具体的投资项目展开深入探讨,以落实投资合作。
📋 简要摘要 ▸
洪玛奈总理在访华期间会见远大集团高层,双方就教育、农业、制造业及数字科技等领域的投资机会进行了深入探讨。
📋 完整原文 ▸
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
(AKP) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Zheng Mingzhou នាយកក្រុមហ៊ុន Yuanda Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ ខណៈជំនួបនេះបានប្រព្រឹត្តិទៅនារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប លោកនាយកក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដោយបានគូសបញ្ជាក់ថា ក្រុមហ៊ុន មានភាពជាដៃគូរយៈពេលវែងជាមួយភ្នាក់ងាររាជរដ្ឋាភិបាល, សហគ្រាសរដ្ឋ ក៏ដូចជាបណ្ដាសាកលវិទ្យាល័យនានា ទាំងនៅក្នុងប្រទេសចិន និងនៅក្រៅប្រទេស។ បច្ចុប្បន្ន, ក្រុមហ៊ុនកំពុងផ្ដោតការយកចិត្តទុកដាក់លើការវិនិយោគក្នុងវិស័យសំខាន់ៗ រួមមាន៖វិស័យអប់រំ កសិកម្ម កម្មន្តសាល និងវិស័យបច្ចេកវិទ្យាឌីជីថល។
លោកនាយកក្រុមហ៊ុន ក៏បានគូសបញ្ជាក់បន្ថែមថា ដោយសម្លឹងឃើញពីសក្ដានុពលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា, ក្រុមហ៊ុនមានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថល។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ផងដែរថា វិស័យទាំង៣នេះ ដែលរួមមាន៖ វិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យា ជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងបានដាក់ចេញនូវគោលនយោបាយ ព្រមទាំងយន្តការចាំបាច់នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទាំងនេះឱ្យកាន់តែរីកចម្រើន។
សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនរៀបចំធ្វើទស្សនកិច្ចការងារដោយផ្ទាល់នៅកម្ពុជា ព្រមទាំងបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាការងារលម្អិតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរក និងចាប់យកឱកាសវិនិយោគជាក់ស្តែងនៅកម្ពុជា៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia