布拉索昆在联合国安理会重申柬泰边境和平立场




分类外交
事件时间2026-05-26
地点美国纽约
来源柬埔寨通讯社
发布时间2026/05/27 10:17
详情描述
2026年5月26日,柬埔寨副总理兼外交与国际合作部部长布拉索昆在美国纽约出席联合国安理会高层公开会议。布拉索昆在会上重申,国家边境不应通过武力改变,柬埔寨坚决不承认任何试图在实地制造既成事实的行为。
布拉索昆指出,泰国方面存在侵犯柬埔寨主权的行为,包括非法占领领土及试图通过在实地建立既成事实来改变现状。他表示,柬方对泰国在柬埔寨主权领土内部分地区的占领情况表示关切,并要求泰方立即、全面且有效地执行两国间的停火协议,特别是2025年12月27日签署的联合声明。
布拉索昆强调,柬埔寨始终坚持通过国际法、相关公约、条约及和平对话解决争端。他认为,遵守国际法、尊重彼此主权及开展坦诚对话是恢复互信、保障地区长期和平的关键,同时也是确保难民能够安全且有尊严地返回家园的前提。
会上,布拉索昆回顾了联合国宪章作为国际秩序基石的重要性,重申国家主权平等、领土完整及和平解决争端是维护全球安全与稳定的必要条件。他呼吁国际社会继续支持柬泰两国的和平努力。
据柬埔寨通讯社报道,柬方一直负责任地履行2025年12月27日柬泰边境委员会特别会议的联合声明。然而,泰方被指持续侵犯柬埔寨主权,包括在相关区域架设铁丝网、放置集装箱、建设基础设施,以及破坏此前非法占领区域内的民房。
📋 简要摘要 ▸
柬埔寨副总理兼外交部长布拉索昆在联合国安理会高层会议上表示,柬埔寨坚决反对通过武力改变边境现状,并呼吁泰方严格执行停火协议。柬方强调尊重国际法与联合国宪章,致力于通过和平对话解决争端,以保障地区和平与难民安全。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់នៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ថា ព្រំដែននៃប្រទេសមួយ មិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ហើយកម្ពុជាមិនទទួលស្គាល់ជាដាច់ខាត ការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង
(AKP) “ខ្ញុំសូមទាញចំណាប់អារម្មណ៍របស់កិច្ចប្រជុំថា ថៃបានរំលោភដែនអធិបតេយ្យភាពកម្ពុជា រួមទាំងការកាន់កាប់ដោយខុសច្បាប់ និងការប៉ុនប៉ងបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង (fait accompli)”។ នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងនៅក្នុងកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅសហរដ្ឋអាម៉េរិក នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា៖ “កម្ពុជាសូមអរគុណដោយស្មោះចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប៉ុន្តែយើងនៅតែមានការព្រួយបារម្ភចំពោះស្ថានការណ៍នៅលើដីក្នុងតំបន់មួយចំនួនដែលថៃបានកាន់កាប់ក្នុងដែនអធិបតេយ្យភាពកម្ពុជា ហើយកម្ពុជាស្នើឱ្យភាគីថៃ ត្រូវអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ នូវកិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរ ជាពិសេសសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ”។
បន្ថែមពីលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរថា៖ “ការប្រកាន់យកច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាការសន្ទនាដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក នៅតែជាកត្តាចាំបាច់សម្រាប់ការស្តារទំនុកចិត្ត ដើម្បីធានាបាននូវសន្តិភាពយូរអង្វែង និងផ្តល់លទ្ធភាពឱ្យជនភៀសខ្លួនត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្តគាំទ្រកិច្ចប្រឹងប្រែងរកដំណោះស្រាយសន្តិវិធីទាំងនេះ ដើម្បីផលប្រយោជន៍ប្រទេសទាំងពីរ និងដើម្បីបន្តសន្តិភាព ស្ថិរភាព និងវិបុលភាព។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីតួនាទីដ៏សំខាន់នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលអស់រយៈពេល៨០ឆ្នាំមកហើយ ដែលត្រូវបានប្រើជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិ និងជាក្របខ័ណ្ឌសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិនានាទូទាំងពិភពលោក។ សមភាព អធិបតេយ្យភាពនៃរដ្ឋ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដី ការដោះស្រាយជម្លោះដោយសន្តិវិធី និងការចៀសវាងពីការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង នៅតែជាកត្តាចាំបាច់មិនអាចខ្វះបានសម្រាប់ការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។
សូមរម្លឹកថា កម្ពុជាបានប្រកាន់ខ្ជាប់ និងអនុវត្តសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នំា២០២៥ ប្រកបដោយការទទួលខុសត្រូវ និងស្មោះត្រង់ ប៉ុន្តែភាគីថៃបាននិងកំពុងរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជាជាបន្តបន្ទាប់តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ សាងសង់ហេដ្ឋារចនាសម្ព័ន្ធ បំផ្លិចបំផ្លាញផ្ទះសម្បែងដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ នាពេលកន្លងមក។
ដោយ ផែន រតនៈ
**——————**
Connect with AKP:
🌐[Telegram](https://t.me/TheAKP)
🌐[Facebook](https://www.facebook.com/akp.official/)
🌐[Website](http://akp.gov.kh/)
👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia