发展理事会会见欧洲科技代表团 重点布局数字经济与绿色能源







分类经济
事件时间2026-06-11 14:00
地点金边
来源柬埔寨发展合作委员会
发布时间2026/06/11 18:28
详情描述
2026年6月11日下午,柬埔寨发展理事会(CDC)在金边举行工作会谈,柬埔寨投资委员会副秘书长苏索帕(Suon Sophal)会见了由柬埔寨欧洲商会执行董事马丁·布里森(Martin Brisson)率领的欧洲科技代表团。
此次会谈旨在探讨柬埔寨在数字技术、IT基础设施及可再生能源领域的投资机遇,并协助欧洲企业寻找本地商业合作伙伴。
苏索帕在会上介绍了柬埔寨《投资法》下的优惠政策,强调政府提供灵活的协调机制及开放的投资环境。他指出,根据柬埔寨政府推行的“五角战略”第一阶段,数字技术已被列为核心优先事项,政府正致力于通过吸引高科技及绿色能源投资,推动国家向包容性和可持续的数字经济与社会转型。
针对代表团关注的人才储备问题,苏索帕表示,柬埔寨政府正通过多项举措提升人力资源质量,包括实施150万青年技能培训计划,以及利用技能发展基金(Skill Development Fund)支持人才培养。此外,政府鼓励投资者与技术与职业教育培训(TVET)学院开展合作,根据企业实际需求定制培训课程。
欧洲代表团对柬埔寨发展理事会提供的支持与协调表示认可,并就相关投资政策及人才配套措施进行了深入交流。
📋 简要摘要 ▸
柬埔寨发展理事会与欧洲科技代表团举行会谈,探讨数字技术、IT基础设施及绿色能源投资机遇。柬方强调将通过技能发展基金及TVET学院合作,为投资者提供人才配套,并推介柬埔寨投资法下的优惠政策。
📋 完整原文 ▸
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចបច្ចេកវិទ្យាអឺរ៉ុប
(ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)៖ នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចអឺរ៉ុបដែលដឹកនាំដោយ លោក Martin Brisson នាយកប្រតិបត្តិនៃសភាពាណិជ្ជកម្មប្រចាំកម្ពុជា។ ជំនួបនេះរៀបចំឡើង ក្នុងគោលបំណងសិក្សាស្វែងយល់អំពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ថាមពលកកើតឡើងវិញ និងការស្វែងរកដៃគូធុរកិច្ចនៅកម្ពុជា។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាពវិនិយោគក្នុងវិស័យឌីជីថល និងស្វែងរកដៃគូដែលមានសក្ដានុពលនៅកម្ពុជា។ ឯកឧត្តមបានជម្រាបជូនអំពីលក្ខណៈពិសេសនៃរបបវិនិយោគកម្ពុជាដែលផ្តល់នូវកិច្ចសម្របសម្រួលប្រកបដោយភាពបត់បែន, ការលើកទឹកចិត្តដែលមានភាពទាក់ទាញ, និងគោលនយោបាយបើកចំហ ក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
បន្ថែមលើនេះ ឯកឧត្តមបានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលក្នុងនោះបច្ចេកវិទ្យាឌីជីថលត្រូវបានដាក់ចេញជាអាទិភាពគន្លឹះថ្មី ដើម្បីប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ច និងសង្គមឌីជីថល ប្រកបដោយបរិយាបន្ន និងចីរភាព តាមរយៈការជំរុញការវិនិយោគលើវិស័យបច្ចេកវិទ្យាកម្រិតខ្ពស់ និងថាមពលបៃតង។
គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែយកចិត្តទុកដាក់គាំទ្រ និងសម្របសម្រួលដល់វិនិយោគិន។ ជាមួយគ្នានេះ គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍អំពីការរៀបចំកម្លាំងពលកម្មដើម្បីគាំទ្រដល់ការវិនិយោគក្នុងវិស័យខាងលើ។
ជាការឆ្លើយតបឯកឧត្តមបានបញ្ជាក់ថា កម្ពុជាកំពុងយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈកម្មវិធីថ្នាក់ជាតិក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ១,៥ លាននាក់ និងការប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ជំនាញ (Skill Development Fund)។ ជាងនេះទៅទៀត វិនិយោគិនអាចសហការជាមួយវិទ្យាស្ថាន TVET ដើម្បីរៀបចំកម្មវិធីសិក្សាស្របតាមតម្រូវការជាក់ស្តែងផងដែរ។
-----
"Invest in Cambodia", Find us on:
- Website: https://cdc.gov.kh/
- Online Investment Project Registration: https://ipm.cdc.gov.kh/landing/
- Email: [email protected] / [email protected]
- Helpline: +855 99 799 579 / +855 98 799 579
🌐 Follow Us
🧭 [Website (CIB](https://cib-cdc.gov.kh/en)) | 👨💻 [Facebook](https://www.facebook.com/cib.cdc.cambodia/)| 💳 [Telegram](https://t.me/cib_cdc_cambodia)