特朗普宣布暂停对伊朗军事打击并寻求和平协议
分类国际新闻
事件时间2026年4月
地点中东/伊朗/美国
来源酸角树报
发布时间2026/04/08 07:17
详情描述
美国前总统特朗普表示,在与巴基斯坦领导人沟通后,同意暂停对伊朗的军事打击两周,以换取霍尔木兹海峡的安全通行,并推进中东和平进程。
📋 完整原文 ▸
[បកប្រែក្រៅផ្លូវការ]
សាររបស់ ប្រធានាធិបតី Donald J. Trump៖
បន្ទាប់ពីការសន្ទនាជាមួយនាយករដ្ឋមន្ត្រី Shehbaz Sharif និងField Mashal Asim Munir នៃប្រទេសប៉ាគីស្ថាន ដែលពួកគេបានស្នើសុំឱ្យ ខ្ញុំពន្យារពេលការបំផ្ទុះទ្រង់ទ្រាយធំដែលត្រូវវាយ នៅយប់នេះទៅកាន់អ៊ីរ៉ង់ ហើយអាស្រ័យលើការយល់ព្រមរបស់ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងការបើកផ្លូវ ច្រកសមុទ្រ ហ័រមូស យ៉ាងពេញលេញ ភ្លាមៗ និងដោយសុវត្ថិភាព ខ្ញុំយល់ព្រមផ្អាកការទម្លាក់គ្រាប់បែក និងការវាយប្រហារលើអ៊ីរ៉ង់ អស់រយៈពេលពីរសប្តាហ៍។ នេះនឹងជាការបញ្ឈប់បាញ់ទ្វេភាគី!
មូលហេតុនៃការធ្វើដូច្នេះគឺ យើងបានសម្រេច និងលើសពីគោលដៅយោធាទាំងអស់រួចហើយ ហើយយើងកំពុងឈានទៅមុខយ៉ាងឆ្ងាយជាមួយនឹងកិច្ចព្រមព្រៀងដែលមានលក្ខណៈច្បាស់លាស់ ស្តីពីសន្តិភាពរយៈពេលវែងជាមួយអ៊ីរ៉ង់ និងសន្តិភាពនៅមជ្ឈិមបូព៌ា។ យើងបានទទួលសំណើ ១០ចំណុចពីអ៊ីរ៉ង់ ហើយជឿជាក់ថា វាជាមូលដ្ឋានដែលអាចធ្វើការចរចាបាន។ ស្ទើរតែគ្រប់ចំណុច នៃជម្លោះពីមុនៗ ត្រូវបានយល់ព្រមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែរយៈពេលពីរសប្តាហ៍នឹងអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ និងអនុវត្តជាក់ស្តែង។
ក្នុងនាមសហរដ្ឋអាមេរិក ក្នុងតួនាទីជាប្រធានាធិបតី និងក៏តំណាងឱ្យប្រទេសនានានៅមជ្ឈិមបូព៌ា វាជាកិត្តិយសដែលបាននាំឱ្យបញ្ហារយៈពេលវែងនេះជិតទៅដល់ការដោះស្រាយ។ សូមអរគុណចំពោះការយកចិត្តទុកដាក់របស់លោកអ្នកចំពោះបញ្ហានេះ!
ប្រធានាធិបតី Donald J. Trump
ប្រែសម្រួលដោយ៖ សយ រិទ្ធី
សារព័ត៌មាន ដើមអម្ពិល - ព័ត៌មានទាន់ហេតុការណ៍ដោយ សយ សុភាព 👉 https://t.me/daphotnews