税务总局开展三八国际妇女节慰问活动
分类社会新闻
事件时间2026年3月9日至13日
地点暹粒、奥多棉吉、菩萨、柏威夏、班迭棉吉
来源柬埔寨税务局
发布时间2026/03/19 11:44
详情描述
税务总局在2026年国际妇女节期间,向5个省份的2000户家庭提供物资慰问,资金由全国税务女官员自愿捐赠。
📋 完整原文 ▸
ក្នុងឱកាសអបអរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» អគ្គនាយកដ្ឋានពន្ធដារ បានចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់គ្រួសារកំពុងភៀសសឹកសរុបចំនួន ២ ០០០ គ្រួសារ កាលពីថ្ងៃទី៩-១៣ ខែមីនា ឆ្នាំ២០២៦ ក្នុងគោលដៅខេត្តចំនួន ៥គឺ៖ នៅខេត្តសៀមរាប ចំនួន ១២២គ្រួសារ, ខេត្តឧត្តរមានជ័យ ចំនួន ៣០០គ្រួសារ, ខេត្តពោធិ៍សាត់ ចំនួន ៧៨គ្រួសារ ខេត្តព្រះវិហារ ចំនួន ៥០០គ្រួសារ និងខេត្តបន្ទាយមានជ័យចំនួន ១ ០០០ គ្រួសារ។ ថវិកានៃការរៀបចំទាំងនេះ បានមកពីការចូលរួមដោយស្ម័គ្រចិត្តពីមន្រ្តីរាជការពន្ធដារជាស្រ្តីទូទាំងប្រទេស ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការចុះសួរសុខទុក្ខជនភៀសសឹក ហើយថវិកានេះ គឺជាថវិកាសម្រាប់គ្រោងរៀបចំអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦៕
https://www.facebook.com/share/p/1BfgwVNczW/
————————
👉🏻Follow us [Facebook](https://www.facebook.com/cambodiataxation/) | [YouTube](https://youtube.com/c/GeneralDepartmentoftaxationCambodia) | [Instagram](https://www.instagram.com/gdtcambodia/) | [Telegram |](https://t.me/gdtcambodianews) [Website
](https://www.tax.gov.kh/)📲ទាញយកកម្មវិធីពន្ធដារ [iOS](https://itunes.apple.com/kh/developer/general-department-of-taxation/id923910706) | [Android](https://play.google.com/store/apps/developer?id=General+Department+of+Taxation+%28Cambodia%29)
💬[ជជែកជាមួយ e-Tax Services!](https://t.me/gdtetaxservice)