联合国报告员呼吁泰柬合作 妥善安置流离失所者









分类政治
事件时间2026-10-01
地点柬埔寨/泰国
来源柬埔寨通讯社
发布时间2026/10/01 17:36
详情描述
2026年10月1日,据柬埔寨通讯社(AKP)报道,联合国柬埔寨人权状况特别报告员Thom H. Andrews近日向联合国人权理事会提交了一份长达17页的报告。报告指出,受泰柬边境冲突影响,目前约有1.8万名柬埔寨民众被迫流离失所,无法返回家园。
报告员敦促泰国与柬埔寨政府通过建设性对话,缓解边境紧张局势,并全面落实2025年12月27日柬泰边境总委员会(GBC)达成的联合声明。报告强调,双方应尊重并保护受冲突影响者的基本人权,确保流离失所者能够安全、有尊严地自愿返乡,并寻求和平且长久的争端解决方案。
报告指出,尽管政府及非政府组织已提供现金、食品及其他援助,但流离失所者的生活状况依然严峻。许多民众在撤离时仅能携带少量随身物品,被迫放弃了财产及生计来源。这些流离失所者多来自边境村镇,此前主要依赖跨境贸易或在泰国务工维持生计,目前普遍面临食物、衣物短缺及就业困难,且对未来数月的生活保障表示担忧。
Thom H. Andrews在报告中提到,他曾实地考察位于柬埔寨班迭棉吉省的一处大型安置点。该安置点目前容纳了超过1.3万名民众,共计3300户家庭,每户分配有20乘30米的土地用于小型种植或经营。此外,报告援引公开的卫星图像显示,目前处于泰国军队控制下的区域内,有数百处民宅及民用建筑遭到破坏。
在撰写报告过程中,报告员已与柬埔寨参议院主席、首相、班迭棉吉省政府官员以及泰国政府相关部门进行了沟通,以评估冲突对人权造成的影响。
📋 简要摘要 ▸
联合国柬埔寨人权状况特别报告员向联合国提交报告,敦促泰国与柬埔寨政府通过建设性对话,保障流离失所者的安全与尊严,促进和平解决争端。
📋 完整原文 ▸
អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដាក់របាយការណ៍ទៅអង្គការសហប្រជាជាតិ ដោយជំរុញឲ្យថៃ និងកម្ពុជាធ្វើការរួមគ្នាដើម្បីពលរដ្ឋភៀសសឹកកម្ពុជា ជិត២ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះ វិញ
AKP ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦--
«អ្នករាយការណ៍ពិសេស ជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលកម្ពុជា ចូលរួមដោយស្ថាបនា និងដោយស្មោះត្រង់ ដើម្បីបន្ធូរបន្ថយភាពតានតឹង គោរព និងការពារសិទ្ធិមនុស្សរបស់មនុស្សគ្រប់រូបដែលរងផលប៉ះពាល់ពីជម្លោះ រួមទាំងសិទ្ធិរបស់អ្នកផ្លាស់ទីលំនៅក្នុងការវិលត្រឡប់ទៅផ្ទះដោយស្ម័គ្រចិត្ត ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចាត់វិធានការនានាដែលអាចជំរុញដំណោះស្រាយជម្លោះប្រកបដោយសន្តិភាព និងយូរអង្វែង»។
នេះបើយោងតាមរបាយការណ៍របស់ ឯកឧត្តម Thom H. Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានដាក់របាយការណ៍ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) កាលពីពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ដែលមាន១៧ទំព័រ ដែលត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សខ្លះៗនៅក្នុងប្រទេសកម្ពុជា ហើយពាក់ព័ន្ធនឹងបញ្ហាព្រំដែន ឯកឧត្តមអ្នករាយការណ៍ពិសេស បានជំរុញឱ្យប្រទេសកម្ពុជា និងថៃ គោរពសិទ្ធិមនុស្ស ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍រួមរបស់ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ពាក់ព័ន្ធនឹងបញ្ហាជម្លោះរវាងកម្ពុជា និងថៃ ឯកឧត្តមបានទទួលការធ្វើបទបង្ហាញពីមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូប រួមមានសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចធិបតីនាយករដ្ឋមន្ត្រី អាជ្ញាធរដែនអភិបាលខេត្តបន្ទាយមានជ័យ ហើយឯកឧត្តមក៏បានទាក់ទងជាមួយរដ្ឋាភិបាលថៃពាក់ព័ន្ធនឹងផលប៉ះពាល់នៃជម្លោះលើសិទ្ធិមនុស្សផងដែរ។
