洪玛奈会见新加坡总理黄循财 深化双边合作

洪玛奈会见新加坡总理黄循财 深化双边合作
分类外交
事件时间2026-11-17
地点菲律宾马尼拉
来源柬埔寨通讯社
发布时间2026/11/17 23:12

详情描述

11月17日下午,柬埔寨总理洪玛奈在菲律宾马尼拉出席第49届东盟峰会及系列会议期间,与新加坡总理黄循财举行双边工作会谈。本届峰会及系列会议会期为11月16日至17日,会谈安排在会期第二天下午进行。 洪玛奈对两国关系与合作的持续进展表示满意,并祝贺、支持新加坡担任2027年东盟轮值主席国,祝愿其任期取得成功。黄循财对再次与洪玛奈会面表示高兴,评价两国长期以来的关系与双边合作良好且富有成果,并重申新加坡将继续推动这一紧密关系与合作进一步深化。 双方同意在巩固现有合作的基础上,向新的潜力领域拓展,具体包括:经济与投资、人力资源培训、安全与国防,以及人工智能技术、网络安全、打击跨境犯罪和网络诈骗等方面的合作。双方表示,这些合作将有助于保障地区与全球的安全和稳定。会谈中,两国领导人还就不断变化的地区和国际形势交换了意见。 对在柬从事经贸、投资及科技相关业务的企业而言,本次会谈可与自身业务对应的方向有三块:经济与投资、人力资源培训,以及人工智能、网络安全、打击跨境犯罪和网络诈骗。上述内容目前停留在合作方向层面,尚无具体项目、执行部门与时间表公布,相关行业的准入与合规要求是否调整,需以两国主管部门后续发布的文件与执行细则为准。
📋 简要摘要 ▸
11月17日下午,正在菲律宾马尼拉出席第49届东盟峰会及系列会议的柬埔寨总理洪玛奈,与新加坡总理黄循财举行双边工作会谈。洪玛奈对两国关系与合作的持续进展表示满意,双方同意继续加强并深化双边关系与各领域合作。会谈在第49届东盟峰会期间进行,会期为11月16日至17日。
📋 完整原文 ▸
កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ​ និង​ ស៊ីជម្រៅ​   នាល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបពិភាក្សាការងារទ្វេភាគី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។   ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានសម្ដែងនូវសេចក្ដីពេញចិត្តចំពោះវឌ្ឍនភាពជាបន្តបន្ទាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានអបអរសាទរ និងគាំទ្រសិង្ហបុរី ដែលនឹងទទួលធ្វើជាប្រធានប្តូរវេនរបស់អាស៊ានសម្រាប់ឆ្នាំ២០២៧ ខាងមុខនេះ ឱ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ, សម្ដេចធិបតីបានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជា-សិង្ហបុរី នឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។ ជាការឆ្លើយតប, ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ជាថ្មី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា។ ឯកឧត្តមក៏បានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។   សម្ដេចធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ឯកភាពបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពលថ្មីៗបន្ថែមទៀត​ រួមមាន៖ សេដ្ឋកិច្ច និងការវិនិយោគ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, សន្ដិសុខ និងការពារជាតិ ព្រមទាំង​កិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, សន្តិសុខសាយប័រ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងរួមចំណែកដល់ការធានានូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក។ បន្ថែមពីនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សា និងផ្លាប្ដូរយោបល់គ្នាផងដែរ​ លើស្ថានការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងផ្លាស់ប្ដូរ និងប្រែប្រួលឥតឈប់ឈរ៕ **——————** Connect with AKP: 🌐[Telegram](https://t.me/TheAKP) 🌐[Facebook](https://www.facebook.com/akp.official/) 🌐[Website](http://akp.gov.kh/) 👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse)) 🌐[Instagram](https://www.instagram.com/akp_news/) 🌐[TikTok](https://www.tiktok.com/@agencekampucheapresse) 🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured) #CambodiaWantsPeace #JusticeForCambodia #Cambodia #Singapore