柬埔寨旅游部长与韩国商会代表讨论了“访问柬埔寨绿色季节”战略










分类旅游
事件时间2026-08-25
地点越南胡志明市
来源柬埔寨旅游部
发布时间2026/08/26 07:42
详情描述
2026年8月25日,柬埔寨旅游部长胡哈(Hout Hak)率领柬埔寨旅游部及私营部门代表团,在越南胡志明市开展工作访问。期间,胡哈部长会见了韩国驻越南商会(KOCHAM)主席金年浩(Kim Nyoun Ho)及其高级代表团,双方就加强旅游合作及柬埔寨投资机遇展开讨论。
此次会谈重点围绕“访问柬埔寨绿色季节”战略展开。该战略旨在推广可持续、环保的旅游目的地及体验,通过提升柬埔寨旅游潜力,吸引更多关注生态旅游的国际游客。
韩国商会代表在会上表达了对柬埔寨旅游潜力的关注,并透露已计划组织考察团前往柬埔寨,深入了解当地的旅游资源及投资环境。双方达成共识,将通过韩国商会向其成员推广柬埔寨的旅游与投资机会,并致力于搭建两国企业间的商业网络。
胡哈部长表示,柬埔寨政府将旅游业视为经济支柱,并提供多项政策支持。双方一致同意,将进一步深化柬埔寨旅游部、韩国商会及柬埔寨私营部门之间的合作,通过联合推广及实地考察,促进旅游业发展与商业投资对接。
📋 简要摘要 ▸
柬埔寨旅游部长与韩国商会代表讨论了“访问柬埔寨绿色季节”战略,旨在提升柬埔寨旅游潜力并加强与国际伙伴的合作。
📋 完整原文 ▸
[English Below]
សភាពាណិជ្ជកម្មកូរ៉េនៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តែងការគាំទ្រលើការបង្កើតកិច្ចសហប្រតិបត្តិទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជា
ក្នុងឱកាសបំពេញដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជនកម្ពុជាទៅបំពេញទស្សនកិច្ចការងារផ្សព្វផ្សាយសក្តានុពលយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតង» ព្រមទាំងលើកកម្ពស់សក្តានុពលទេសចរណ៍កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសក្នុងតំបន់ និងដៃគូអន្តរជាតិ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក KIM NYOUN HO ប្រធានសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម (KOCHAM) និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើការបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារប្រកបដោយផ្លែផ្កានេះ ភាគីសភាពាណិជ្ជកម្មកូរ៉េ បានគោរពថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្រ្តីដែលបានអនុញ្ញាតជូនប្រតិភូសភាពាណិជ្ជកម្មកូរ៉េនៅវៀតណាម បានចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនពីគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការពង្រីកអាជីវកម្មរបស់សមាជិកខ្លួននៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនេះផងដែរ ភាគីសភាពាណិជ្ជកម្មកូរ៉េ បាន គូសបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីពីចំណាប់អារម្មណ៍ចំពោះសក្តានុពលទេសចរណ៍កម្ពុជា និងបញ្ជាក់ពីការត្រៀមខ្លូនរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគនៅកម្ពុជានាពេលខាងមុននេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកប្រធាន និងសមាជិករបស់សភាពាណិជ្ជកម្មដែលបានចាត់ទុកកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងពោរពេញដោយសក្តានុពលខ្ពស់ដូចជាពេជ្រកំពុងរះយ៉ាងចិញ្ចោច សម្រាប់ការពង្រីកអាជីវកម្ម និងបណ្តាក់ទុនវិនិយោគរបស់ខ្លួន ស្របពេលដែលវិស័យទេសចរណ៍ ដែលទទួលបាននូវការលើកទឹកចិត្តជាច្រើន និងត្រូវបានចាត់ទុកជា «ជន្ទល់សេដ្ឋកិច្ច» ដោយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈជំនួបប្រកបដោយផ្លែផ្កានេះ ភាគីទាំងពីរ មានមតិស្របគ្នាអំពីការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាង សភាពាណិជ្ជកម្មកូរ៉េនៅប្រទេសវៀតណាម (KOCHAM) និងក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាវិស័យឯកជនកម្ពុជា តាមរយៈការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្បុជាទៅកាន់សមាជិកសភាពពាណិជ្ជកម្ម និងការភ្ជាប់បណ្តាញធុរកិច្ចរវាងសហគ្រាសនៃប្រទេសទាំងពីរ និងការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍កម្ពុជាដ៏សំខាន់ និងប្រកបដោយសក្តានុពលខ្ពស់នាពេលខាងមុខដ៏ឆាប់នេះ។
កម្មវិធីទី១ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម
ទីក្រុងហូជីមិញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។