2026年4月2日,马德望省警方将一名造成5死1伤交通事故的肇事司机移送至省初级法院审理。
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។