金边警官公车私用遭调查 国家反人口贩运委员会介入







分类社会新闻
事件时间2026-04-26
地点金边
来源酸角树报
发布时间2026/04/26 17:57
详情描述
2026年4月26日,柬埔寨国家反人口贩运委员会秘书处发布通报,针对该机构警官Khieu Songchan Sothea涉及的违规行为展开调查。目前,该警官已被要求提交书面报告,并前往纪律委员会接受问询,后续将根据柬埔寨国家警察纪律条例进行处理。
此前,Khieu Songchan Sothea被指控在非工作时间使用警用车辆,并利用警官身份对民众进行言语威胁,甚至扬言要将民众逮捕入狱。据了解,事发当晚,一辆挂有警用牌照的车辆停在一家名为“Russey Sros”的店铺旁,引发了现场民众的关注与质疑。
针对此事,国家反人口贩运委员会秘书处在通报中将该警官的行为定性为“非工作时间的个人过失”及“个人责任”。然而,这一解释引发了公众的广泛质疑。质疑焦点在于,若该行为纯属个人私事,为何当事人能够动用属于国家财产的警用车辆,并将其用于个人目的。
公众认为,该警官在利用警用车辆的同时,还以警务身份威胁民众,这已超出了个人行为的范畴,涉及滥用国家权力和公共资源。目前,该警官正处于纪律委员会的调查程序中。
📋 简要摘要 ▸
金边一名警官因公车私用及言语威胁民众被国家反人口贩运委员会传唤。尽管官方称其为个人行为,但因涉及使用警用车辆及违规行为,引发公众对执法公正性的质疑。
📋 完整原文 ▸
មន្ទិល! បើ ជាកំហុសបុគ្គលក្រៅម៉ោងការងារ ចុះហេតុអ្វី បានជាប្រើប្រាស់រថយន្តស្លាកលេខ «នគរបាល»?
ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានបង្គាប់ឱ្យ លោកវរសេនីយឯក ខៀវ សុងច័ន្ទសុធា ធ្វើរបាយការណ៍ និងមកបំភ្លឺជូនក្រុមប្រឹក្សាវិន័យនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដើម្បីចាត់ការតាមនីតិវិធី និងបទវិន័យនគរបាលជាតិកម្ពុជា ។អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តែងតែអប់រំបទបញ្ជាផ្ទៃក្នុង និងបទវិន័យនគរបាលជាតិកម្ពុជា ឱ្យចៀស វាងឥរិយាបទអសីលធម៌ ក្នុងការបំពេញការងារ។
តាមរយៈសេចក្ដីបំភ្លឺព័ត៌មាន របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ បានព្យាយាមបកស្រាយថា ទង្វើរបស់លោកវរសេនីយ៍ឯក ខៀវ សុងច័ន្ទសុធា គឺជា «ការប្រព្រឹត្តកំហុសឆ្គងក្រៅម៉ោងបំពេញការងារ» និងជា «ការទទួលខុសត្រូវរបស់បុគ្គល»។ ប៉ុន្តែ ការបំភ្លឺនេះបានបង្កើតជាសំណួរមន្ទិលយ៉ាងធំ ដែលអង្គភាពមិនអាចមើលរំលងបាន៖
១. សំណួរអំពីការប្រើប្រាស់មធ្យោបាយរដ្ឋខុសគោលដៅ៖បើអង្គភាពអះអាងថាជា "ម៉ោងក្រៅការងារ" ឬជា "រឿងបុគ្គល" តើហេតុអ្វីបានជាលោក ខៀវ សុងច័ន្ទសុធា យក រថយន្តពាក់ស្លាកលេខនគរបាល (ទ្រព្យសម្បត្តិរដ្ឋ) មកប្រើប្រាស់សម្រាប់កិច្ចការផ្ទាល់ខ្លួនរហូតដល់ពាក់កណ្តាលអធ្រាត្របែបនេះ? តើបទបញ្ជាផ្ទៃក្នុងរបស់នគរបាលជាតិ អនុញ្ញាតឱ្យមន្ត្រីយករថយន្តរដ្ឋ ទៅប្រើប្រាស់ក្នុងគោលបំណងផ្ទាល់ខ្លួន?
២. តើការប្រើឡាននគរបាលមកគំរាមពលរដ្ឋ ជាកំហុសបុគ្គល ឬកំហុសវិន័យអង្គភាព?
នៅពេលដែលមន្ត្រីម្នាក់ ជិះរថយន្តនគរបាល ហើយប្រើសម្តីគំរាមវាយខ្នោះ ពលរដ្ឋដាក់គុក វាមិនមែនជារឿងបុគ្គលធម្មតាទៀតឡើយ ព្រោះបុគ្គលរូបនេះបានយក "អំណាចរដ្ឋ" និង "មធ្យោបាយរដ្ឋ" មកប្រើដើម្បីជិះជាន់សតិអារម្មណ៍។
៣. ភាពផ្ទុយគ្នានៃការអនុវត្តច្បាប់៖
• រាស្ត្រសាមញ្ញ៖ ក្មេងប្រុសម្នាក់ថតរូបកាន់ដាវ (ជារឿងបុគ្គល ក្រៅម៉ោងសិក្សា) តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ និងបញ្ជូនទៅដេកពន្ធនាគារភ្លាមៗ។
•មន្ត្រីស័ក្តិ ៥៖ យករថយន្តរដ្ឋទៅប្រើប្រាស់ខុសគោលដៅ ជក់បារីអេឡិចត្រូនិចបំពានបម្រាមរដ្ឋាភិបាល និងគំរាមរាស្ត្រ តែអង្គភាពបែរជាឆ្លើយថា "ជារឿងបុគ្គល" ហើយឱ្យត្រឹមតែធ្វើរបាយការណ៍បំភ្លឺ?
សូមរំលឹកផងដែរថា នាយប់ថ្ងៃកើតហេតុ គឺមានប្រតិបត្តិការចុះបង្ក្រាបហាងមួយកន្លែង ឈ្មោះ ឬស្សីស្រស់ ខណ:ឡាននគរបាល បានចតក្បែរហាងនោះផងដែរ ដែលប្រជាពលរដ្ឋគិតថា ការដែលឆ្លើយបំភ្លឺនេះ គឺគ្រាន់តែជាការយកលេសប៉ុណ្ណោះ។
ការបកស្រាយថា ជារឿង "បុគ្គលក្រៅម៉ោងការងារ" នឹងមានទម្ងន់ លុះត្រាតែបុគ្គលនោះ ប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន (ឡានស្លាកលេខស៊ីវិល) ប៉ុន្តែដរាបណានៅតែប្រើ "ឡាននគរបាល" ដើរបង្កបញ្ហា នោះអង្គភាពសាមីមិនអាចគេចផុតពីការទទួលខុសត្រូវ និងការរិះគន់ពីសំណាក់ ប្រជាពលរដ្ឋបានឡើយ ៕