នៅក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេសនោះផងដែរ បានបញ្ជាក់ថា៖ «បើទោះបីរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលបានផ្តល់ជំនួយជាសាច់ប្រាក់ ចែកចាយអាហារ និងកម្មវិធីជំនួយផ្សេងៗក្តី ប៉ុន្តែស្ថានភាពរបស់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលបានផ្លាស់ទីលំនៅដោយបង្ខំចិត្តនៅតែមានភាពធ្ងន់ធ្ងរ។ មនុស្សជាច្រើនបានភៀសខ្លួនដោយយកតែសម្ភារៈដែលអាចដឹកតាមខ្លួន ឬតាមម៉ូតូបាន ដោយបន្សល់ទុកចោលនូវទ្រព្យសម្បត្តិ និងមធ្យោបាយប្រកបរបររកស៊ី ជាច្រើនទៀត»។
ឯកឧត្តម បានបន្តនៅក្នុងរបាយការណ៍ទៀតថា៖ «អ្នកដែលនៅតែបន្តផ្លាស់ទីលំនៅភាគច្រើនមកពីភូមិ ឬទីប្រជុំជនដែលស្ថិតនៅតាមព្រំដែនផ្ទាល់។ មនុស្សជាច្រើនពឹងផ្អែកលើការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ឬការងារនៅប្រទេសថៃសម្រាប់ជីវភាព ហើយមិនអាចរកការងារថ្មីបាន។ ប្រជាពលរដ្ឋនៅទីតាំងផ្លាស់ទីលំនៅបានប្រាប់ខ្ញុំថា ពួកគេកំពុងជួបការលំបាកក្នុងការផ្គត់ផ្គង់អាហារ និងសម្លៀកបំពាក់សម្រាប់គ្រួសារ ហើយបារម្ភថានឹងមិនអាចបំពេញតម្រូវការក្នុងប៉ុន្មានខែខាងមុខ»។
អ្នករាយការណ៍ពិសេស បានបន្ថែមក្នុងរបាយការណ៍ទៀតថា៖ “គិតត្រឹមខែកញ្ញា មានប្រជាពលរដ្ឋកម្ពុជាជាង ១៨ ០០០នាក់ ត្រូវបានរាយការណ៍ថានៅតែមិនអាចត្រឡប់ទៅផ្ទះវិញបាន។ ខ្ញុំក៏បានទៅពិនិត្យមើលទីតាំងស្នាក់នៅជំរំដ៏ធំមួយសម្រាប់អ្នកផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។ ទីតាំងនេះមានមនុស្សស្នាក់នៅជាង ១៣ ០០០នាក់ នៅក្នុងផ្ទះចំនួន ៣ ៣០០ខ្នង ដែលសង់លើដីទំហំ២០គុណ៣០ម៉ែត្រ ដែលអាចប្រើប្រាស់សម្រាប់ដាំដំណាំខ្នាតតូច ឬធ្វើអាជីវកម្មតូចតាចបាន”។
លើសពីនេះ រូបភាពផ្កាយរណបដែលអាចរកបានជាសាធារណៈបង្ហាញពីការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ និងសំណង់ស៊ីវិលរាប់រយកន្លែង នៅក្នុងតំបន់ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ ហើយតំបន់ទាំងនោះហាក់ដូចជាភាគច្រើនស្ថិតនៅក្នុងតំបន់ដែលមានការទាមទារដែនដីត្រួតស៊ីគ្នារវាងព្រំដែនដែលថៃ និងកម្ពុជាអះអាង។
ឯកឧត្តម បានសង្កត់ធ្ងន់នៅក្នុងរបាយការណ៍ថា៖ «ច្បាប់មនុស្សធម៌អន្តរជាតិ បានកំណត់យ៉ាងច្បាស់ថា អ្នកដែលបានផ្លាស់ទីលំនៅមានសិទ្ធិវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ នៅពេលមូលហេតុដែលបណ្តាលឱ្យពួកគេចាកចេញលែងមានទៀត»។
សូមរម្លឹកផងដែរថា ឯកឧត្តម Thom H. Andrews បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៦កន្លងទៅ ហើយបានឃើញដោយផ្ទាល់ភ្នែក នូវផលប៉ះពាល់របស់ជម្លោះព្រំដែន ការដាក់ទូកុងតឺន័រ និងរាយបន្លាលួសនៅលើដែនអធិបតេយ្យកម្ពុជា ដែលបានរារាំងប្រជាពលរដ្ឋកម្ពុជា ត្រលប់ទៅផ្ទះរបស់ពួកគាត់វិញ។
គួរបញ្ជាក់ផងដែរថា មុនពេលចាកចេញពីកម្ពុជា ឯកឧត្តមអ្នករាយការណ៍ពិសេស បានធ្វើសន្និសីទសារព័ត៌មាន ដោយបញ្ជាក់ច្បាស់ៗថា៖ “យោងតាមគោលការណ៍ច្បាប់អន្តរជាតិ ប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារជម្លោះប្រដាប់អាវុធ មានសិទ្ធិពេញលេញក្នុងការត្រឡប់ទៅកាន់លំនៅឋានដើមវិញ។ កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ រវាងកម្ពុជា និងថៃ បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋស៊ីវិលត្រូវតែទទួលបានការអនុញ្ញាតឱ្យត្រឡប់ទៅកាន់លំនៅឋាន និងប្រកបមុខរបរចិញ្ចឹមជីវិត របស់ពួកគេវិញដោយសុវត្ថិភាព និងគ្មានការរារាំងឡើយ”។
ដោយ ផែន រតនៈ
**——————**
#CambodiaWantsPeace
#JusticeForCambodia