西港发生蓄意谋杀案 嫌疑人因情感纠纷被捕





预警类型治安
严重程度高
地点西港
发布时间2026/05/15 08:53
详情描述
5月14日晚9时30分,西哈努克省发生一起蓄意谋杀案。一名24岁女性嫌疑人苏克·拉斯米(Sok Rasmey)在西港第4分区第6村的一处卫生间内,将同性伴侣唐·斯雷尼克(Tang Sreynech)割喉杀害。
案发前,嫌疑人携带一把尖刀前往现场,在与受害者发生争执后,使用尖刀割断受害者喉咙,导致其当场死亡。作案后,嫌疑人驾驶摩托车逃离现场。据调查,两人此前存在约2年的同性情感纠纷。
西港警方在接到报案后展开调查,并于5月15日凌晨3时20分,在西港第1分区第1村高速公路下方将嫌疑人抓获。目前,嫌疑人已被带往省警察局接受审讯。
此类恶性案件多由个人情感纠纷激化引发。在处理私人矛盾时,请务必保持冷静,避免采取极端手段。若发现身边存在潜在的暴力冲突风险,应及时寻求警方介入或寻求专业调解,切勿因一时冲动酿成无法挽回的悲剧。
📋 简要摘要 ▸
西港发生一起蓄意谋杀案,一名24岁女性嫌疑人因情感纠纷,在西港某处将同性伴侣割喉杀害。嫌疑人已于15日凌晨被警方抓获。
📋 完整原文 ▸
⭕️ ក្រុងព្រះសីហនុ៖ ឃាតករដែលសម្លាប់ស្ត្រីរងគ្រោះ នៅឆ្នេរត្រេះ កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បច្ចុប្បន្នសមត្ថកិច្ចឃាត់ខ្លួនបានហើយ ។
សូមរម្លឹកថា៖ មានករណី ឃាតកម្មគិតទុកជាមុន បង្កឡើងដោយជនសង្ស័យម្នាក់ ភេទស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ បន្ទាប់មកពួកគេបានឈ្លោះប្រកែកគ្នាមួយស្ទុះ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអារ ក ជនរងគ្រោះ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង ។
បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។
គួរបញ្ជាក់ថា៖ កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទដូចគ្នា ដែលមានមនោសញ្ជេតនាស្នេហានេះ រយៈពេលប្រហែល២ឆ្នាំ មកហើយ។
បន្ទាប់ពីទទួលព័ត៌មាននេះ កម្លាំងសមត្ថកិច្ចជំនាញ ព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយ អធិការដ្ឋាននគរបាក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរនាំ ។
• ជនរងគ្រោះ (សព)ឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ថ្ងៃទី២០ ខែវិច្ឆិកា។
• ជនសង្ស័យឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ
តាមការពិនិត្យទៅលើសពនារីរងគ្រោះ មានស្នាមរបួសដាច់រយះសាច់បំពង់ក ១កន្លែង។
យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ សមត្ថកិច្ចធ្វើការសន្និដ្ឋានបានថាការស្លាប់របស់ជនរងគ្រោះ គឺបណ្ដាលមកពី ការអារបំពង់កសម្លាប់ ដោយគិតទុកជាមុន ៕
ប្រភព ៖ ឡេង ប៊ុននី
រង្សី | RANGSEY REPORT