洪玛奈会见马来西亚参议院副议长 推动双边合作

洪玛奈会见马来西亚参议院副议长 推动双边合作
分类外交
事件时间2026-11-18
地点金边
来源洪玛奈首相
发布时间2026/11/18 15:43

详情描述

2026年11月18日上午,柬埔寨首相洪玛奈在金边和平大厦会见马来西亚参议院副议长努尔·贾兹兰(Datuk Nur Jazlan bin Tan Sri Mohamed),双方就马柬双边关系及各领域合作进展交换意见。 贾兹兰在会见中表示,马方高度评价马柬两国关系与合作的发展势头,并说明此访目的是继续加强和扩大两国立法机构之间的合作。他提到,2027年是两国建交70周年,希望双方筹办活动予以庆祝。洪玛奈对两国立法机构之间的合作表示满意,并认为双方将继续寻找新的机会,把这一合作推向更深层次。 经贸议题上,贾兹兰对两国经济、贸易和投资领域的积极进展表示满意,并称马来西亚投资者对柬埔寨投资环境感到满意,正进一步扩大在柬的新投资机会。洪玛奈回应说,柬埔寨政府已出台政策和必要措施,确保在柬投资者——包括马来西亚投资者——享有具备竞争力的营商环境并取得成功。他同时指出,基于双边贸易额的增长以及柬埔寨在农业和农工业方面的潜力,柬马扩大双边合作仍有空间,重点是推动建立清真(Halal)产业,以助保障粮食安全。 会见结束前,洪玛奈向贾兹兰通报了柬泰边境局势的最新发展,并强调柬埔寨以和平方式、依据国际法及两国现有公约、条约和协议解决边境问题的承诺与立场。 对在柬从事农产品加工、食品生产并有意进入穆斯林市场的企业,清真产业已被列入两国合作方向,相关认证标准与原料供应链要求可能成为后续双边对接的议题,可提前梳理自身产品与Halal认证要求之间的差距。涉及物流、通关及投资审批的具体安排,原文未披露,需向发布方确认。
📋 简要摘要 ▸
2026年11月18日上午,柬埔寨首相洪玛奈在金边和平大厦会见马来西亚参议院副议长努尔·贾兹兰,双方就马柬双边关系与各领域合作进展交换意见。马方高度评价两国关系发展势头,并说明此访旨在深化议会间交流、拓展务实合作空间,为贸易、投资和人员往来提供更多便利。
📋 完整原文 ▸
អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​ វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងម៉ាឡេស៊ី និងកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Datuk Nur Jazlan bin Tan Sri Mohamed អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ រវាងម៉ាឡេស៊ី និងកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសបញ្ជាក់ពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមក៏បានបន្ថែមថា ដោយឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត, ឯកឧត្តម​សង្ឃឹមថាប្រទេសទាំងពីរ​ នឹងរៀបចំសកម្មភាពនានាដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ឯកឧត្តមបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិនម៉ាឡេស៊ីពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗបន្ថែមទៀតនៅកម្ពុជា។ ជាការឆ្លើយតប, សម្តេចធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីកចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្តេចធិបតី បានគូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជ​រដ្ឋាភិបាល​ សំដៅធានាឱ្យបាននូវបរិយាកាសធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិនម៉ាឡេស៊ីផងដែរ។ ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចធិបតីក៏បានគូសរំលេចថា កម្ពុជា ម៉ាឡេស៊ី នៅមានកាលានុវត្តភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញការបង្កើតឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានាដល់ការរក្សាបាននូវសន្តិសុខស្បៀង។ មុននឹងបញ្ចប់ សម្តេចធិបតី ក៏បានជម្រាបឯកឧត្តមអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) 🌐 [Website](https://hunmanet.gov.kh/) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia