柬埔寨营养项目服务质量提升至84.4% 覆盖妇幼群体










分类公共卫生
事件时间2026-05-26 09:00
地点金边
来源柬埔寨卫生部
发布时间2026/05/27 09:34
详情描述
2026年5月26日上午9时,柬埔寨卫生部在金边召开第10次营养项目支持任务总结会议。卫生部国务秘书兼项目负责人普拉·索潘纳里(Prak Sophornary)主持会议,共有52名相关部门代表及官员通过线上线下方式参会。
此次会议旨在总结由世界银行牵头的第10次营养项目支持任务成果。此前,工作组已在磅清扬省开展为期一周的实地考察,并与当地政府及卫生中心负责人就妇女和儿童营养服务供给情况进行交流。
评估数据显示,该项目的服务质量已从2022年的52%提升至2026年的84.4%。同时,社区层面的营养服务执行情况及公平基金的使用率均呈现增长趋势。
会议期间,项目负责人对世界银行及各合作伙伴的支持表示感谢,并对各执行单位的工作进展予以肯定。针对项目后续工作,负责人要求各执行单位在项目结束前加快剩余任务的进度,确保按计划完成各项工作。
📋 简要摘要 ▸
柬埔寨卫生部近日召开第10次营养项目支持任务总结会议。数据显示,该项目服务质量已从2022年的52%大幅提升至84.4%,社区营养服务及公平基金使用率均有显著增长。项目负责人敦促各执行单位在项目结束前加快剩余工作进度。
📋 完整原文 ▸
កិច្ចប្រជុំបូកសរុបលទ្ធផលនៃ បេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា លើកទី១០
__
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកគម្រោងអាហារូបត្ថម្ភនៅកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលនៃ បេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី១០ នៅទីស្ដីការក្រសួងសុខាភិបាល។
គួរបញ្ជាក់ផងដែថា ក្រុមការងារបេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី១០ ដែលដឹកនាំដោយធនាគារពិភពលោក បានចំណាយពេលមួយសប្តាហ៍ពេញ ដោយបានចុះទៅធ្វើទស្សនៈកិច្ចសិក្សានៅខេត្តកំពង់ឆ្នាំង និងជួបពិភាក្សាផ្ទាល់ជាមួយថ្នាក់ដឹកនាំ ព្រមទាំងអង្គភាពអនុវត្ដគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ដើម្បីស្វែងយល់ពីកិច្ចសហការគ្នារវាងអជ្ញាធរមូលដ្ឋាន ជាមួយមណ្ឌលសុខភាព ក្នុងការផ្តល់សេវាអាហារូបត្ថម្ភដល់ស្ត្រី និងកុមារ ក៏ដូចជាវឌ្ឍនភាពនៃការអនុវត្តការងារគម្រោងរបស់អង្គភាពពាក់ព័ន្ធ។
ជាលទ្ធផល ក្រុមការងារបេសកកម្ម មានការពេញចិត្តយ៉ាងខ្លាំង ក្រោយបានរកឃើញនូវលទ្ធផលគួរជាទីគាប់ចិត្ត ដោយការវាយតម្លៃគុណភាពសេវាមានការកើនឡើងពី៥២% ក្នុងឆ្នាំ ២០២២ ដល់ ៨៤.៤% នៅក្នុងជុំទី១១ ឆ្នាំ២០២៦។ រីឯការអនុវត្តកម្រិតសហគមន៍តាមរយៈ ការប្រើប្រាស់យន្តការឃុំសង្កាត់ និងគកនក ក៏មានភាពល្អប្រសើរឡើង ។ សម្រាប់ការប្រើប្រាស់មូលនិធិសមធម៌ ក៏មានការកើនឡើងជាបន្តបន្ទាប់បើធៀបជាមួយពេលដែលចាប់ផ្ដើមគម្រោង។
ទន្ទឹមនឹងលទ្ធផលដ៏គួរអោយកត់សម្គាល់ខាងលើ លោកជំទាវនាយកគម្រោង ក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោក និងដៃគូអភិវឌ្ឍន៍ ដែលបានសហការ ឧបត្ថម្ភ គាំទ្រដល់គម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងបានធ្វើការកោតសរសើរដល់អង្គភាពអនុវត្តគ្រប់កម្រិត ដែលបានខិតខំអនុវត្តការងារបានល្អប្រសើរតាមផែនការដែលបានគ្រោងទុក។ ជាចុងក្រោយ លោកជំទាវនាយកគម្រោងបានផ្ដាំផ្ញើ និងជម្រុញដល់អង្គភាពអនុវត្តទាំងអស់ ឱ្យពន្លឿនសកម្មភាពដែលនៅសេសសល់ ឱ្យបានចប់សព្វគ្រប់ មុនគម្រោងបិទបញ្ចប់នាពេលខាងមុខ។
សូមជម្រាបជូនថាកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សម្បតិ្ត ផល្លា ប្រធានគ្រប់គ្រងគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលោកស្រី CHIHO SUZIKI តំណាងធនាគារពិភពលោក លោក សុផា រតនា GFF តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងលោក លោកស្រីដែលជាថ្នាក់ដឹកនាំ ប្រធាន និងមន្ត្រីនៃអង្គភាពអនុវត្តរបស់ក្រសួងសុខាភិបាល និង គ.ជ.អ.ប សរុបទាំងផ្ទាល់ និងអនឡាញ ចំនួន ៥២រូប។
**🌐** [Website](https://moh.gov.kh/kh/home)
📱 [Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱 [Telegram](https://t.me/MOHCambodia)
📱 [X (twitter)](https://x.com/MohCambodia)
📱 [Tiktok](https://www.tiktok.com/@mohcambodia)
📱 [YouTube](https://www.youtube.com/@MOHCambodia)