维拉切国家公园占地超33万公顷,横跨拉塔纳基里和上丁省,是重

分类旅游
地点拉塔纳基里省
来源柬埔寨国家电视台
发布时间2026/08/28 09:59
详情描述
维拉切国家公园于1993年11月1日正式成立,总占地面积约33.25万公顷,横跨拉塔纳基里省和上丁省。该公园地理位置特殊,与老挝及越南接壤,形成了跨国生物多样性走廊。2003年12月18日,维拉切国家公园被列为东盟遗产公园。
根据柬埔寨环境部与牛津大学于2021年1月至6月开展的联合研究,通过自动相机监测,共记录到27种野生动物。其中包括多种被列入世界自然保护联盟(IUCN)红色名录的濒危物种,如亚洲象、白肢野牛、黄颊长臂猿、云豹及熊类。此外,公园内还栖息着超过30种哺乳动物和200多种鸟类。近期在园区内发现亚洲象幼象,显示出该区域在野生动物栖息地保护方面的潜力。
公园内拥有约1030公顷的“大草甸”区域,该地由天然草场及生态系统组成,为多种野生动物提供了栖息地与食物来源,同时具备发展探险旅游的条件。作为柬埔寨重要的自然保护区,维拉切国家公园的生态保护对当地居民生活及环境可持续性具有重要意义。
📋 简要摘要 ▸
维拉切国家公园占地超33万公顷,横跨拉塔纳基里和上丁省,是重要的东盟遗产公园及生物多样性保护区。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឧទ្យានជាតិវីរៈជ័យ មានវត្តមាន សត្វព្រៃជិតផុតពូជជាច្រើនប្រភេទកំពុងរស់នៅ
ឧទ្យានជាតិវីរៈជ័យ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃដីសរុបប្រមាណ ៣៣២ ៥០០ហិកតា លាតសន្ធឹងលើខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ទីតាំងរបស់ឧទ្យានមានសារៈសំខាន់ជាពិសេស ដោយមានព្រំប្រទល់ជាប់ប្រទេសឡាវ និងវៀតណាម ដែលបង្កើតជាច្រករបៀងជីវៈចម្រុះឆ្លងដែន។
ឧទ្យានជាតិវីរៈជ័យ គឺជាតំបន់ការពារធម្មជាតិដ៏សំខាន់របស់កម្ពុជា និងជាឧទ្យានបេតិកភណ្ឌអាស៊ាន ដែលមានជីវៈចម្រុះសម្បូរបែប និងជាជម្រកសត្វព្រៃកម្រជាច្រើន ខណៈការអភិរក្សតំបន់នេះក៏មានសារៈសំខាន់ចំពោះជីវភាពប្រជាជនមូលដ្ឋាន និងនិរន្តរភាពបរិស្ថាន។ ឧទ្យាននេះលាតសន្ធឹងគ្របដណ្តប់ខេត្តរតនគិរី និងខេត្តស្ទឹងត្រែងត្រូវបានចុះបញ្ជីជាឧទ្យានជាតិបេតិកភណ្ឌអាស៊ាន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៣ ផងដែរ។
តាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរួមគ្នារវាងក្រសួងបរិស្ថាន និងសាកលវិទ្យាល័យ Oxford នៅចន្លោះខែមករា ដល់ខែមិថុនា ឆ្នាំ២០២១ ការប្រើប្រាស់កាមេរ៉ាស្វ័យប្រវត្តិបានកត់ត្រាវត្តមានសត្វព្រៃចំនួន ២៧ប្រភេទ។ ក្នុងចំណោមនោះ មានប្រភេទសត្វដែលស្ថិតក្នុងបញ្ជីក្រហមរបស់ IUCN ដូចជា ដំរីអាស៊ី ខ្ទីង ទោចថ្ពាល់លឿង ខ្លាពពក និងខ្លាឃ្មុំ។
ក្រៅពីនេះ ឧទ្យានមានសត្វថនិកសត្វជាង ៣០ប្រភេទ និងសត្វស្លាបជាង ២០០ប្រភេទ ដែលបង្ហាញពីភាពសម្បូរបែបនៃប្រព័ន្ធអេកូឡូស៊ី។ ការរកឃើញកូនដំរីអាស៊ីនៅក្នុងតំបន់ ក៏ត្រូវបានចាត់ទុកថា ជាសញ្ញាវិជ្ជមានមួយនៃការរក្សាបាននូវទីជម្រក និងសក្តានុពលនៃការអភិរក្សសត្វព្រៃនៅកម្ពុជា។
ចំណែកតំបន់វាលធំ ដែលមានផ្ទៃដីប្រមាណ ១ ០៣០ហិកតា ក៏ជាតំបន់ធម្មជាតិដ៏មានតម្លៃរបស់ឧទ្យាន ដោយមានវាលស្មៅធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលផ្តល់ជាជម្រក និងប្រភពអាហារសម្រាប់សត្វព្រៃជាច្រើនប្រភេទ។ តំបន់នេះក៏មានសក្តានុពលសម្រាប់ទេសចរណ៍ផ្សងព្រេង