洪玛尼慰问“2026年吴哥宋干节”幕后工作人员










分类社会
事件时间2026年4月23日
地点金边市政厅
来源洪玛尼官方频道
发布时间2026/04/24 06:51
详情描述
2026年4月23日傍晚,柬埔寨青年联合会主席兼“2026年吴哥宋干节”筹备委员会主席洪玛尼,在金边市政厅举行慰问活动,向参与该活动的安保、秩序维护、清洁及后勤人员表达感谢。金边市市长坤盛及相关领导出席了此次活动。
此次慰问对象包括安保人员、秩序维护员、清洁工及社区防卫人员,总计约706人。金边市市长坤盛在致辞中表示,2026年吴哥宋干节在金边举办期间,吸引了大量国内外游客参与,活动取得圆满成功。
洪玛尼在会上转达了柬埔寨首相洪玛奈对全体工作人员的问候。他指出,在过去6天的活动中,这些工作人员展现了高度的责任感,在维护现场安全、秩序及环境卫生方面付出了辛勤劳动。
洪玛尼强调,这些幕后工作人员是确保活动顺利进行的关键力量。此次活动的成功不仅体现了民众对高棉传统新年的支持,更展示了柬埔寨民族的团结力量与凝聚力。
📋 简要摘要 ▸
柬埔寨青年联合会主席洪玛尼在金边市政厅慰问了参与“2026年吴哥宋干节”的安保、清洁及后勤人员。洪玛尼对约706名工作人员的辛勤付出表示感谢,并指出该活动在金边取得圆满成功,不仅展示了传统文化,更体现了柬埔寨民族的团结力量。
📋 完整原文 ▸
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណដោយផ្ទាល់ជាមួយពូមីង បងប្អូន បុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងប្រជាការពារ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦»។ ជំនួបនេះបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រមទាំងបុគ្គលិកអនាម័យ និងប្រជាការពារ សរុបប្រមាណ ៧០៦នាក់ នាល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឃួង ស្រេង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម ហ៊ុន ម៉ានីដែលតែងតែផ្តល់តម្លៃ និងការយកចិត្តទុកដាក់ខ្ពស់ដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦» ក្នុងរាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយមានការចូលរួមលេងកម្សាន្តទាំងភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនផងដែរ។
មុនពេលចាប់ផ្ដើមប្រសាសន៍សំណេះសំណាល ឯកឧត្តម ហ៊ុន ម៉ានី បាននាំការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនទៅដល់ពូមីង បងប្អូន បុគ្គលិកសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ ព្រមទាំងប្រជាការពារ។ ទន្ទឹមនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ ចំពោះស្មារតីទទួលខុសត្រូវខ្ពស់របស់ពូមីង បងប្អូនទាំងអស់ ដែលបានតស៊ូមិនខ្លាចនឿយហត់ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធានាបាននូវអនាម័យបរិស្ថានយ៉ាងល្អឥតខ្ចោះ ជាពិសេសការជួយសម្របសម្រួលព្រឹត្តិការណ៍រយៈពេល ៦ថ្ងៃកន្លងទៅ។
ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការខិតខំប្រឹងប្រែង ញើសឈាម និងការលះបង់របស់ពូមីង បងប្អូនកម្លាំងការពារ និងអ្នកសម្អាតទាំងអស់ គឺជាវីរបុរសនៅពីក្រោយឆាក និងជាកម្លាំងចលករដ៏សំខាន់មិនអាចខ្វះបាន ដែលជំរុញឱ្យព្រឹត្តិការណ៍«នគរសង្ក្រាន្តឆ្នាំ២០២៦» ប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់មហាជនទូទាំងប្រទេស។ គួររំលេចដែរថា ភាពជោគជ័យនៃព្រឹត្តិការណ៍មិនត្រឹមតែបានឆ្លុះបញ្ចាំងឱ្យឃើញពីការគាំទ្រយ៉ាងផុសផុលក្នុងការអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញយ៉ាងច្បាស់ពីកម្លាំងសាមគ្គីភាព រួបរួមគ្នា និងភាពជាធ្លុងមួយដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជាទាំងមូលផងដែរ។
**👉🏽តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់ ស.ស.យ.ក.
**🌐 [**uyfc.org**](https://www.uyfc.org/)**
**📱 [**Facebook**](https://www.facebook.com/uyfccambodia)**
**📱 [**YouTube**](https://www.youtube.com/@unionofyouthfederationcambodia)**
**📱 [**Telegram**](https://t.me/uyfc_news)**
**📱** **[**TikTok**](https://www.tiktok.com/@uyfccambodia?_t=8fUJ9WcjHX8)