柬埔寨基层行政预算科普 每乡镇年均获20万美元
发布时间2026/08/24 10:47
详情描述
柬埔寨全国各乡镇行政单位每年平均获得国家拨付的预算资金约为8.15亿瑞尔,折合20万美元。该笔资金主要用于支持基层基础设施建设、社会服务及日常行政运作。
预算资金具体分为两大部分:
第一部分为发展支出,金额约10万美元。主要用于当地基础设施建设与社会服务,涵盖乡村道路、混凝土路面、排水沟、涵洞、桥梁的修建与维护,以及其他直接服务于当地居民的开发项目。
第二部分为行政支出,金额约10万美元。主要用于支付乡镇理事会成员、书记员、村长及副村长的薪资与福利,同时覆盖日常办公及行政运作的开支。
基层行政预算并非全部用于基础设施建设,其中约半数资金用于维持基层行政机构的日常运转与人员薪酬。民众可通过了解预算分配情况,参与监督公共资金的使用,以确保资金使用透明且具备效率。
📋 简要摘要 ▸
柬埔寨基层行政单位每年获国家拨付约20万美元预算,主要用于基础设施建设及社会服务,旨在提升基层治理透明度与效率。
📋 完整原文 ▸
សួស្ដីបងប្អូនទាំងអស់គ្នា!
ថ្ងៃនេះ ខ្ញុំបាទ ប៊ុន ធឿន ហៅ ខ្លាពីរ សូមលើកយកចំណុចសំខាន់មួយមកបង្ហាញ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ អំពី ការបែងចែក និងការប្រើប្រាស់ថវិការដ្ឋបាលឃុំ-សង្កាត់ នៅទូទាំងប្រទេស។
ជាទូទៅ រដ្ឋបាលឃុំ-សង្កាត់ទទួលបានកញ្ចប់ថវិកាផ្ទេរពីថ្នាក់ជាតិ ជាមធ្យមប្រមាណ ៨១៥ លានរៀល ឬប្រហែល ២០ ម៉ឺនដុល្លារអាមេរិកក្នុងមួយឃុំ-សង្កាត់ សម្រាប់រយៈពេលមួយឆ្នាំ។
កញ្ចប់ថវិកាមូលនិធិឃុំ-សង្កាត់នេះ ត្រូវបានបែងចែក និងប្រើប្រាស់លើមុខសញ្ញាសំខាន់ៗចំនួន ២ រួមមាន៖
១. ចំណាយអភិវឌ្ឍន៍
មានប្រមាណជាង ១០ ម៉ឺនដុល្លារ សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាសង្គមនៅមូលដ្ឋាន ដូចជា ការសាងសង់ និងជួសជុលផ្លូវលំ ផ្លូវបេតុង ប្រឡាយ លូ ស្ពាន និងសកម្មភាពអភិវឌ្ឍន៍ផ្សេងៗដែលបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។
២. ចំណាយរដ្ឋបាល
មានប្រមាណជិត ១០ ម៉ឺនដុល្លារ សម្រាប់ចំណាយពាក់ព័ន្ធនឹងការបើកប្រាក់បៀវត្ស និងអត្ថប្រយោជន៍ផ្សេងៗជូនក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀន មេភូមិ អនុប្រធានភូមិ ព្រមទាំងចំណាយប្រតិបត្តិការរដ្ឋបាល និងការិយាល័យប្រចាំថ្ងៃ។
ដូច្នេះ បងប្អូនប្រជាពលរដ្ឋគួរយល់ដឹងថា ថវិកាឃុំ-សង្កាត់មិនមែនសុទ្ធតែជាថវិកាសម្រាប់សាងសង់ផ្លូវ ឬហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះទេ ព្រោះថវិកាមួយផ្នែកត្រូវបានប្រើប្រាស់សម្រាប់ការងាររដ្ឋបាល និងប្រតិបត្តិការរបស់មូលដ្ឋានផងដែរ។
សម្រាប់ខ្ញុំបាទ ការលើកយកព័ត៌មាននេះមកបង្ហាញ គឺដើម្បីឱ្យបងប្អូនបាន យល់ដឹង សួរដេញដោល និងចូលរួមតាមដានការប្រើប្រាស់ថវិកាសាធារណៈ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
ពីខ្ញុំប៊ុន ធឿន ហៅ ខ្លាពីរ — សូមអរគុណបងប្អូនទាំងអស់គ្នា!