柬埔寨获捷克官方发展援助承诺 支持社会经济持续发展




分类外交
事件时间2026-04-27
地点文莱
来源柬埔寨通讯社
发布时间2026/04/27 18:38
详情描述
2026年4月27日,柬埔寨副总理兼外交与国际合作部大臣布拉索昆在文莱斯里巴加湾市,与捷克副总理兼外交部长彼得·马辛卡举行双边会谈。此次会晤是在第25届东盟-欧盟外长会议期间进行的。
双方在会谈中评估了两国长期以来的友好关系与合作成果,并重申将共同致力于加强双边及多边层面的合作。
布拉索昆对捷克政府持续向柬埔寨提供官方发展援助(ODA)表示感谢,并指出该项援助对支持柬埔寨社会经济发展项目具有重要意义。此外,双方还就柬泰边境局势的最新进展进行了交流。
📋 简要摘要 ▸
柬埔寨副总理布拉索昆与捷克副总理兼外交部长彼得·马辛卡举行会谈。双方评估了长期友好合作关系,布拉索昆对捷克持续提供官方发展援助(ODA)表示感谢,并讨论了柬泰边境局势。
📋 完整原文 ▸
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆែក លើការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា
(AKP) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Petr Macinka ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឆែក ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ នៅរដ្ឋធានីបានដា ស៊េរីបេហ្កាវ៉ាន់ ប្រទេសប្រ៊ុយណេដារូស្សាឡាម។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងក្នុងវិស័យសំខាន់ៗ ដែលជាប្រយោជន៍ទៅវិញទៅមក និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក លើការបន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។
ក្នុងឱកាសនៃជំនួបខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនសមភាគីមិត្តអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ៕
**——————**
Connect with AKP:
🌐[Telegram
](https://t.me/TheAKP)🌐[Facebook
](https://www.facebook.com/akp.official/)🌐[Website
](http://akp.gov.kh/)👉[X](https://twitter.com/kampucheapresse) ([Twitter](https://twitter.com/kampucheapresse))
🌐[Instagram](https://www.instagram.com/akp_news/)
🌐[TikTok](https://www.tiktok.com/@agencekampucheapresse)
🌐[YouTube](https://www.youtube.com/@agencekampucheapresse/featured)
#CambodiaWantsPeace
#JusticeForCambodia