柬埔寨商业部部长慰问一线工作人员及安保人员
分类政务新闻
事件时间2026年4月7日
地点金边,商业部总部
来源柬埔寨商务部
发布时间2026/04/07 13:30
详情描述
柬埔寨商业部部长在柬埔寨新年即将来临之际,慰问了商业部的清洁工、工人和安保人员,并向他们发放了慰问品和资金,以表彰其对维护部内环境与安全所作的贡献。
📋 完整原文 ▸
លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាល និងសួរសុខទុក្ខដល់កម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសការពារសន្តិសុខសណ្តាប់ធ្នាប់ ប្រចាំក្រសួងពាណិជ្ជកម្ម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
…
(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនកម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសសន្តិសុខការពារ ដែលកំពុងបម្រើការងារនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក្តិ ពុទ្ធសករាជ ២៥៦៩ ដែលនឹងខិតជិតចូលមកដល់នាថ្ងៃខាងមុខនេះ។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីនឹករលឹក និងការយកចិត្តទុកដាក់ចំពោះការចូលរួមបំពេញការងារយ៉ាងសកម្មពីបងប្អូនមន្ត្រីរាជការ កម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសការពារសន្តិសុខសណ្តាប់ធ្នាប់ប្រចាំក្រសួងពាណិជ្ជកម្មទាំងអស់ រហូតក្រសួងសម្រេចបាននូវសមិទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ជាពិសេសការរក្សាបាននូវសុខសុវត្ថិភាព អនាម័យ និងបរិស្ថានការងារល្អក្នុងក្រសួងពាណិជ្ជកម្មទាំងមូល។
ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនបងប្អូនកម្មករ បុគ្គលិកអនាម័យ និងកងកម្លាំងប៉ូលីសការពារសន្តិសុខសណ្តាប់ធ្នាប់ ក្រសួងពាណិជ្ជកម្មទាំងអស់ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះផងដែរ៕
…
ភ្ជាប់មកកាន់ក្រសួងពាណិជ្ជកម្ម តាមតំណភ្ជាប់ខាងក្រោម៖
Connect with Ministry Of Commerce:
🌐 [Facebook
](https://web.facebook.com/moc.gov.kh)🌐 [Telegram
](https://t.me/mocnewsfeed)🌐 [Website
](https://www.moc.gov.kh/)🌐 [YouTube
](https://www.youtube.com/@mocgovkhcambodia)🌐 [X (Twitter](https://twitter.com/MoCCambodia))